ត្រសក់ចាវរបស់អ្នកកំពង់ចាម


អ្នកដែលមានកំណើតនៅខេត្តកំពង់ចាមទាំងអស់ កំរថាមាននរណាមិនស្គាល់ត្រសក់ចាវណាស់ បើមិនជឿសួរតាម៉ាប់ទៅ។ ត្រសក់ចាវ មានរសជាតិប្រហែល នឹងឆៃប៉ូវរបស់អ្នកស្រុកទន្លេស្អាងដែរ។ យើងអាចហូបត្រសក់ចាវជាមួយបាយកក (បាយក្ដៅក៏បានដែរ) បបរសពេលព្រឹក ឬពេលខ្លះហូបជាមួយពោតស្ងោរដូចឆៃប៉ូវដែរ។
ត្រសក់ចាវនេះ គឺត្រសក់ស្រូវខ្ចីដែលគេយកទៅត្រាំទឹកអំបិល រួចហាលថ្ងៃអោយស្រពាប់ វាមានរសជាតិប្រៃណាស់ តែដោយសារប្រៃនេះហើយ ទើបយើងអាចរក្សាវាទុកហូបបានយូរ។ ខ្ញុំមិនចេះពីរបៀបធ្វើទេ ម្យ៉ាងខ្ជិលផ្សំផង  ដោយធ្លាប់តែទិញស្រាប់ៗ ពីខាងអូររាំងឪ កាលណាដែលខ្ញុំមានឱកាសបានជិះកាត់នោះ។ អ្នកដែលធ្លាប់ជិះតាមផ្លូវជាតិលេខ១១ពីស្វាយអន្ទរ មកកាន់ថ្នល់ទទឹងជុប ខេត្តកំពង់ចាម ពិតជាធ្លាប់បានឃើញគេដាក់លក់មិនខានទេ។ ហួសពីផ្សាអូររាំងឪ ទៅជិតដល់ចំការកៅស៊ូពាមជាំង នៅខាងស្ដាំដៃ  អ្នកស្រុកម្ដុំនោះ មានលើកជារានដាក់ហាលត្រសក់ចាវនៅមុខផ្ទះតែម្ដង។ ឯតម្លៃមិនជាថ្លៃទេ បើខែអត់ត្រសក់ ១គីឡូអាចឡើងដល់ ២៥០០៛ ទៅ ៣០០០៛  បើប៉ះខែសម្បូរ អាចត្រឹម តែ១២០០៛ ទៅ១៥០០៛ប៉ុណ្ណោះ។
ត្រសក់ចាវដែលទិញមកនោះ មិនអាចហូបបាន ភ្លាមដោយគ្មានការកែច្នៃទេ ដូចដែលខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹង ថាវាប្រៃខ្លាំងណាស់។ វិធីកែច្នៃរបស់ខ្ញុំគឺ ក្រោយពីលាងសំអាតរួចរាល់ ខ្ញុំហាន់ត្រសក់ ជាចំណិតទទឹងៗ រួចលាយស្ករស អោយច្រើន លុះត្រាចូលសព្វជាតិហើយ  ទើបច្របាច់ក្រូចឆ្មារ អោយមានរសជាតិជូរប្រែផ្អែម ដាក់ក្នុងកែវ រក្សាទុកក្នុង ទូរទឹកកក ហូបបានយូរខែ។ ថ្ងៃណាអត់ខ្លាំង បានត្រសក់ចាវត្រាំស្ក  រួចខ្លួនម៉ាពេលៗដែរ :mrgreen:

ខាងក្រោមនេះជាត្រសក់ចាវ មិនទាន់បានលាយស្ករស

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to ត្រសក់ចាវរបស់អ្នកកំពង់ចាម

  1. កំពូលម្ហូបរបស់ខ្ញុំហើយ ម៉ែលាយដូចម៉ាក់អាបីនាក់ធ្វើរួច ដល់ម៉ោងកូនក្លែមពីរនាក់បងប្អូន។
    និយាយតាមត្រង់ ទើបតែឆ្នាំនេះទេដែល​ម៉ែមិនធ្វើ ព្រោះគាត់ឈឺសន្លាក់ពេក។

    ម៉ាក់អាបីនាក់ និងបងសុធា មានគេចង់់ផ្ញើឡាបស់តាមខ្ញុំ ទទួលឬអត់? តែមិនបាច់និយាយទេ ព្រោះខ្ញុំទទួលពាក្យគេរួចហើយ

    ចូលចិត្ត

  2. គឺអ្នកភូមិ​ស្រែស្ពែរកស៊ីហាល​ត្រសក់ពេញមុខផ្ទះ ហាហាហា ។ មិនគិត​ធ្វើ ស្ពៃជ្រក់ ទេ ឲ្យដូច​ឈ្មោះភូមិ ។

    ចូលចិត្ត

  3. ឃើញចេញទឹកមាត់​ច្រោក…

    ចូលចិត្ត

  4. somada ថា:

    មិនសូវ​ចូលចិត្តធ្វើទេ តែចូលចិត្តញ៉ាំ

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s