វិជ្ជាមេផ្ទះ៖ ត្រីបឹងកញ្ឆែត


ម្ហូបមួយមុខនេះពិតមែនតែមិនពិបាកធ្វើ តែក៏មិនងាយប៉ុន្មានដែរបាន វាសាំញ៉ាំបន្តិច ខ្ញុំកម្រចំអិនវាណាស់។ ដោយមានសំណូមពរពីមិត្តចាស់ម្នាក់ (my long lost friend)អោយជួយដាក់ពីវិធីចម្អិនអោយគេផង  ខ្ញុំសម្រេចសរសេរចងក្រងជាវិធីធ្វើដាក់នៅក្នុងផ្ទះវើតប្រេស្សនេះតែម្ដងទៅ
គ្រឿងផ្សំ
ត្រីរ៉ស់ ៨០០ក្រាម ចៀន ឬបំពងអោយក្រៀមស្រួយខ្ញោក
ដូងទុំ ៣០០ក្រាម ពូតយកក្បាលខ្ទិះ និង ចុងខ្ទិះប្រហែល ១លីត្រ
ម្ឌេសឆ្អើរ ២បន្ទះ ត្រាំទឹកអោយទន់រួចយកសសៃចេញ កុំអោយហិរ ចិញ្ច្រាំអោយម៉ត់
គ្រឿងបុក មានគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច រមៀត ខ្ទឹមស កាពិ១ស្លាបព្រាកាហ្វេ
ទឹកត្រី ស្ករសឬស្ករត្នោត
អំពិលទុំប៉ុនមេជើង
សណ្ដែកដីលីងបន្តិច(មិនដាក់ក៏បាន តាមចូលចិត្ត)
កញ្ឆែតនិងត្រកួន លាងទឹកបេះទុកស្រេច
វិធីធ្វើ
ចាក់ប្រេងឆាក្នុងឆ្នាំង ពេលក្ដៅហើយបន្ថយភ្លើង អោយនៅក្ដៅតិចៗ ដាក់ម្ទេសដែលបានចិញ្ច្រាំចូល លីងរហូតក្រៀម ដាក់គ្រឿងបុកចូលលីងបន្ដទៀតរហូតឈ្ងុយ។ ដាក់ស្ករត្នោត ១ស្លាបព្រាកាហ្វេចូល និងចាក់ទឹកត្រីបន្តិចចូល ទើបចាក់ទឹកខ្ទិះដូងចុង ទុកដល់ពុះ ជ្រុំអពិលទុំបន្តិច ភក្សថែមប្រៃផ្អែមហើយ  ថែមខ្ទិះដើម បិទភ្លើងចង្ក្រានដាក់ចុះ។
រៀបកញ្ឆែត និងត្រកួន ដាក់ក្នុងឆ្នាំងភ្លើង ទើបដាក់ត្រីពីលើ ចាក់ទឹកដែលបានធ្វើរួចចូល រោយសណ្ដែកដីលីង។ រង់ចាំរហូត ឆ្នាំងភ្លើងពុះ ល្មមបន្លែទន់ អាចទទួលទានបានហើយ។
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

22 Responses to វិជ្ជាមេផ្ទះ៖ ត្រីបឹងកញ្ឆែត

  1. Bona ថា:

    មិនលេបទឹកមាត់ ទើបចំឡែក 😀

    ចូលចិត្ត

  2. ត្រី ៨ខាំញាំម៉េចគ្រាន់ គ្នា​ច្រើនយ៉ាង​នេះ… 😀

    ចូលចិត្ត

  3. Pingback: ឈឺចាប់ ហួសចិត្ត | ភរិយានិងម្ដាយម្នាក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s