ខ្ញុំទើបរៀនចេះបញ្ចូល Youtube ក្នុង WordPressជាលើកទី១ ហេសហេ ចំជាស្រែង៉ោងហួសថ្លែងហើយខ្ញុំ ប្រើវើតប្រេស្សជិត២ឆ្នាំហើយ។ សូមជូនចម្រៀងមួយបទដ៏សែនកម្សត់នេះដល់ស្វាមីទាំងឡាយស្ដាប់កំសាន្តផងដែរ ជាពិសេសអ្នកដែលនៅចាំសម្បុកអត់ដើរហើរពេលរដូវភ្ជុំនេះ។
អកចាំសម្បុក
1. មេឃមីស្រទុំភ្នំខៀវស្រងាត់ ហ្វូងពពករសាត់ហើរកាត់ផ្ទៃនភា សុរិយារៀបខ្លួនចូលពួននិន្ទ្រា ធម្មជាតិនានាកំព្រាសោកស្ដាយរស្មី។
2. អង្គុយបីកូនតោងក្បូនសង្ឃឹម ម្ដាយលាឆ្ងាយសន្លឹមញញឹមចាំស្អែកថ្មី អកចាំសំបុកព្រោះទុកចិត្តប្ដី ស្នេហានាងកង្រីភក្ដីលុះសូន្យសង្ខារ។
R. ប្ដីអើយប្ដី រឿងអ្វីក៏ដាច់អាល័យមេត្តា ទុកអោយខ្ញុំកំព្រារងាវេទនាខ្លោចផ្សា វិលជួបគ្នាផ្ដើមដោះសាជីវិត។
3. ថ្ងៃនេះចង្កៀងច្រៀងសួររកបង ខ្នើយគ្រែថែគូគ្រងសាសងសុំដួងចិត្ត បើក្ស័យឥឡូវអូនសូមនៅជិត ទោះប្រាណខានឱបរឹត ចាំគិតទៅជាតិក្រោយទៀត៕
ទើបតាចេះដាក់ចឹង ម៉េចក៏ដាក់បទសាង៉េះសាង៉ោចម៉េះបង? ញ៉ុមកំពុងតាកំសត់ខ្លួនផង! អោយឆ្តាប់បទចឹងទៀត!!!! 😦
ចូលចិត្តចូលចិត្ត
ចាឡាញ់បទហ្នឹងពេក
ចូលចិត្តចូលចិត្ត
ម៉េចក៏ចាឡាញ់បទកំសត់ចឹង! បទរ៉ូម៉ង់ទិចម៉ាគំរ 😦
ចូលចិត្តចូលចិត្ត
បទនេះស្រួលច្រៀងជំទាលតាមបាន វាធូរ មិនសូវតឹង (ព្រោះសម្លេងបង ពេលបំពេរកូន កូនស្រែកយំលើសដើម) ហ្កាហ្កាហ្កា
ចូលចិត្តចូលចិត្ត
hasha… ចឹងឆោះ!!! 😀
ចូលចិត្តចូលចិត្ត
ភ្ញៀវចូលពេញរោងហេីយ។ ខ្ញុំបានស្ដាប់ចឹងៗ តែពេលទៅញ៉ាំការគេ(នៅខែត្រ) ពិតជាពីរោះរកថាមិនត្រូវ បេីអ្នកច្រៀងក្មេងៗ មានសំឡេងស្រួយ ស្រដៀងម្ចាស់បទនេះទៀត ពិតជាញ៉ាំងបរិយាកាស ឲ្យរឹតតែស្រងេះស្រងោចទ្វេឡេីង។ ណែនាំមួយបទទៀត “ឧត្តមស្នេហា” កំព្រាហេីយអូន នៅសល់តែកូន អោបឲ្យបាត់រងា…
ចូលចិត្តចូលចិត្ត
បទហ្នឹងក៏ពិរោះដែរ
ចូលចិត្តចូលចិត្ត
មានមួយបទពីរោះជាងនេះទៀត ខ្ញុំចង់ភ្លេចប៉ារ៉ូលបាត់ហើយ ចំណាំពេលទៅញ៉ាំការខ្ញុំចង់ឮ ។ […តែនេះកម្មអូន កម្មក្រាស់កន្លង អូនសូមលាបង លាទៅឆ្ងាយហើយ] បងដឹងចំណងជើងបទនេះទេ?
ចូលចិត្តចូលចិត្ត
កំពុងរកនឹក ហ៊ឹម… “ប៉ុន្មានខែទៀតទើបបងរៀបការ” ប្រហែលហ្នឹងហើយ មែនទេ?
ចូលចិត្តចូលចិត្ត
ហ្នឹងហេីយ។ ខ្ញុំរកបទពីដេីមមិនឃេីញសោះក្នុងយូធ្យូប មានតែច្រៀងថ្មី បងមានលីងទេ Share ផង ។
ចូលចិត្តចូលចិត្ត
មិនច្បាស់ដែរ ចាំសាក search and share to your facebook 🙂
ចូលចិត្តចូលចិត្ត