ហួសចិត្តក្នុងពេលឃោសនា


អំឡុងពេលរដូវឃោសនាបោះឆ្នោតនេះ ខ្ញុំបានជួបរឿងអស់សំណើចហួសចិត្តមួយ ចង់យកមកហែកចែកគ្នាសើច។
កាលពីអាទិត្យមុន ខ្ញុំបានបើកឡានទៅផ្សារទិញម្ហូប ទៅដល់ផ្លូវមួយ ស្រាប់តែជួបវាក់នឹងក្បួនរបស់គណបក្សមួយ មានអ្នកជួយសម្រួលបញ្ជាចរាចរណ៍ ខ្វែងដៃជើង ដេញឡានខ្ញុំអោយវាងទៅម្ខាងផ្លូវ ទុកអាទិភាពអោយក្បួនគេទៅមុន ខ្ញុំអែបឡានទៅម្ខាង រួចសើចញឹមៗហួសចិត្តនឹងសិទ្ធិដ៏មហិមារបស់គេ។ កំពុងសើចម្នាក់ឯងដូច្នេះ ស្រាប់តែលោកម្នាក់ ទំនងជាមេក្រុមឬសកម្មជនប្រចាំបក្សហើយឃើញខ្ញុំសើច ស្រាប់តែលើកដៃជម្រាបសួរខ្ញុំ(បែបនឹកថាឯងហ្នឹង គាំទ្របក្សគេម៉ាម្ហឹងហើយ តាមពិតឯងសើចហួសចិត្តសោះហ្នឹង)  ក្នុងសភាពប្រថុចញ៉ុចបែបនេះ រ៉េផ្លិចដែលត្រូវគេជម្រាបសួរនាំអោយខ្ញុំលើកដៃសំពះតបវិញដែរ រីឯសកម្មជនដទៃទៀត ឃើញមេគេជម្រាបសួរខ្ញុំចឹង ក៏តាំងនាំគ្នាជម្រាបសួរហូរហែរតគ្នាដែរ 😀  😀  😀  ដល់ចឹងទៅ អ្នកធ្វើចរាចរណ៍របស់បក្សគេនោះ ក៏តាំងផ្លុំកញ្ចែរ ចេចចាចសម្រួលអោយឡានខ្ញុំបានទៅផុតក្បួន បានទៅទិញម្ហូបនៅឯផ្សារដោយសុវត្ថិភាពទៅ។
ហេងវិញ អត់ដឹងអីហ៎ង កុំអីស្ទះផ្លូវនៅហ្នឹង កូនអត់បាយមិនខានរ៉េ 😉

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

15 Responses to ហួសចិត្តក្នុងពេលឃោសនា

  1. ជិះឡានល្អហើយ ឬ​មើ​មិន​អញ្ចឹង​ទេ គឺ​មាន​គេ​ច្រឡំ​​នឹង​ជំទាវ​ណា​ម្នាក់​ហើយ បានជា​មានគេ​មក​ជំរាបសួរ​តាម​ផ្លូវ​​បែបនេះ…។ បើ​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​ឡានកញ្ចាស់​​របស់​​ខ្ញុំ​វិញ ​នៅ​ពេល​មាន​ក្បួន​ហែរ​ឃោសនា​​តាម​ក្រោយ​ម្តងៗ ​មិនត្រឹម​តែ​​មិន​សើច​ដាក់​ទេ គឺ​ថែម​ទាំង​​​​សំឡក់​​មើល​​មក​ខ្ញុំ​ បែប​ទើស​ភ្នែក​ទៀត​ផង… 😀

    ចូលចិត្ត

  2. Nataro ថា:

    ហាស់ហា គេថា ល្អរត់រកល្អ អាក្រក់រត់រកអាក្រក់ ក្នុងលោកបែងចែកច្បាស់លាស់ 🙂

    ចូលចិត្ត

  3. Artitude ថា:

    គួរ​ឲ្យ​ចង់​សើចមែន បែប​គេ​គិត​ថា បង​ជា​សកម្មជន​ពិសេស​ណា​ម្នាក់​របស់​បក្ស​គេ​ហើយ​មើល​ទៅ

    ចូលចិត្ត

  4. ដាវី ថា:

    ខ្ញុំសូម​ជូនចំណងជើង​មួយទៀតដល់​អត្ថបទនេះ «ស្នាមញញឹម​នាំមកនូវ​សំណាង» ង៉ាសង៉ាសង៉ាស 🙂 😀

    ចូលចិត្ត

  5. ស្នាមញញឹមប្តូរគ្រោះ​ 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s