កំណត់ហេតុ៖ ត្រូវពីរផ្លែ ពេលទៅសួរសុខទុក្ខជីតាខ្ញុំ


ត្រឡប់មកពីស្រុកធ្វើបុណ្យ៧ថ្ងៃអោយឪពុកក្មេកខ្ញុំរួច ខ្ញុំ២នាក់ប្ដីប្រពន្ធ បណ្ដើរគ្នាទៅសួរសុខទុក្ខកុងរបស់ខ្ញុំដែលទើបតែវិលពីសម្រាកពេទ្យ។ ចូលទៅដល់ភ្លាម បានត្រូវមាត់ភ្លែតដែរ…
កុង៖ អើ ឥឡូវ បានស្រីបីនាក់ហើយ ល្មមតាមរក ប្រុសមួយទៀតទៅ
ខ្ញុំ៖ ចាសកុង ចាំមើលម៉ាឆ្នាំពីរអីសិន(មិនចង់ជំទាស់ចិត្តមនុស្សចាស់ទេ ខ្ញុំឆ្លើយអោយរួចខ្លួនសិន)
ប៉ានាងនាង៖ កូនច្រើនពិបាកណាស់កុង ម៉ាថ្ងៃៗរវល់តែរឿងដឹកវាទៅរៀន ខ្ញុំឡើងដូចអ្នកបើកតាក់ស៊ីហើយ ដឹកអត់ឈប់
កុង៖ ច្រើនអីប៉ុណ្ណឹង អញមានដល់ទៅប្រាំបី អាសុវណ្ណ មានដល់ទៅ១២ អើ តែវាមេពីរ មេមុនបានកូន៧ មេក្រោយបាន៥ទៀត(មេ មើលតែមាន់ហើយកុង)
កុងបន្ត៖ អាចៅប្រសារ វានិយាយត្រង់ទៅត្រង់មក
ខ្ញុំ៖ 🙄 😦 (ខុសទៀត ឯងខំនិយាយ តម្រូវចិត្តចាស់ៗហើយហ្នឹង 😦 😦 )
….និយាយលេង បានយូរបន្តិច សុំលាកុងមកផ្ទះវិញ
ខ្ញុំ៖ កុង ខ្ញុំគិតរកទៅវិញហើយ រកទៅរៀបបាយអោយក្មេងៗនៅផ្ទះសិន ដល់ម៉ោងបាយហើយ
កុង៖ អើ ទៅចុះ ណែក មើលមាន់ វាមានដោះឯណាអោយកូនវាបៅ វាចេះតែកាយៗទៅ កូនវាកាយស៊ីតាមក្រោយ
ប៉ានាងនាង៖ ហេសហេ (កប់យោបល់)
ខ្ញុំ៖ 😕 ចាស ចឹង មេមាន់គិតទៅរកកាយចំណីអោយកូនមាន់សិនហើយកុង
ឯវំ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to កំណត់ហេតុ៖ ត្រូវពីរផ្លែ ពេលទៅសួរសុខទុក្ខជីតាខ្ញុំ

  1. ង៉ាសៗៗៗ បើតាម៉ាប់មក ដុតថែមមិនខានរ៉េ

    ចូលចិត្ត

  2. ឌីយ៉ា ថា:

    ពូកែកំប្លែងមែន កុង

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s