Private: វិជ្ជាពេទ្យក្នុងអាម្មណ៍របស់គ្រួសារនៃអ្នកជំងឺម្នាក់


បើអ្នកជាមនុស្សដែលគ្មានការតាំងចិត្តខ្ពស់ទេ សូមកុំជ្រើសរើសមុខវិជ្ជាពេទ្យ

បើអ្នកមិនចូលចិត្តការយាមនៅពេទ្យមើលជំងឺទេ សូមកុំរៀនមុខវិជ្ជាពេទ្យ

បើអ្នកមិនចូលចិត្តនិយាយពាក្យទន់ភ្លន់ដែលជាភាសាអ្នកចេះដឹងទេ ហើយពេញចិត្តតែភាសាគំរោះគំរើយបែបគ្មានសីលធ៌មវិជ្ជាជីវៈក្នុងខ្លួនទេនោះ សូមកុំជ្រើសរើសរៀនវិជ្ជាពេទ្យ

បើអ្នកមានត្រឹមចំណុចខាងលើទាំងអស់ តែអ្នកគ្មានចិត្តសប្បុរសនិងមេត្តាករុណាទេ សូមកុំរៀនមុខវិជ្ជាពេទ្យ

***វិជ្ជាពេទ្យដែលខ្ញុំលើកឡើងនេះ គឺសំដៅដល់ទាំង វេជ្ជបណ្ឌិត ឱសថការី គ្រូពេទ្យ និងគិលានុបដ្ឋាកយិការ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged , , , . Bookmark the permalink.

13 Responses to Private: វិជ្ជាពេទ្យក្នុងអាម្មណ៍របស់គ្រួសារនៃអ្នកជំងឺម្នាក់

  1. somada ថា:

    បងកម្រជួបមនុស្ស(ពេទ្យ) ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដូចជីវី​លើក​ឡើងណាស់ ។ តើនេះជាចរឹក ឬ មួយជានិស្ស័យ​ ?

    ចូលចិត្ត

  2. កំពុងវាយប្រហារខ្ញុំចំៗ

    ចូលចិត្ត

  3. សំរាប់​ខ្ញុំ, គឺ​ខ្ញុំ​មាន​ចំណុចទី ៣ និង​ទី៤ ពី​កំណើត… ឯ​ចំណុច​ទី២ ​គឺ​ជា​ហេតុ​បណ្តាល​នាំ​អោយ​​កើត​ចំណុច​ទី១… នោះ​គឺ​ភាព​​គ្មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​រៀន​មុខ​វិជ្ជា​ពេទ្យ​នេះ​ឯង..!!.. ដោយ​ហេតុ​នេះ​ហើយ ទើប​មិត្តភក្តិ​ជំនាន់​ខ្ញុំ ​សុទ្ធ​តែ​ដុកទ័រ​ធំៗ​នៅ​តាម​មន្ទីរ​ពេទ្យ​ និង​ពហុព្យាបាល​ធំៗ​​នា​ពេល​បច្ចុប្បន្ន​នេះ… ចំឡែក​តែ​ខ្ញុំ​មួយ ទៅ​ឯ​ណា​តែ​ម្នាក់​ឯង ដូច​ពាក្យ​ចាស់​លោក​ពោល​ថាៈ ដូងមួយ​ធ្លាយ វាមានតក​មាន​នាឡិ!… ហើយ​ខ្ញុំគិត​មើល​ទៅ​ គឺ​ខ្ញុំ​នេះ ជា​នាឡិ​ចំ​ហើយ..!!.. 😀

    ចូលចិត្ត

    • ចិត្តសប្បុរសនិងមេត្តាធ​ម៌នេះសំខាន់ណាស់ បើគ្មានចំណុចនេះមិនដឹងអ្នកជំងឺនឹងរំពឹងអ្វីពីគ្រូពេទ្យទេ ជាពេទ្យម្នាក់មិនអាចមានត្រឹមសមត្ថភាពចំណេះដឹងបានទេ លុះត្រាតែគាត់មានចំណុចនេះទើបអាចសង្គ្រោះអ្នកជំងឺបាន ចិត្តសប្បុរសនិងមេត្តានឹងនាំអោយពេទ្យមិនមើលឃើញតែលុយជាធំ គេនឹងគិតពីអាយុជីវិតរបស់មនុស្សជាធំ (ហ៊ឺ…និយាយទៅដូចហែកទ្រូងឯងដែលខ្ញុំខ្លួនឯងក៏ជាមនុស្សម្នាក់ដែលធ្វើការនៅក្នុងវិស័យនេះដែរ)។ បើនិយាយទៅ ក្មេងៗដែលជាគិលានុបដ្ឋាកធ្វើការបណ្ដែតមិនជាអីទេ តែបុគ្គលិកចាស់ៗមួយចំនួន ហ៊ើយ សម្ដីដូចមិនដែលស្គាល់សាលា។

      ចូលចិត្ត

      • 😀 ខ្ញុំ​មិន​ហ៊ាន​ដាក់​ខ្លួន​ថា «តក» ទេ ខ្លាច​គេ​ថា​ចោរម្សៀត!… ហេតុ​នេះ ក៏​ខំ​អួត​ខ្លួនឯង​ថា «នាឡិ» ទៅ… ដែល​មាន​ន័យថា ធំមើល​ឃ្លោក អត់​ប្រយោជន៍… គិតចុះ​គិតឡើង តក និងនាឡិ គឺ​ដូច​តែ​គ្នា…។

        ទោះជា​យ៉ាង​ណា តាំង​ពី​នៅ​រៀន ទោះ​ខ្ញុំ​អត់​លុយ​មួយ​រៀល​ក្នុង​ហោប៉ៅ​ក៏​ដោយ ក៏​ខ្ញុំ​ធ្វើ​អ្វី​មួយ គឺ​តែង​ប្រកាន់​យក​នូវ​សប្បុរសធ៌ម​​ជា​និច្ច…។

        ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s