វិជ្ជាមេផ្ទះ៖ ជ្រក់ត្រកួន


កង្កែបបោប ជាអាហារពេញនិយមម្យ៉ាងរបស់ខ្មែរយើង កាលណានិយាយដល់ម្ហូបមួយមុខនេះ យើងមិនអាចបំភ្លេចជ្រក់ត្រកួនបានទេ។ ជ្រក់ត្រកួនជាអាហារដែលជួយលើករសជាតិកង្កែបបោប ដូចពាក្យចាស់ច្រើននិយាយថាកង្កែបបោប”យកគ្នា” ជាមួយជ្រក់ត្រកួននោះអី។ ខ្ញុំសូមណែនាំពីវិធីងាយៗរបស់ខ្ញុំក្នុងការធ្វើជ្រក់ត្រកួនមកជូនអ្នកភូមិយើង ក៏ដូចទុកជាឯកសារសម្រាប់ស្រីក្មេងៗរបស់ខ្ញុំបានអានផងដែរ។

គ្រឿងផ្សំ
ត្រកួន មួយបាច់ បេះឬកាត់ខ្លីៗ ត្រាំទឹកលាងអោយអស់ជ័រ រួចស្រង់ឡើងអោយស្រស់ទឹកអស់។
អំបិល ឬទឹកត្រី
ស្ករស
ទឹកខ្មេះឬក្រូចឆ្មារ
ខ្ទឹមក្រហម
ខ្ទឹមសបុកនិងម្ទេស
គល់ស្លឹកគ្រៃហាន់ស្រេច
វិធីធ្វើ
ដាំទឹកឱ្យពុះដាក់ឆ្នាំង ចាក់ត្រកួនចូល រួចបិទភ្លើង។ កូរឱ្យត្រកួនទន់សព្វ ទើបស្រង់ដាក់ក្លាស្សេទឹកកក(ធ្វើដូចនេះត្រកួននឹងនៅស្រួយល្អ)។ បុកខ្ទឹមស ម្ទេស ក្រូចឆ្មារ រួចដាក់អំបិល(ទឹកត្រី) ស្ករ ភ្លក្សមើលអោយជូរ ផ្អែម ប្រៃ ល្មមហើយទុក១ឡែកសិន។ ស្រង់ត្រកួនពីទឹកកក ឱ្យស្រស់ទឹកបន្តិច។ ហាន់ខ្ទឹមក្រហម និងគល់ស្លឹកគ្រៃ។ រួចដាក់ត្រកួនចូលចានធំមួយ ដាក់គល់ស្លឹកគ្រៃហាន់ និងខ្ទឹមក្រហមហាន់ចូល រួចសឹមដាក់ទឹកត្រីបុកចូល លាយឱ្យសព្វ ភ្លក់មើលសមល្មមមាត់ជាការស្រេច។

ញ៉ាំភ្លាមៗក៏បាន ឬអាចទុក១យប់ក៏បាន។

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

23 Responses to វិជ្ជាមេផ្ទះ៖ ជ្រក់ត្រកួន

  1. មិនហ៊ានប្រាថ្នាអ្វីធំដុំទេ សុំតែជ្រក់ត្រកួនមកក្លែមល្ងាចនេះប៉ុណ្ណោះ។ 😀

    ចូលចិត្ត

  2. Bona ថា:

    អ្ហូ! មើលទៅទំនងឆ្ងាញ់តើ

    ចូលចិត្ត

  3. វង សុឃី ថា:

    នៅ​ខាង​ស្រុក​អាត្មា​គេ​ហៅ​ កង្កែប​បោក តែ​ដល់​បង​ស្រី​ហៅ​ កង្កែបបោប។ ដល់​ពេល​អញ្ចឹង​ទៅ​មិន​ដឹង​ថា​អាត្មា​ហៅ​ខុស​ឬ​ត្រូវ​ទេ? ព្រោះ​ធ្លាប់​ហៅ​តៗ​គ្នា​មក​តែ​អញ្ចឹង។ សូម​ជួយ​ប្រាប់​ផង​បើ​ដឹង!

    ចូលចិត្ត

  4. Artitude ថា:

    មើល​ទៅគួរ​ឲ្យ​ចង់​ឆីណាស់ បងស្រី

    ចូលចិត្ត

  5. រដ្ឋ ថា:

    ថ្ងៃ​ណា​មួយ រៀន​ធ្វើ​ជ្រក់​ត្រកួន​ដែរ ។ អាច​ប្រើ​ស្ករ​ស​ជំនួស​ស្ករ​ត្នោត​បាន​ទេ បង? ទើស​ត្រង់​ប្រពន្ធ​មិន​ចេះ​ហូប​កង្កែប…

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s