ថ្ងៃកំណើត


ថ្ងៃនេះ ជាថ្ងៃកំណើតខ្ញុំ។ ជាម្ដាយម្នាក់ ជាភរិយាម្នាក់ ជាស្ត្រីមេផ្ទះម្នាក់ ជាកូនស្រីម្នាក់ និងជាស្រ្តីអ្នកធ្វើការម្នាក់ផង ខ្ញុំមិនមានចិត្តឯណារំភើប នឹងថ្ងៃពិសេសរបស់ខ្លួនឯងសោះ។ មិនឃើញមានអ្វីដែលគួរអោយត្រេកត្រអាលផង ថ្ងៃណាក៏ដូចថ្ងៃណាដែរ អោយតែយើងសប្បាយចិត្ត នោះហើយជាថ្ងៃពិសេសសម្រាប់ខ្ញុំហើយ។
ទោះជាយ៉ាង ថ្ងៃនេះ ក៏ខ្ញុំនឹកមិនភ្លេច នូវគុណូបការៈ របស់ប៉ានិងម៉ាក់ដែលបាន បីបាច់ចិញ្ចឹមកូនស្រីម្នាក់នេះដែរ។ ចាប់តាំងពីកូនតោងផ្ទៃរហូតដល់ថ្ងៃកើត ម៉ាក់លំបាកសព្វបែបយ៉ាង ឯប៉ាក៏ពិតជាជួយរម្លែកការងារម៉ាក់ដើម្បីថែរក្សាកូនមួយនេះមិនខានទេ។ កូនបានយល់ពីអារម្មណ៍លោកទាំងពីរអស់ នៅពេលដែលកូនមាន នាងនាង នៅក្នុងពោះ កូនក៏រឹតតែរំភើបចិត្តណាស់ទៅទៀត ព្រោះកូនបានកើតមកជាកូនច្បងរបស់លោកទាំងពីរ ជាកូនដំបូង កូនបានទទួលនូវក្ដីស្រឡាញ់ពីឪពុកម្ដាយមុនប្អូនៗ។ សម្រាប់លោកទាំងពីរ កូនជាកែវភ្នែក កូនជាជិវិតនិងសុភមង្គលរបស់ប៉ានិងម៉ាក់។ រម្លឹកដល់ថ្ងៃកំណើតកូនពេលណា ក្រសែភ្នែកប៉ានិងម៉ាក់ពោពេញដោយសុភមង្គល ប៉ាតែងនឹកដល់និងនិទានថា

ម៉ាក់ចាប់ឈឺពោះនៅពេលព្រឹកព្រលឹម ប៉ាទាញកង់ជិះពីផ្ទះកំណើតខ្ញុំនៅទួលស្វាយព្រៃ មកហៅម៉ានៅទួលទំពូង មកទាន់ពេល ម៉ាកំពុងរៀបចំឡើង ឡាំប្រឺតា ចេញទៅសែនផ្នូរ

អរគុណប៉ានិងម៉ាក់ ដែលផ្ដល់នូវក្ដីស្រឡាញ់ដែលមិនចេះ សាបសូន្យដល់កូនស្រីម្នាក់នេះ។
កូនស្រឡាញ់ប៉ានិងម៉ាក់

Below is the most touching gift from my parents 😀
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

26 Responses to ថ្ងៃកំណើត

  1. Bona ថា:

    មានអត្ថន័យណាស់ !! មិនសរសើរមិនបានទេ ពិតជាកូនស្រីម្នាក់ដ៏ប្រពៃមែន។ បើទោះជាថ្ងៃនេះមិនធ្វើឲ្យរំភើប ឬ ត្រេកត្រអាល ប៉ុន្តែក៏ជាថ្ងៃពិសេសមួយដែលត្រូវចងចាំ កុំភ្លេចថា ថ្ងៃនេះអ្នកម្ដាយជាទីគោរពស្រឡាញ់ លំបាកប៉ុនណា​? ទើបយើងមើលឃើញពិភពលោកនេះ

    ចូលចិត្ត

  2. ភារម្យ ថា:

    បើញ៉ុមចាំមិនខុស លោគ្រូប៊ុត សាវង្ស ថា “ថ្ងៃកំណើត គួរជាថ្ងៃនឹកដល់ម្តាយ”

    ចូលចិត្ត

  3. ហេភី ប៊ឺត ស្តេ ធូ យូ! ជូនពរម៉ាក់អាបី ជួបតែក្តីសុខសុភមង្គលគ្រប់ប្រការ អរុណសួស្ដី

    ចូលចិត្ត

  4. កើត​អីមិនកើត មកកើតថ្ងៃសែន ហេហេហេ ។ មានអ្នកគេថា ថ្ងៃខួបកំណើតគេមិនអបអរទេ ព្រោះជា​ថ្ងៃដែល​ម្ដាយ​គេឈឺចាប់ 😀

    បងវីនិយាយ​អញ្ចឹងប្រយ័ត្ន​ពូស្វិតច្រណែន ហាហាហា

    ចូលចិត្ត

  5. រីករាយថ្ងៃកំនើតបង សូមអោយបងមានសុខភាពល្អ សំណាងល្អ រកស៊ីមានបាន មានសុភមង្គលក្នុងគ្រួសារ និង លុយកាក់ហូរចូលឈឹបឈឹប ណាបងស្រី។ 🙂

    ចូលចិត្ត

  6. achharia ថា:

    HAPPY B-DAY TO YOU !
    MAY YOUR WISHES COME TRUE 😀

    ចូលចិត្ត

  7. Happy birthday!
    ALL THE BEST WISHES TO YOU, Hanneang 😀

    ចូលចិត្ត

  8. រីករាយ​ថ្ងៃកំណើត… ជូនពរ​សុខភាព​ល្អ មាន​សុភមង្គល មានជោគជ័យ និង​មាន​សំណាង​ល្អ​ជាប់​រហូត​ក្នុង​​ជីវិត… 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s