កំណត់ហេតុ៖ បរាជ័យនៃការចាក់ថ្នាំគីមី


គ្រូពេទ្យបានបោះបង់ការចាក់ថ្នាំគីមីដែលជាជំរើសតែមួយគត់ក្នុង ការព្យាបាលជំងឺមហារីកសួត ដំណាក់កាលចុងក្រោយរបស់ប៉ាក្មេកខ្ញុំហើយ មូលហេតុដោយសារបញ្ហាតម្រងនោមរបស់គាត់ មិនអាចបន្តទទួលថ្នាំតទៅទៀតបាន។ ឥឡូវនេះ អ្វីដែលយើងអាចធ្វើបានគឺ ព្យាបាលតាមរោគសញ្ញានៃជំងឺតែប៉ុណ្ណោះ។ គ្រាន់តែមិនដល់មួយខែផងពីការចាក់ថ្នាំលើកទី៣ ប៉ាប្រែប្រួលនិងទន់ខ្សោយច្រើនណាស់ មិនដឹងថាស្ថានភាពគាត់ នឹងប្រែប្រួលយ៉ាងណាតទៅទៀតទេ។ នៅពេលនេះ យើងចូលដល់ដំណាក់កាលត្រៀមចិត្តហើយ។ គ្រូពេទ្យបានណែនាំថាអោយគាត់ត្រឡប់ទៅស្រុកសិនចុះ ទាន់ស្ថានភាពសុខភាពគាត់នៅហ្នឹងន ចាំមានបញ្ហា សឹមរត់ត្រឡប់មកពេទ្យវិញ។ ខ្ញុំមិនអាចគេងលក់សោះ ទើបសម្រេចងើបមកសរសេរកំណត់ហេតុនេះ។ សូមគុណបុណ្យព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ជួយតាមឃុំគ្រងប៉ាក្មេកអោយបានសុខភាពរឹងមាំផង។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អារម្មណ៍ខ្ញុំពេលនេះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to កំណត់ហេតុ៖ បរាជ័យនៃការចាក់ថ្នាំគីមី

  1. មានការត្រូវការឱយជួយ ប្រាប់ខ្ញុំផង។ ដូចបានប្រាប់ពីមុនមកអីចឹងណាម៉ាក់វា។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s