វិជ្ជាមេផ្ទះ៖ បុកសណ្ដែកកួរនិងត្រីឆ្អើរ


«ម្ហូបមួយមុខនេះ ខ្ញុំច្រើនធ្វើនៅពេលណាដែល ម្ហូបចំបង(main dish) មានសុទ្ធតែសាច់ អញ្ចឹងហើយ មានបុកសណ្ដែកកួរមួយទៅ នាំអោយអាហារមិនសូវទ្រលាន់»

គ្រឿងផ្សំ

  1. សណ្ដែកកួរ ២ខាំ(​២០០ក្រាម)
  2. ត្រីឆ្អើរ (យកត្រីកេះ ៤ឬ៥ត្រី)
  3. ជីរនាងវង(បន្តិច)
  4. ក្រូច(១ឬ២ផ្លែ)
  5. អំបិល ១ស្លាបព្រាកាហ្វេ
  6. ស្ករស ១ចិប
  7. ខ្ទឹមស ២ឬ៣កំពឹស

វិធីធ្វើ

បុកសណ្ដែកកួរ អោយល្មមបែកហ្មត់បន្ដិច ដួសឡើងសិនទុកមួយឡែក។ បុកត្រីឆ្អើរអោយហ្មត់ ទើបដាក់ខ្ទឹមសចូល រួចដាក់​សណ្ដែកកួរដែលបានបុកនោះ មកបុក លាយអំបិលនិងស្ករស​បណ្ដើរ។​ មើលល្ម្មមចូលសព្វហើយ ថែមជីនាងវងចូលបុកលុំៗ ទើបច្របាច់ក្រូចឆ្មារតាមក្រោយ ជាការស្រេច​ (រសជាតិគួរអោយមានជាតិជូរប្រៃផ្អែមបន្តិច)។ បើចូលចិត្តហូបហិរ អាចថែមម្ទេសបុកជាមួយតែម្ដងក៏បាន៕

បុកសណ្ដែកកួរ

បុកសណ្ដែកកួរ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

33 Responses to វិជ្ជាមេផ្ទះ៖ បុកសណ្ដែកកួរនិងត្រីឆ្អើរ

  1. Bona ថា:

    នាំឲ្យឃ្លានទៀតហើយ …​ 😛

    ចូលចិត្ត

  2. ចាប់អារម្មណ៍​ជាង​គេ គឺអក្សរ​ឈ្មោះ​​ម្ចាស់​ផ្ទះ​នៅ​លើរូបនេះ។ ចាំមើលៗ… ក្រែង​លោក​​មាន​នរណា​លួច​​យក​រូប​នេះ​ទៅ​ដូរ​ដាក់​ថា “ម្ហូបបុកសណ្តែកកួរ និងសាច់គោ”… ដូចកាល​​រូប​ផ្អក​កំពឹស​​លើក​​មុន​ទៀត… 😀

    ចូលចិត្ត

  3. vsthea ថា:

    អស់នៅម្ចាស់ផ្ទះ សុំភ្លក្សដែរ

    ចូលចិត្ត

  4. ស្រក់​ទឹក​មាត់​មិន​មែន​គ្នា​បញ្ហា​ទេ

    ចូលចិត្ត

  5. បុកសណ្តែកកួរ និងសាច់គោងៀតអាំង ទៀតទៅចាំខ្ញុំទៅផ្លមដែរ។

    ចូលចិត្ត

  6. រូបអញ្ចឹង​គ្មាន​ពីណាគេលួចទេ ហាហាហា 😛

    ចូលចិត្ត

  7. Heng-dee ថា:

    ឃើញហើយនឹកដល់បុកអំពិលត្រីឆ្អើរ ដល់ហើយបង

    ចូលចិត្ត

  8. wealsrae ថា:

    មើលទៅទំនងឆ្ងាញ់ ។ ម្ចាស់ផ្ទះនាំស្រក់ទឹកមាត់លេង …។

    ចូលចិត្ត

  9. Pingback: ឈឺចាប់ ហួសចិត្ត | ភរិយានិងម្ដាយម្នាក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s