កំណត់ហេតុ៖ នូខឹងប៉ានិងម៉ាក់


រៀបចូលគេងហើយ នូថាហត់ចង់សន្លប់ហើយ
ប៉ាសួរថា៖ ម៉េចចឹង?
នូ៖ នូខឹងប៉ាឯងហើយ មិនចង់និយាយរកទេ 😦
ប៉ា៖ ហ៊ី ខឹងរឿងអី? ប៉ាអត់ដឹងអីផង?
នូ៖ ប៉ាឯងហ៎ក ធ្វើបាបនូ ថាអោយនូជិះម៉ូតូជាមួយក្មេងលក់ដូងនោះ (កាលពីថ្ងៃ ប៉ាបង្អាប់នូថា នូតូចប៉ុនអ្នកលក់ដូងដែរ  ជិះម៉ូតូតោងពីក្រោយអ្នកលក់ដូងហ្មងទៅ)
ម៉ាក់៖ ហ៊ី ខឹងបានយូរម៉េសហានូ?
នូ៖ នូខឹងម៉ាក់ឯងដែរហ៎ក 😦
ម៉ាក់៖ អ៊ឹះ ខឹងអីគេ?
នូ៖ ម៉ាក់ឯងហ៎ក ប្រាប់នូថាម៉ោង៥បានចេញពីភ្នំតាម៉ៅ (រឿងវាអញ្ចេះ នូធ្លាប់ឮក្មេងៗនៅភ្នំតាម៉ៅប្រាប់ថា ល្ងាចម៉ោង៥អីទៅ ពេលភ្ញៀវចេញអស់ ជ្រូកព្រៃដែលគេព្រលែងអោយនៅក្នុងព្រៃ នឹងចេញមករកសំណល់អាហារនៅតាមតូបអង្គុយលេង ចឹងហើយនូខ្លាចណាស់ តែងបបួលប៉ាអោយឆាប់មកផ្ទះមុនម៉ោងប្រាំ ដល់ឮម៉ាក់ថាម៉ោង៥បានចេញពីសួនសត្វ នូខឹងម៉ាក់មួយទៀតទៅ)
ម៉ាក់៖ ម៉ាក់ញ៉ោះលេងហ្នឹង ខឹងតាំងពីថ្ងៃដល់យប់ហើយមិនទាន់ភ្លេចទៀត

😆 😆 😆

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged . Bookmark the permalink.

6 Responses to កំណត់ហេតុ៖ នូខឹងប៉ានិងម៉ាក់

  1. Good Mother, taking all notes about ur little princess. I love that 😀

    ចូលចិត្ត

  2. ចំកូនណាមិនដឹង ចំ ហានូ ចាំគ្មានសល់រឿងទេ! ជយោ នូដុតម៉ាក់បានសម្រេចហើយ!

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s