វិជ្ជាមេផ្ទះ៖ ភ្លាសាច់គោ


អាទិត្យមុន ខ្ញុំទំនេរពេក នៅមិនសុខ ឬហៅថាសាច់កម្ម ជួញហត់ ខ្ញុំក៏ធ្វើភ្លាសាច់គោម៉ាមុខជាអាហារថ្ងៃត្រង់លេងមួយទៅ 😀 😀 😀 ។ តាប៉ែច្រើនពេកហើយខ្ញុំ ឥឡូវនេះ ចូលដល់វគ្គកត់ត្រាទុកមើលខ្លួនឯង អោយចាំដៃ ក្រែងលោធ្វើលើកក្រោយ មិនឆ្ងាញ់ដូចថ្ងៃនេះ  ហើយក៏ដូចជាចំណេះដឹងតិចតួច ចែកអ្នកភូមិស្រុកយើងដែរ។
គ្រឿងផ្សំ
សាច់គោចំឡក ៥០០ក្រាម ហាន់ស្ដើងៗ
ជីរអង្កាម និងជីរស្លឹកមូល បេះលាងអោយស្រស់ទឹក
ជីររណា ១ដុំ លាងរួចហាន់ប្រវែង១ថ្នាំងដៃ
ជីរវ៉ាន់ស៊ុយ ទុកលម្អពីលើចាន
ម្ទេសប្លោកបូកគោ មួយផ្លែតូច ពុះយកគ្រាប់ចេញហាន់បណ្ដោយស្ដើងៗ
ម្ទេសប្លោកពូជថៃ មួយផ្លែពុះយកគ្រាប់ចេញហាន់បណ្ដោយស្ដើងៗដែរ
ខ្ទឹមបារាំង ហាន់ទទឹងស្ដើងៗ (ម្ទេសនិងខ្ទឹមបារាំង ក្រោយហាន់ហើយ ដាក់ត្រាំទឹកកកមួយសន្ទុះ ដើម្បីអោយស្រួយនិងបាត់ក្លិនក្រពុល)
ខ្ទឹមស បួនប្រាំកំពឹស ខ្ទឹមក្រហមពីរបីមើម រំដេង១ដុំប៉ុនមេដៃ ទាំងបីនេះលីងចូលគ្នាអោយឈ្ងុយ រួចបុកទុកមួយឡែក
គល់ស្លឹកគ្រៃបួនដើម លីងឬមិនក៏បាន តាមចំណូលចិត្ត
ក្រូចឆ្មារ ធំល្មម២ផ្លែ
ស្ករស ២ស្រាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេ
ទឹកត្រី មួយស្លាបព្រាបាយ
វិធីធ្វើ
ច្របាច់ក្រូចឆ្មារ លាយអំបិលស្ករ ក្នុងសាច់គោហាន់ហើយ រួចច្របាច់ច្របល់លាយអោយសព្វជាតិ ទើបដាក់ខ្ទឹមនិងរំដេងចូល ទុកប្រហែលកន្លះម៉ោង ទើបយកមកពូតទឹកចេញពីជាតិសាច់គោនោះ យកទឹកនោះ ដាក់ដាំលើភ្លើង ថែមទឹកត្រីចូល ភក្សថែមថយ ជូរប្រៃផ្អែម ពុះរួចដាក់ចុះ។ ដាក់សាច់គោចូលឆ្នាំងបើកភ្លើងចង្ក្រានលីងបន្តិចអោយឆ្អិនល្មម កុំអោយឆ្អិនជ្រុល(អ្នកខ្លះគេមិនលីងទេ ហូបឆៅ តែខ្ញុំអត់ហ៊ានរ៉េ សាច់គោស្រុកខ្មែរ ពិបាកទុកចិត្តណាស់ ហេសហេ បើមិនឆ្អិនរ៉េ មិនហ៊ានហូបសោះហើយ) ទើបថែមគល់ស្លឹកគ្រៃចូលរោយអោយសព្វ។ លាយសាច់គោនិងបន្លែទាំងអស់ញាំចូលគ្នា ទើបថែមទឹកដែលពូតចេញពីសាច់គោចូល លាយអោយសព្វភ្លក្សមើលអោយល្មមមាត់ជាការស្រេច។
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , , . Bookmark the permalink.

6 Responses to វិជ្ជាមេផ្ទះ៖ ភ្លាសាច់គោ

  1. krousarrikreay ថា:

    ចូលចិត្តធ្វើអោយគេឃ្លានណាស់បង!

    ចូលចិត្ត

  2. krousarrikreay ថា:

    ង៉ៃណាសាកធ្វើម្តង! 😀

    ចូលចិត្ត

  3. phallaem ថា:

    ចង់​ញ៉ាំដល់ហើយ!!!

    ចូលចិត្ត

  4. Tetyasak Nem ថា:

    ខ្ញុំគិតថាដាក់សណ្ដែកគួរទៀត នឹងសណ្ដែកដីលីងទៀតកាន់តែល្អ

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s