កំប្លែង៖ ដូរឬមិនដូរ


ពូសុខ ជិះម៉ូតូទៅធ្វើការ ស្រាប់តែបែកកង់ម៉ូតូកណ្ដាលផ្លូវ។ ពូយើងបណ្ដើរម៉ូតូចូលរកកន្លែងប៉ះកង់ កំពុងរង់ចាំ ស្រាប់តែក្បួនឃោសនាគណបក្សមួយហែរមកដល់ ជាមួយនឹងសម្រែក ដូរឬមិនដូរ ពូយើង ដែលកំពុងផ្ដោតលើការហែរក្បួនបក្ស បានស្រែកថា ដូរៗ! ពេលដែលក្បួនបានទៅផុត កង់ម៉ូតូក៏ប៉ះរួចរាល់ដែរ ពូយើងក៏សួរតម្លៃ

ជាងប៉ះកង់ឆ្លើយថា៖ ២៧០០០រៀល

ពូសុខ៖ 😯 ហា៎ក! ម៉េចអស់ច្រើនម៉េះ??!!
ជាងប៉ះកង់៖ ពោះវៀនកង់២៥០០០រៀល ថ្លៃដូរ ២០០០៛

ពូសុខ៖ ហា៎ក ដូរអី?!! ពោះវៀនទើបតែដូរហ្នឹង?

ជាងប៉ះកង់៖ ចុះខ្ញុំសួរបងថា ដូរពោះវៀនកង់ឬអត់? ហើយបងឆ្លើយថា “ដូរៗ” ខ្ញុំក៏ដូរអោយបងទៅ

ពូសុខ៖ អុញ!!!

😀 😀 😀 ឯវំ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំប្លែង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

7 Responses to កំប្លែង៖ ដូរឬមិនដូរ

  1. Artitude ថា:

    បងពូកែកំប្លែងមែន

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s