សង្គ្រាមពេលកក់សក់កូនក្មេង


ខាងក្រោមនេះជាសំនួរនិងចម្លើយដែលខ្ញុំបានបកប្រែ​ចេញពី​សៀវភៅជាភាសាអង់គ្លេសមួយ​ដែលនិយាយពីការ​ចិញ្ចឹមកូន។ បានជាខ្ញុំនឹកឃើញ​យកដាក់ប្រកាស ពីព្រោះខ្ញុំទើបតែដឹងថា​មិនមែនមានតែខ្ញុំទេ​ដែលជួបការពិបាកនឹងទប់ទល់​ក្នុងពេលកក់សក់កូន​នោះ សូម្បីតែកូនអាគាំង​ក៏ដូចនូនូរបស់ខ្ញុំដែរ។

សំនួរ៖ រាល់ពេលកក់កូនតូចអាយុ២ឆ្នាំរបស់ខ្ញុំម្ដងៗ មិនខុសពី​ប្រយុទ្ធ​ប្រទូសរ៉ាយ​គ្នាជាមួយ​កូន​​ទេ ទាំងស្រែក ទាំងយំ និងរើចាប់មិនឈ្នះ។ តើមានវិធីអីអាច​ជួយកុំអោយកូន​តូចយំខ្លាំងពេក​នៅរាល់ពេលកក់សក់?

ចម្លើយ៖​ អ្នកម្ដាយខ្លះបាននិយាយថា បើសិនជាសក់ក្បាលកូនតូចរបស់គាត់អាច​ដោះចេញ​រួច​កក់​និង​សិតអោយស្អាតសឹមដាក់ទៅវិញ មិនដឹងជាល្អយ៉ាងណាទេ។ តែខាងក្រោមនេះ​ជាវិធីងាយៗខ្លះដែលអាចជួយបាន យ៉ាងហោចណាស់​ក៏មិនធ្វើអោយ​ពេលកក់សក់ក្លាយជា​ទីលានប្រយុទ្ធរបស់អ្នកនិងកូនដែរ៖

  • Keep it short: សក់កូនអ្នកកាន់តែខ្លី អ្នកក៏ចំណាយពេលកក់តិចដែរ។ កុំទុកសក់កូនវែងពេក ដែលជាការពិបាកទាំងកក់និងសិត។
  • ជ្រើសសាប៊ូកក់សក់ដែលមិនក្រហាយភ្នែក
  • ពាក់មួកការពារសាប៊ូចូលភ្នែកអោយគេ (មួកដូចរូបខាងក្រោម)
  • ចាក់ទឹកលាងដោយថ្នមៗនិងតិចៗ៖ ចរន្ដទឹកហូរលើក្បាលខ្លាំងពេក មុខជាចូលភ្នែកឈ្លក់មិនខានទេ
  • អោយគេសាកកក់​និងលាងដោយខ្លួនឯង គេនឹងយល់ថាខ្លួនគេអាចត្រួតត្រា​ស្ថានការណ៍បាន គេនឹងមិនមានអារម្មណ៍ភ័យនៅពេលម៉ាក់ចាក់ទឹកលាងជម្រះ
  • កុំកក់ញឹកញាប់ពេក៖ បើមេឃមិនក្ដៅ ឬក្បាលគេមិនប្រឡាក់អីទេ កក់សក់អោយគេត្រឹមតែម្ដងក្នុងមួយអាទិត្យក៏គ្រប់គ្រាន់ហើយ។

នូនូតែងស្រែកយំរាល់ពេលកក់សក់ តែបន្ទាប់ពីម៉ាក់​អនុវត្តតាមវិធីនេះ ក៏ឃើញថានូនូលែង​យំ«ប្រកាច់ប្រកិន»ដូចមុនទៀត ឃើញថាមានប្រសិទ្ធិភាពរបស់គេមែន 😀

មួកនេះរាងដូចមួកការពារកំដៅថ្ងៃ top less អត់មានផ្នែកខាងលើទេ មានតែផ្នែក​សម្រាប់​បាំងជុំវិញ

មួកនេះរាងដូចមួកការពារកំដៅថ្ងៃ top less អត់មានផ្នែកខាងលើទេ មានតែផ្នែក​សម្រាប់​បាំងជុំវិញ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in ការអប់រំកូនរបស់ខ្ញុំ and tagged , , . Bookmark the permalink.

13 Responses to សង្គ្រាមពេលកក់សក់កូនក្មេង

  1. somada ថា:

    ភ្លេចអស់ហើយខ្ញុំមិនដឹងថាពិបាកឬអត់ទេ ? តែថាពីរនាក់នេះគេប្រើម៉ាកJohnson ដែលជាសាប៊ូរបស់ក្មេង​រហូតមក ។

    ចូលចិត្ត

  2. Nataro ថា:

    កុំតែពាក់អាវស្រី កុំអីថាប្រុសទៀត 🙂

    ចូលចិត្ត

  3. seakhmer ថា:

    ហ៊ី! គ្រាន់តែ ងូតទឹក អោយកូន ពិបាក ដល់ថ្នាក់ណឹងណ៎ ។ ខ្ញុំចង់បានប្រពន្ធដែរតែខ្លាច មាន​កូន ធ្វើមិចទៅណ៎! ប្រហែលមិនរៀបការទេ ព្រោះខ្លាចមាន សង្គ្រាម នៅពេល កក់សក់អោយ ប្រពន្ធ ។ បើប្រពន្ធ មិនរពិសមិនអីទេ តែកុំទុកចិត្ត ស្រីសម័យនេះ រពិសរកលេខដាក់គ្មានទេ យ៉ាប់ ដល់ហើយ កើតចំសម័យ internet ។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s