គុណធម៌នៃគ្រូពេទ្យ​


កំឡុងពេលដែលឪពុកក្មេកខ្ញុំ សម្រាកពេទ្យនៅផ្នែកជម្ងឺមហា​រីកនៅឯ​ពេទ្យរុស្សី គ្រូពេទ្យនៅទីនោះគ្រប់គ្នាបាន​ធ្វើអោយ​ខ្ញុំកែប្រែទស្សនៈ​ដែល​យល់ឃើញ​ពីចំណុច​អវិជ្ជមានរបស់​គ្រូពេទ្យ​​។

កាលពីដំបូង​ ឪពុកក្មេកខ្ញុំបានសម្រាក​ព្យាបាល​នៅផ្នែកជម្ងឺសួត​នៅពេទ្យមួយ​នោះ​(សុំមិនបញ្ចេញឈ្មោះ) គ្រូពេទ្យនៅទីនោះ​ខ្វះការទទួល​ខុស​ត្រូវ មើលឃើញតែលុយ ម្នាក់ៗធ្វើការ​ពីរបី​កន្លែង គ្មានពេលមើលអ្នកជំងឺដិតដល់ ទុកអោយ​តែក្រុមគិលានុបដ្ឋាក​ដែលមិនសូវយល់ដឹងនៅ​យាម… ទម្រាំធ្វើរោគវិនិច្ឆ័យថាជា​ជម្ងឺមហារីកសួត ត្រូវចំណាយពេល​រហូតដល់មួយខែពេញ។ មានពេលមួយនោះ ជម្ងឺចាស់របស់ឪពុកក្មេកខ្ញុំរើឡើង ស្វាមី​ខ្ញុំដែលនៅកំដរភ័យស្លន់​ស្លោ រត់ទៅគោះទ្វារ​ហៅគ្រូពេទ្យ​យាម​ប្រចាំការ តែបានចម្លើយមកវិញថា “នេះជាជម្ងឺនៅខាងផ្នែក Neurology គួរតែបញ្ជូនគាត់ទៅ consult នៅផ្នែក Neurology ទៅ….”  !!!????នេះឬជាចម្លើយដែលគួរតែគ្រូពេទ្យ​ឆ្លើយទៅកាន់គ្រួសារអ្នកជម្ងឺ​ដែល​កំពុងភ័យ​ព្រួយ?????!!!!!! ទោះជាជម្ងឺដែលរើឡើងនេះ​ជាជម្ងឺ​ចាស់មិនទាក់ទង​នឹងផ្នែកសួត តែក្នុងនាមជាគ្រូពេទ្យ​ម្នាក់ ម្ដេច​នឹងអាច​ឆ្លើយបែបនេះ​ទៅ!!!!???? ម៉េចនឹងអាចទុក​អ្នកជម្ងឺចោល​​ដោយ​មិនខ្ចីទៅអើតមើលទៅ??????!!!!!!

ប៉ុន្តែ គ្រូពេទ្យនៅផ្នែកជម្ងឹមហារីកនៅពេទ្យរុស្សី ពោរពេញដោយការទទួល​ខុស​ត្រូវ និងលើកទឹកចិត្ត។ គ្រប់គ្នានៅទីនោះ ពោរពេញដោយធម៌មេត្តា ទោះ​ជា​កណ្ដាល​រាត្រីអ្នក​ជម្ងឺធ្វើទុក្ខ ហើយយើងគោះទ្វារហៅ ក៏ពួកគាត់មិន​បានបង្ហាញ​ការគ្នាន់ក្នាញ់ដែរ។ យើងនិងអ្នកជម្ងឺផ្ទាល់ដែល​កំពុងព្រួយអំពីជម្ងឺ ពិតជាត្រូវការណាស់​នូវ​គុណ​ធម៌​បែប​នេះ។​យើង​បានទទួលនូវក្ដីទុកចិត្តនិងភាព​កក់ក្ដៅណាស់ កំឡុងពេលសម្រាកព្យាបាលនៅទីនោះ។ ការយកចិត្តទុកដាក់នេះ​មិនមែន​មាន​ចំពោះតែក្រុមគ្រួសារយើងទេ ខ្ញុំសង្កេតឃើញ​មានជាទូទៅ​ចំពោះគ្រប់អ្នកជម្ងឺដទៃទៀត។​

សូមអរគុណជាអនេកដល់ការយកចិត្តទុកដាក់របស់អ្នកគ្រប់គ្នានៅទីនោះ សូមអរគុណលោកវេជ្ជបណ្ឌិត​រ៉ាឌី ដែលជានិច្ចកាលតែងតែផ្ដល់នៅការយកចិត្តទុកដាក់ និងដំបូន្មានល្អៗនិងការប្រឹក្សាដល់អ្នកជម្ងឺ​​ និង​​សូមអរគុណគិលានុបដ្ឋាកយិការសិរី​ដែលតែងផ្ដល់ដល់ការថែទាំដែលមិន​ចេះនឿយ​ណាយ យើងនឹងមិនបំភ្លេចនូវទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នករាល់គ្នាទេ៕

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged , . Bookmark the permalink.

4 Responses to គុណធម៌នៃគ្រូពេទ្យ​

  1. រ៉ាឌី និង​សុខា ជាមិត្ត​ខ្ញុំ​, រៀននៅ​សាលា​ក្បាលកោះ ស្អាង ជា​មួយ​គ្នា។ ពួក​យើង​​ធ្លាប់​ផឹកទឹក​អំពៅ​ជាមួយ​គ្នា, ស៊ី​អន្សម​អាំង​មួយ​មាត់​មួយ.ក ពេល​ចេញ​លេង​ជុំគ្នា, ធ្វើ​ពលកម្ម​​បោច​ស្មៅ​ក្នុង​សាលា​ទាំង​អស់​គ្នា ហើយ​ជួន​កាល​ ក៏ប្រលែង​​​លេង​ទាត់​ធាក់​គ្នា​ដូច​ជ្រូក​ពុល…។ ​​ដោយ​បែប​នេះ​ហើយ ទើប​​បាន​ជា​ពួក​គេ​ទាំង​ពីរ មិន​ភ្លេច​កំណើត និង​ប្រកាន់​យក​នូវ​គុណធម៌​ជា​ចំបង មុន​នឹង​គិត​ទៅ​ដល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន…។

    ចូលចិត្ត

  2. ខ្ញុំទើប​នឹង​ដឹងថា ពួក​គេ​ទាំងពីរ​ផ្លាស់​ទៅ​ពេទ្យ​កាល់ម៉ែត​… កាល​មុន​ពួកគេ​នៅជុំជើង​គ្នា​ឯ​​ពេទ្យរុស្ស៊ី​…

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s