កូនពេជ្រអាយុ២ឆ្នាំ


ធ្មេចបើកៗ ពេជ្រអាយុពីរឆ្នាំហើយ (Hmmm mommy still miss your baby time)
ពេជ្រប្រែប្រួល និងចេះដឹងកាន់តែច្រើនជាងមុន ពេជ្រលូតលាស់ខាងប្រើប្រាស់ភាសាបានច្រើននៅពេលនេះ ពេជ្រចេះនិយាយប្រាប់នូវតម្រូវការរបស់ខ្លួនកាន់តែច្រើន។

កូនអាចប្រាប់ថាកូនចង់មឹមគោ កូនទារថា ប៉ាប៉ាឆុងគោគោ( ទឹកដោះគោឆៅ២លីត្រ កូនបៅតែក្នុង២៤ម៉ោងប៉ុណ្ណោះ បាយមិនសូវញ៉ាំទេ តែបើមានខសាច់ជ្រូកលាយពងក្រួច ពេជ្រចូលចិត្តណាស់ ហើយញ៉ាំច្រើនទៀត)។
ពេលកូនស្រេកទឹក កូននឹងស្រែកប្រាប់ថា “ម៉ាក់អើយ ឆេកទឹកពេជ្រពេជ្រ” ( គឺកូនចង់ប្រាប់ថាពេជ្រពេជ្រស្រេកទឹក 😀 ) ។
បើចង់បានអីមួយដែលផុតដៃកូន កូននឹងទន្ទ្រាំជើងតិចៗ រួចនិយាយថា” អាជីចជីចជីចចាស” 🙄 (មិនដឹងជាភាសាអីគេទេ!!!???ហេសហេ)។
បើចង់ឡើងលើផ្ទះ ចូលបន្ទប់ ពេជ្រនឹងបបួលម៉ាក់យ៉ាងច្បាស់ថា “តោះ ឡើងលើមុជទឹក” ព្រោះកូនចូលចិត្តទឹកណាស់។ កូនចូលចិត្តអោយគេលើកពរកូនណាស់ ទោះជាកូនចេះដើររត់ត្រុយហើយក្ដី បើប៉ានៅផ្ទះ កូនតែងនៅជាប់នឹងចង្កេះប៉ាប៉ា រហូតម៉ាក់បង្អាប់ថាប៉ាដាក់កាវវិទ្យាសាស្ត្រនៅចង្កេះហើយមើលទៅ ទើបបានជាបេះពេជ្រមិនចេញអញ្ចឹងនោះ 😀 ។
ប៉ុន្មានថ្ងៃនេះ កូនចេះរឹតតែប្លែក កូនចេះញ៉ាំបាយដោយខ្លួនឯង ពេលមួយនោះ ម៉ាក់ហុចចានបាយអោយកូន កូនក៏ទទួលយក រួចរុញមកវិញ ភ្លាត់មាត់ថា”អូយ!ក្ដៅ”។
កូនខ្លាចសម្លេងម៉ូតូធំដែលឮង៉ោង ហើយតែកាលណាម៉ូតូនោះមកកាត់មុខផ្ទះយើងកាលណា កូនតែងរត់មកជិតម៉ាក់ រួចនិយាយថា”ឡាចៗ” កូនក៏ខ្លាចសម្លេងប្រដាប់ផ្លុំសម្ងួតសក់របស់ម៉ាក់ផងដែរ កាលណាម៉ាក់ផ្លុំសក់ កូននឹងរត់ភ្លែតទៅឡើងទំលើប៉ាប៉ាភ្លាមដែរ។ មានរឿងគួរអោយអស់សំណើចមួយទៀតដែរ កូនមិនចូលចិត្តបទបំពេរ “កូនអើយដេកទៅ”ទេ មានពេលមួយ ម៉ាក់បំពេរបទនេះអោយកូនគេង តែកូនបែរជាយំខ្លាំងឡើងៗទឹកភ្នែករហេមរហាម រួចប្រាប់ម៉ាក់ថា” ឆៀងបទ ឡក់កាបាយបេប៊ីវិញ” ( ច្រៀងបទ rockabye baby វិញ) កូនបរទេសច្រមុះក្រពិតនេះ !!! 😀 😀 😀
នៅមានរឿងជាច្រើនទៀត ដែលម៉ាក់ចង់កត់ ហើយម៉ាក់នឹងកត់ទុកជារឿយៗ ទុកជាអានុស្សាវរីយ៍ផ ្អែមល្ហែមសម្រាប់ម៉ាក់។

អរគុណកូនពៅ ដែលនាំមកនូវសុភមង្គលនេះដល់ប៉ានិងម៉ាក់ mommy love you my little baby girl.

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , . Bookmark the permalink.

5 Responses to កូនពេជ្រអាយុ២ឆ្នាំ

  1. So sweet, mummy!
    គួរអោយស្រលាញ់ដល់ហើយ សូម្បីតាអ្នកអាន នេះក៏ខ្នាញ់ដែរ!
    អោយមេដាយ អ្នកម៉ាក់គំរូមួយ ចុះបង! 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s