ពីជ្រុងមួយរបស់អ្នកម្ដាយ៖ ​ដើម្បីអោយខ្លួនអ្នករីករាយ


ជាអ្នកម្ដាយម្នាក់ អ្នកប្រហែលជារវល់រហូតភ្លេចគិតដល់ខ្លួនអ្នក អ្នកតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយអ្នកគ្រប់គ្នាក្នុងផ្ទះញញឹមរីករាយនិងមានសុភមង្គល។ ចុះហេតុអ្វីអ្នកមិនសាកអនុវត្តវិធីងាយៗខាងក្រោមនេះ ដើម្បីយកចិត្តទុកដាក់នឹងខ្លួនឯងខ្លះ?

  1. ញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយអោយបានទៀងពេល៖ ងាកមើលនាឡិកា ទើបអ្នក​​នឹកឃើញ​ថា​អ្នកភ្លេចញ៉ាំអាហារពេលព្រឹក«ម្ដងទៀតហើយ»។ នៅពេលដែល​អ្នក​គិត​ថា​នេះ​អាចជាវិធីល្អដើម្បីសម្រកទម្ងន់ តែតាមការពិតគឺអ្នក​កំពុង​តែ​ធ្វើអោយ​រាង​កាយ​អ្នក​ទ្រុឌ​ទ្រោមទៅវិញទេ។ ត្រៀមទុករបស់ញ៉ាំដែល low fat​ ដាក់នៅផ្ទះបាយអ្នក និងញ៉ាំតិចៗ​តែអោយ​បានញឹកញាប់ជាវិធីល្អសម្រាប់អ្នកដែលចង់បញ្ចុះទម្ងន់។
  2. A weekly date…with yourself៖ ទុកឱកាស​ផ្ទាល់ខ្លួនខ្លះ​សម្រាប់ខ្លួនអ្នក​មួយ​អាទិត្យ​អោយបាន​ម្ដង ម្ដងត្រឹមតែមួយម៉ោងឬពីរម៉ោងក៏គ្រប់គ្រាន់ដែរ។​អ្នកអាច​ធ្វើអ្វីក៏ដោយ​ដែលអ្នក​ចង់​ធ្វើ​សម្រាប់​ខ្លួនអ្នក មិនថាគេង អានសៀវភៅ​ ដើរផ្សារ… ប្រាប់ស្វាមីអ្នកអោយមើលកូនជំនួស​ បើកូននៅផ្ទះ អ្នកអាចចេញទៅក្រៅ ដើម្បីជៀស​វាង​អ្នក​ទ្រាំនឹង​សម្លេង​កូន​យំមិនបាន​រួច​ក៏ចូល​ទៅ​​លួងកូនវិញ(ដដែលជាដដែល)
  3. យកចិត្តទុកដាក់នឹងគាត់ខ្លះផង៖ កុំរវល់នឹងកូនរហូតភ្លេចគិតថា អ្នកមិនមែនត្រឹមតែជា​ម្ដាយរបស់កូនអ្នកទេ តែអ្នកក៏ជាភរិយារបស់គាត់ដែរ។ យូរៗម្ដង អ្នកគួរតែបបួលគាត់ចេញញ៉ាំអាហារក្រៅតែពីរនាក់ ដោយគ្មានកូនៗ។
  4. ទុកពេលខ្លះសម្រាប់រឿងស្រីៗ៖ ចេញទៅក្រៅខ្លះជាមួយមិត្តចាស់របស់អ្នក ទោះជាអ្នកគ្មានពេលជួបគ្នាញឹកញាប់ តែអ្នកក៏នៅតែអាច Keep in touch ​ជាមួយពួកគេតាមរយៈ  Facebook Skype Instagram …whatever…
  5. យកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង៖ កុំបំភ្លេចការណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នក (យ៉ាងហោចណាស់អ្នកក៏ត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យពីមធ្យោបាយ​សមស្របសម្រាប់អ្នកក្នុងការពន្យារកំនើតដែរ) ទោះជាបន្ទាប់ពី​សម្រាល​កូនបាន​ពីរបីឆ្នាំក៏ដោយ អ្នកគួរពិនិត្យសុខភាពខ្លួនអ្នកជារៀងរាល់ឆ្នាំដែរ។
  6. ហាត់ប្រាណ៖ រវល់នឹងកូនពេក? គ្មានពេល? យ៉ាងហោចណាស់ ក៏អ្នកអាចចាក់ភ្លេងរាំអោយបែកញើសដែរ មែនទេ?

សូមអោយអ្នកម្ដាយទាំងឡាយរីករាយនិងមានសុភមង្គល 😀 😀 😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to ពីជ្រុងមួយរបស់អ្នកម្ដាយ៖ ​ដើម្បីអោយខ្លួនអ្នករីករាយ

  1. ចឹង អាទិត្យនេះប្រុងទៅណាដែរ??? 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s