រឿងដែលម៉ាក់ចងចាំទុក៖ នូនូ​អ្នកកែទំនុកច្រៀង


អ្នកទាំងអស់គ្នាដែលស្ដាប់បទ«អុំទូករសាយរសាត់»ទេ? គេច្រៀងថាអញ្ចេះ៖

១. អុំទូករសាយរសាត់ ខ្យល់ផាត់រលកមកដល់ អុំទូកបញ្ច្រាសខ្យល់ រលកមកដល់ ចែវគាស់ៗ។

២. ខ្លួនខ្ញុំមួយមិនព្រួយឡើយណា ហេតុតែគុណបុណ្យទេវតា ស្រឡាញ់ប្រុសណា ប្រុសនោះមិនដឹងខ្លួន។

ខ្ញុំនឹកដល់ពេលមួយនោះ «កុងរបស់នូ» មានរបស់ញ៉ាំ ត្រូវចំណូលចិត្តនូនូ គាត់ចង់ញ៉ោះចៅ អោយមកយកចិត្តគាត់…(ព្រោះនូនូ​ជំនាញខាងយកចិត្តនិង ម្ញ៉ិកម្ញ៉ក់)

កុងកុងសួរថា៖ នូនូចង់ញ៉ាំអានេះទេ?

នូនូ៖ ចង់តើស កុងកុង

កុង៖ ចង់ញ៉ាំ… ស្រឡាញ់កុងទេ?

ស្រាប់តែនូនូមិនដឹងជានឹកឃើញយ៉ាងម៉េច ក៏តាំងស្រែកច្រៀងឮៗថា «…ស្រឡាញ់កុងកុង កុងកុងមិនដឹងខ្លួន…….ស្រឡាញ់កុងកុង កុងកុងមិនដឹងខ្លួន……ស្រឡាញ់កុងកុង កុងកុងមិនដឹងខ្លួន»

កុង៖​ 😀 😀 😀

តាំងពីនោះមក នូនូហាក់វក់ច្រៀងតែបទហ្នឹង គ្រាន់តែដូរពាក្យ  update  តាម​ស្ថានភាព​ប៉ុណ្ណោះ។ បើញ៉ិកញ៉ោះជាមួយ ម៉ាម៉ា នូច្រៀងថា«ស្រឡាញ់ម៉ាម៉ា ម៉ាម៉ាមិនដឹងខ្លួន….» បើជាមួយប៉ាប៉ា នូនូក៏ច្រៀងថា«ស្រឡាញ់ប៉ាប៉ា…ប៉ាប៉ាមិនដឹងខ្លួន….» នូនូធ្វើបែបនេះដាក់​គ្រប់​តែ​គ្នាក្នុងផ្ទះ…

ប៉ាក៏សួរថា៖ ស្រឡាញ់គេអស់ហើយ ចុះនូអត់មានស្រឡាញ់ខ្លួនឯងផងទេ?

នូនូ៖ «ស្រឡាញ់ខ្លួនឯង…ខ្លួនឯងមិនដឹងខ្លួន….»

ប៉ា៖ ហា៎ក…..ហាហាហាហា..

ឯវំ

😀 😀 😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , . Bookmark the permalink.

40 Responses to រឿងដែលម៉ាក់ចងចាំទុក៖ នូនូ​អ្នកកែទំនុកច្រៀង

  1. ហាសហាសហាស ហសហសហស ងីសងីសងីស ដល់កម៉ងក្មួយ។
    «ស្រឡាញ់ខ្លួនឯង…ខ្លួនឯងមិនដឹងខ្លួន….»
    ខ្ញុំបើមានកូនវិញច្បាស់ជាវិលមុខមិនខានទេ!

    ចូលចិត្ត

  2. vsthea ថា:

    ធានាថាមិនវិលមុខទេ ព្រោះកូន ៗជាឱសថទិព្វ​ បើមិនជឿទៅផ្ទះលើកក្រោយ​សួរអ៊ំស្រីមើលទៅ ។

    ចូលចិត្ត

  3. ឧត្តម ថា:

    ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់

    ចូលចិត្ត

  4. vsthea ថា:

    មានអ្នកសើចសប្បាយចិត្តជំនួសទៀតណស់ ម៉ាក់បង​កាលមុនក៏អញ្ចឹងដែរ តែក្រោយមកលែងរអ៊ូ ព្រោះគាត់ហត់គាត់ ហើយ​ឥឡូវ​ដូរចុងចោទ មករអ៊ូដាក់​ចៅៗគាត់ម្តងវិញ ។ សង្ស័យ​តែគាត់​ឃើញ​យើង​អស់ធំហើយ​មើលទៅ តែគាត់ចូលចិត្ត​អង្គុយ​ស្តាប់ ពេលបងរអ៊ូ អូចាឡំប្រដៅក្មួយ គាត់ស្តាប់បណ្តើរ​ញញឹម​បណ្តើរ តែមុខក្មួយៗវិញ មើលទៅ​ដូចជាទូលភ្នំបីម្នាក់ឯងអញ្ចឹង ។ កាលដែលគាត់​ញញឹម​នេះ មកពី​គាត់​គិត​ថា បងស្នង​ពីគាត់​យកទៅអស់​ហើយ គ្មាន​សល់អីបន្តិចទេ 5555555555555555

    ចូលចិត្ត

  5. Bona ថា:

    បានចៃល្ខោនតូច មួយទៀតហើយ 😀

    ចូលចិត្ត

  6. រចនា ថា:

    ហាហាហា ឃ្យូត​សម្បើម​ណាស់! 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s