វិជ្ជាមេផ្ទះ៖ ញាំឬភ្លាសាច់គោបែបបារាំង


ញាំសាច់គោ

ញាំសាច់គោបែបបារាំង ជាឈ្មោះខ្ញុំដាក់ខ្លួនឯងទេ (ព្រោះមិនដឹងថាគេហៅថាអីផង)

គ្រឿងផ្សំ

សាច់គោ កន្លះគីឡូ(អាំងកុំអោយឆ្អិនពេក អោយនៅឈាមតិចៗ) រួចហាន់ចំណិតៗ

ខ្ទឹមបារាំង មួយមើមធំ ហាន់ទទឹង រួចត្រាំទឹក(ត្រជាក់ឬទឹកកក)អោយអស់ក្លិនឆួល

ជីរឃិនឆាយមួយដៃ(មិនដឹងហៅត្រូវអត់ទេខ្ញុំ)

ទឹក sauce

Mayonais មួយស្លាបព្រាបាយ

Mustard កន្លះស្លាបព្រាបាយ

ស្ករស មួយស្លាបព្រាកាហ្វេ

អំបិល មួយចិប

ក្រូចឆ្មារ មួយចំណិត

ប្រេងអូលីវ មួយស្លាបព្រាកាហ្វេ

លាយចូលគ្នាអោយសព្វ

វិធីធ្វើ

លាយបន្លែដែលហាន់ហើយនោះចូលគ្នា សឹមដាក់សាច់គោពីលើ រួចស្រូបទឹក sauce​ពីលើ លាយចូលគ្នាអោយសព្វ​ជាការស្រេច ងាយងាយទេ ងាយជាងគេគឺដាក់ចូលមាត់ 😀 :D:D ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

22 Responses to វិជ្ជាមេផ្ទះ៖ ញាំឬភ្លាសាច់គោបែបបារាំង

  1. ស្មើណាទើបបានហូបស្នាដៃបងប្អូនសាច់ឈាមនៅវើតប្រេសនេះម្តងទេ? នាំឯងស្រក់ទឹកមាត់រាល់តែដង។ ហើយឆ្លៀតឌឺកំពូលឌឺទៀត

    ចូលចិត្ត

  2. Somada Vsthea ថា:

    ពិបាកជាងគេ គឺឈឺធ្មេញ

    ចូលចិត្ត

  3. ម៉ាក់អាបីនាក់ ខ្លួនឯងចូលចិត្តរសជាតិប្រៃ ជូរ ឬល្មមទេ?

    ចូលចិត្ត

  4. ខ្ញុំ​អ្នក​ក្លែម អានបណ្តើរ ស្រក់​ទឹកមាត់​តក់ៗ​បណ្តើរ…។ តាមពិត​ទៅ បើ​ដាក់​ទឹក​ប្រហុក​ចូល​ទៅ គឺជា​ភ្លា​សាច់គោ​បែប​ខ្មែរ​ហើយ… 😀

    ចូលចិត្ត

  5. Heng-dee ថា:

    ខ្ទឹមបារាំងត្រាំទឹកធម្មតាបាត់ក្លិនឈួលដែរបង?

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s