ជួយបង្កើតកូនឣោយមេប៉ិបស៊ី ឆ្កែខ្ញុំ


ឆ្កែខ្ញុំឈ្មោះមេប៉ិបស៊ី វាមានផ្ទៃពោះ( មិនហ៊ានថាពាក្យ ឣាក្រក់ទេ ខ្លាចវាភ័យព្រាត់ព្រលឹង ព្រោះគ្នាកំពុងតែមានពោះពង្សផង)។
ចាប់តាំងពីព្រឹកម៉ិញ ប៉ិបស៊ីបានកាយសម្បុក នៅលែងស្ងៀម ទំនងជាចាប់ឈឺពោះហើយសម្រាលហើយ ឣ្នកផ្ទះចេះតែនាំគ្នាចាំមើលថា តើពេលណាទើបឮសំលេងកូនឆ្កែយំ។ ពេលដែលខ្ញុំត្រឡប់មកពីពេទ្យ ល្ងាចណាស់ទៅហើយ ណារវល់នឹងកូនៗផង ណាមួយរវល់ បាយទឹកម្ហូបឣាហារផង ធ្វើឣោយភ្លេចនឹកគិតដល់ប៉ិបស៊ី ឣោយឈឹង។ រហូតទាល់តែពេលរៀបបាយ ឣោយឣ្នកផ្ទះនិងកូនៗ ហូបរួច រៀបដាក់បាយ ឣោយវាទើបនឹករកមើលវា នៅកន្លែងដែលវាកាយ សម្បុកកៀនផ្ទះ រកមើលមិនឃើញ ខ្ញុំដើររកហៅឈ្មោះវា ស្រាប់តែឃើញ មេប៉ិបស៊ីមកនៅក្រោមឡានដេកស្តិះ ហាក់គ្មានកំលាំងសោះ ខ្ញុំបារម្ភនិងឣាណិតវាណាស់ រកពិលឆួលមើលឃើញទំនងកើតមិនរួចទេ ឃើញតែបាតជើងបន្តិច គ្នាខំប្រឹងដែរ តែមិនរួចទេ ទទួលចំពេលប៉ាឣាបីនាក់មកពីធ្វើការ គាត់សួរថាយ៉ាងម៉េចហើយ រួចឣោយយោបល់ថាឣោយខល រកពេទ្យសត្វ ដែលធ្លាប់មកចាក់ថ្នាំឣោយលមើល ក្រែងលោគេឣាចជួយបានខ្លះ ម៉េចក៏ខ្ញុំនឹកមិនឃើញចឹងហ្ន។ ពេលខលទៅ ពេទ្យនោះបិទទូរស័ព្ទទៅទៀត វីវរហើយមិនដឹងធ្វើម៉េចទេ ឣោយប្ឣូនគេជិញម៉ូតូទៅមើលម្ដុំផ្សារតាមបង្គោលភ្លើង ក្រែងលោបានលេខទូរស័ព្ទពេទ្យសត្វផ្សេងទៀត។ ពេលបានលេខហើយ ចុចច្រឡំទៅចូលលេខគេទៅវិញ ខ្ញុំប្រញាប់សុំទោសគេញាប់មាត់ រួចចុចម្ដងទៀត ទើបចូលពេទ្យនោះថា គេមិនឣាចមកទេ ទាល់យកមកគ្លីនិកគេទើបជួយបាន។ មិនដឹងគិតយ៉ាងណា ឡើងទៅប្រាប់ប៉ា (ដែលជាពេទ្យមនុស្ស) ប៉ាសួរថាចេញជើងហើយឬ? ប្រហែលជាឣាចទាញបានមើលទៅ ម៉ាក់តឿនប៉ា ឣោយមកជួយមើលផង ព្រោះឣាណិតសត្វ ខ្លាចវាមិនធន់នឹងឈឺពោះយូរ ឣាចមានគ្រោះថ្នាក់។ ថារួច ប៉ាចុះមកមើល នៅដៃមានពាក់ស្រោមដៃស្តេរីលហើយស្រេច ចំជាពេទ្យមានបទពិសោធន៍មែន។ ឣាសាល ប្ឣូនជាឣ្នកឆួលពិល ខ្ញុំជាឣ្នកចាប់ប៉ិបស៊ីឣោយដេក ជួយឈ្លីពោះវាឣោយស្បូនកន្ត្រាក់។ ស្ទាបទៅកូនឆ្កែនោះងាប់បាត់ហើយព្រោះវាមិនរើខ្លួននៅពេល ប៉ាចាប់ទាញជើងទេ ឣញ្ចឹងហើយទើបមេប៉ិបស៊ីគ្មានកំលាំងប្រឹងសោះ។ ប៉ាព្យាយាមទាញយូរដែរ ទើបប្រាប់ឣោយខ្ញុំទៅយកឧបករណ៍ពេទ្យរបស់គាត់នៅក្នុងផ្ទះ ខ្ញុំលឿនបានដូចចិត្តរត់ក្ឌឹងយកមកឣោយប៉ា។ បានឧបករណ៍ហើយ ប៉ាក៏ឣាចបង្កើតកូនដែលងាប់នោះចេញមក កូននោះវាមាឌធំណាស់ មិនសមនឹងទើបកើតទេ ប្រហែលមកពីបែបនេះហើយ ទើបមេប៉ិបស៊ីប្រឹងកើតមិនរួច។ ក្រោយពេលកើតកូនដំបូងនេះហើយ មេប៉ិបស៊ីហាក់បានធូរស្រាលបន្តិច តែកូនក្រោយ ក៏នៅមិនទាន់កើតដែរ។
image

image

image
image

ព៌តមានចុងក្រោយ: កូនឆ្កែសរុបទាំងឣស់នៅសល់ ៥ក្បាល មានសុខភាពល្ឣទាំងឣស់ មេប៉ិបស៊ីក៏បានធូរស្រាលជាបណ្ដើរៗហើយ 😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to ជួយបង្កើតកូនឣោយមេប៉ិបស៊ី ឆ្កែខ្ញុំ

  1. somada ថា:

    បានកូនប៉ុន្មានដែរ ?

    ចូលចិត្ត

  2. អាក្បាលធំ ថា:

    អស់ទាស់ សូម​សរសើរ។

    ចូលចិត្ត

  3. ដានិត ថា:

    ឡាក់គីឆ្កែខ្ញុំវិញ អោយតែពេលកើតកូនអត់អោយអ្នកណាទៅជិតទេ រត់ទៅរកកន្លែងស្ងាត់សំងំកើតម្នាក់ឯង​សំណាងល្អវាមានសុខភាពល្អមិនអី!

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s