វិជ្ជាមេផ្ទះ៖ បុកកាពិ


បុកកាពិ ជាម្ហូបមួយមុខដែលខ្ញុំរៀនធ្វើដោយគ្មានគ្រូ គ្មានក្បួនសោះ ដោយធ្លាប់បានទៅញ៉ាំម្ហូបមួយមុខនេះនៅខាងក្រៅផ្ទះជាញឹកញាប់ ក៏សាករៀនធ្វើតាមស្មានពីរសជាតិដែលធ្លាប់បានហូប (សុំណែនាំថាបើចង់ពិសារ​បុកកាពិឆ្ងាញ់ សូមទៅភោជនីយដ្ឋានអូឡាំពិកខ្មែរថៃ)

គ្រឿងផ្សំ៖

  • ត្រីកេសឆ្អើរធំៗ ៧ឬ៨ ត្រី( បេះអោយស្រេច)
  • បង្គារក្រៀម កន្លះខាំ
  • កាពិអាំងឆ្អិន ៤ស្លាបព្រាបាយ
  • អំពិលទុំ ជ្រុំនិងទឹកក្ដៅឬ អាចប្រើក្រូចឆ្មារក៏បាន(៤គ្រាប់)
  • ស្ករស
  • ខ្ទឹមសនិងខ្ទឹមក្រហម​ (ខ្ទឹមស ១មើម ខ្ទឹមក្រហម២ឬ៣គ្រាប់)
  • ម្ទេសស្រស់
  • ត្រប់ពុតលំញង

វិធីធ្វើ៖​

  1. បុកខ្ទឹមសនិងខ្ទឹមក្រហម ម្ទេសស្រស់​ ត្រីឆ្អើរនិងបង្គារក្រៀមចូលគ្នា អោយហ្មត់ ទើបលាយកាពិដែលអាំងស្រេចនោះចូលបន្តិច ចាក់ទឹកអំពិលឬក្រូចឆ្មារ(កុំអោយរាវពេក អោយបានខាប់ជាការល្អ) ថែមស្ករសចូល ភ្លក្សមើល បើសិនសាបអាច​ថែម​កាពិអាំងទៀត​ បុកត្រប់​ពីរបីគ្រាប់​ ដាក់លាយ សល់ប៉ុន្មានដាក់លម្អពីលើចាន។ រសជាតិគួរអោយមានប្រៃនិងជូរ ផ្អែមបន្តិច។
  2. បុកកាពិនេះ​គេពិសារជាមួយបន្លែស្រុស ដូចជាស្អំ ត្រកួន ស្ពៃក្ដោប ផ្ទីជាដើម ឬអាចពិសារជាមួយស្អំ ផ្កាខាត់ណា បំពងជាមួយម្សៅ ។
ជួយដាក់ពិន្ទុ​ខាង​តុប​តែង​ផង​ :D

ជួយដាក់ពិន្ទុ​ខាង​តុប​តែង​ផង​ 😀

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , , . Bookmark the permalink.

18 Responses to វិជ្ជាមេផ្ទះ៖ បុកកាពិ

  1. មើលហើយ​ ធ្វើអោយខ្ញុំឃ្លានតាម៉ង។ ហាសហា

    ចូលចិត្ត

  2. somada ថា:

    បងធ្លាប់ញ៉ាំនៅទីនេះគេមិន​ដាក់ត្រីឆ្អើរទេ តែគេ​ញ៉ាំវាផ្ទាប់ជាមួយ​ត្រីចំហុយ​ចៀន ចំណែក​បន្លែវិញ​ តាមចំណូលចិត្ត​របស់យើង អាចយកទៅស្រុសក៏បាន បំពង​ក៏បាន ។

    ចូលចិត្ត

  3. បើ​តាម​ម៉ាក់​ខ្ញុំ​គាត់​ធ្វើ​តាម​អ្នក​បាត់ដំបង​គឺ៖
    – លីង ខ្ទឹម. ម្ទេស ​ឲ្យ​ឈ្ងុយ
    – ប្រើ​ត្រី​អាំង ឬ ត្រី​ចំហុយ (ខ្ញុំ​គិតថា​បើ​ដាក់​ត្រី​ឆ្អើរ​ក៏​ល្អ​ម៉្យាង​ដែរតែ​ថ្លៃ)
    – ប្រើ​ក្រូច​ឆ្មារ អត់ដែល​ប្រើអំពិល​ទុំ​ទេ
    – កាពិក​ថៃ (លក់​ជា : ច្រក​ក្នុង​​កូនកែវតូច​)
    – បន្លែ​មាន : ត្រប់​ស្រួយ, ស្ពៃ, ស្អំ, ផ្ទី, ពពាយ,…។ 😀
    (បុក​កាពិក​អត់ដែរ​ដាក់​ត្រប់ពុតលំញង​ទេ , បើ​បុក​ទឹក​អំប្រឹក​បាន​ដាក់)

    ចូលចិត្ត

  4. David ថា:

    ឈ្ងុយដល់ផ្ទះកើត ។ ទំនងឆ្ងាញ់ដែរហើយមើលទៅ ។

    ចូលចិត្ត

  5. រចនា ថា:

    បង​មាន​រូប​កាពិ​ទេ? អូន​ចង់​ល្បង​ធ្វើ តែ​មិន​ដឹង​គួរ​ទិញ​កាពិ​បែប​ណា?

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s