“គ្រួសារមាន់” ក្នុងរឿងនិទានរបស់នាងនាង


មានរឿងគួរអោយចង់សើចមួយពីនាងនាង កាលពីគេអាយុ​ជាងពីរឆ្នាំ។ កាលនោះ ប៉ាប៉ាបានទិញសៀវភៅ​រូបភាពមួយ​ក្បាល ​ថាយកមកអោយកូនមើលលេង។ សៀវភៅនោះ​សុទ្ធតែ​អក្សរ​ចិន តែមានរូបភាពស្អាតៗ ម៉ាក់នេះអត់ចេះ​ចិនអី​ម៉ាតិច​ទេ ក៏ចាប់ច្នៃ​ថែម​ថយ​ដោយ​មើលរូប និទាន​អោយកូនស្ដាប់ ។​ ឃើញ​ក្នុងសៀវភៅមានរូបមាន់ ក៏និទានថា

ម៉ាក់៖ កាលពីព្រេងនាយ មានក្រុមគ្រួសារមាន់ នាំគ្នា​ទៅដើរ​លេង​នៅកំពង់សោម នេះជាម៉ែមាន់ ឯអាមួយនេះគឺប៉ាមាន់ ចំណែក​អាតូចញ៉េបដូចនាងនាងនេះ ជាកូន​មាន់​(និយាយ​បណ្ដើរ ម៉ាក់ចង្អុលប្រាប់កូនបណ្ដើរដែរ)។

នាងនាង៖ មាន់ទៅកំពង់សោម បានជិះអីទៅម៉ាក់?

ម៉ាក់៖ ជិះឡានណាកូន នេះមើលចុះ(និយាយប្រាប់ផង ចង្អុល​រូប​ឡានក្នុងសៀវភៅផង)

នាង​នាង៖ ម៉ាក់ហា៎ ចុះពូឌូ«មាន់»​មានទៅ​ជាមួយ​នឹង​កូន​មាន់​ទេ?

ម៉ាក់៖ 😀 😀 ​:D ​ហាហាហា (គេប្រៀបធៀបគ្រួសារមាន់​នឹង​គ្រួសារ​​យើងហើយ បានជាសួរថា ពូឌូ​«ប្អូនពៅរបស់​ម៉ាក់​»មាន​ទៅឬទេ​នោះ)

យីស! ពូឌូមាន់!!! នៅមានអីទៀត? ពូធីមាន់??? ពូសាលមាន់?

ឯវំ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , . Bookmark the permalink.

10 Responses to “គ្រួសារមាន់” ក្នុងរឿងនិទានរបស់នាងនាង

  1. ង៉ាស់ៗៗ សំណាងហើយគេនឹកតែពូឌូមាន់ បើនឹកដល់លោកតា(កុង​មាន់) និងលោកយាយ(ម៉ាមាន់) វិញដល់ក។
    អាបីនាក់នេះស៊េរីតែមួយមែន មិនដឹងថាដូចពីណាពីតូចទេនេះ? 😀 ម៉ាក់ឬប៉ាហ្ន៎?

    ចូលចិត្ត

  2. មិនមែនពូធីមាន់ទេ ពូស្វិតមាន់ ហាហាហា និយាយ​អញ្ចឹងបងវី ខ្ញុំរក​បាន​មួយ​ណែនាំឲ្យ​ពូស្វិត​ស្កាល់ហើយ តែមិន​ដឹង​ទៅ​មុខ​ឬ​ឥតទេ ។ ខ្ពស់​ដូច​គ្នា ហាហាហា 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s