កំណត់ហេតុ៖ បូកគោ(២)


«ម៉ាក់អាបីនាក់សូមជូនប្រកាសនេះ ដូចសន្យាកាល​ពីប្រកាស​​មុនថា ខ្ញុំនឹងរៀបរាប់បន្ត​ពីរឿងប្លែកៗ​ដែលខ្ញុំបាន​ជួប​ កាលពីខ្ញុំនិងក្រុមគ្រួសារ​បានទៅសម្រាកលម្ហែរនៅខ្ពង់រាបបូកគោ»

ដំណើរទៅបូកគោលើកនេះ ជាលើកទី៣ហើយសម្រាប់គ្រួសារខ្ញុំ។

នៅលើភ្នំបូកគោ ក្រៅពីផ្លូវឡើងភ្នំដែលមានសភាពល្អ បត់បែនដូចពស់លូន ទេសភាព ព្រៃឈើដ៏សែន​ត្រជាក់ភ្នែកនៅចង្កេះភ្នំ និងមានអាកាសធាតុត្រជាក់គ្រប់រដូវកាល ដូចជានៅមិនទាន់មានអ្វីគួរអោយ​ទាក់អារម្មណ៍ភ្ញៀវទេសចរណ៍នៅឡើយទេ។ បើអ្នកធ្លាប់ទៅកាលពីមុន គេពិតជាសំដៅទៅ​មើលសំណង់​កាស៊ីណូចាស់​សល់ពីសម័យ​មុនសង្គ្រាម និង ទឹកធ្លាក់ពពកវិលមិនខាន តែពេលនេះកាស៊ីណូចាស់ ត្រូវបានគេជួសជុលថ្មី (ក្នុងរចនាបទដើម) ធ្វើអោយ​សំណង់​នោះមើលទៅថ្មីច្រឺង!!!( មានអីមើលទៀត បើវាថ្មីច្រឹងហើយ ធ្វើម៉េចគេហៅថារបស់បូរាណ???) ព្រះរាជដំណាក់របស់អតីត​ព្រះមហាក្សត្រគឺ​ព្រះបាទមុនីវង្ស ត្រូវបានជួសជុលជាថ្មី ប៉ុន្តែក្រុមហ៊ុនសុខាអូតែលមិនអនុញ្ញាត​អោយសាធារណជនចូលបានទេ ឯនៅទឹកធ្លាក់ពពកវិល មានទឹកហូរដែរ តែទឹក​មានសភាពគគ្រិច មិនអាចលេងបានទេ។ មានរឿងមួយដែល​ខ្ញុំចង់​លើកមក​និយាយ​ដែរ ពេលដែលទៅដល់លើភ្នំហើយ យើងក៏បត់ឡានសំដៅ​ទៅទឹកធ្លាក់ ព្រោះមានបំណងថានឹងទៅញ៉ាំអាហារថ្ងៃត្រង់នៅទីនោះ តែមិន​ច្បាស់ថាតើ​ភោជនីយដ្ឋាន​នៅ​មាត់ទឹកមានបើកបំរើឬនៅ ដោយពួកយើងមានគ្នាច្រើន ក្មេងក្មាងរញេករញ៉ាច ខ្ញុំក៏ចុះពីឡានតែម្នាក់ឯងទៅមើលស្ថានភាពមុន។ ចុះពីឡានដើរជិតៗហ្វូងមនុស្ស  ស្រាប់តែ«ចុម!!!!កាដុំសែបកែបសា» អត់មាន​ខ្មែរ​រលីង សុទ្ធតែភ្ញៀវវៀតណាម។ តាមការសង្កេត ភ្ញៀវវៀតណាម​ដែលទៅលេង​នៅ​ទីនោះ ខ្លះមកតាមក្រុមហ៊ុនទេសចរណ៍ ខ្លះមកជាក្រុមផ្ទាល់ខ្លួន។ ចំណែកឯ​នៅភោជនីយដ្ឋាន​បែបប៊ូហ្វេក្នុងសណ្ឋាគារវិញ ក៏ដូចគ្នាដែរ ភ្ញៀវខ្មែរឃើញ​ត្រឹមពីរបីគ្រួសារប៉ុណ្ណោះរាប់ទាំងក្រុមខ្ញុំផង ហើយប្រហែលមកពីដូចនេះហើយ ទើបបុគ្គលិកសណ្ឋាគារចេះនិយាយភាសាវៀតណាមបន្តិចបន្តួចដែរ…. បុគ្គលិក​ខាង​ផ្នែក Kids Club ម្នាក់បាននិយាយហេឡូដាក់ខ្ញុំ ពេលដែលខ្ញុំនាំកូនៗ​ទៅឈរ មើល​គេ​លេងជាមួយក្មេងៗវៀតណាម ខ្ញុំញញឹមដោយ​មិនតបថា​យ៉ាង​ម៉េច​ទេ ស្រាប់តែ​គេនិយាយ​វៀតណាមដាក់ខ្ញុំតែម្ដង(បែបមុខហ្នឹង ដូចមែនហើយ @-@)។​ និយាយពីសេវាកម្មរបស់សណ្ឋាគារវិញ ពិតជាល្អណាស់(ថ្លៃប៉ុណ្ណេះហើយ បើ​មិន​ល្អ ចប់ប៉ារយ) ថ្ងៃនោះដោយរៀបចំប្រញាប់ប្រញាល់ពេក ប៉ាខ្ញុំភ្លេច​យក​សឺរ៉ាំង​ចាក់អាំងស៊ុយលីនទៅតាម យកបានតែថ្នាំ។ ប៉ាទើបតែដឹងខ្លួនថាគាត់ភ្លេច នៅពេលចូល​ដល់បន្ទប់សណ្ឋាគារហើយ នៅពេល​ដែល​យើង​សួរ​ទៅ​ខាងសណ្ឋាគារ​ថាគេអាចមានសឺរ៉ាំងទេ ពួកគេក៏ខិតខំខ្នះខ្នែងរកមក​អោយ យក​មក​លើកទីមួយ បានសឺរ៉ាំងសម្រាប់​ចាក់ថ្នាំធម្មតា ក៏អោយយក​ត្រឡប់ទៅវិញ គេក៏ខំទៅរក​អោយទាល់តែបាន។ បើពេលនោះគេមិនខ្នះខ្នែងរកអោយយើងទេ យើងពិតជាចៀសមិនផុតពីត្រូវ​ចុះមកក្រុងកំពតដើម្បីរកទិញមិនខានទេ។

រៀបរាប់ត្រឹមណឹងចុះ ព្រោះអីម៉ាក់អាបីនាក់ខ្ជិលវាយអត្ថបទហើយ ដំណើរកម្សាន​នេះ​នៅមាន​តទៅទៀត ទុកចាំតាម​ដាន​ភាគបន្តនៅប្រកាស​ក្រោយ  😉

នៅមុខរីសតនៅពេលយប់

ពេលយប់ នៅមុខសណ្ឋាគារ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged . Bookmark the permalink.

24 Responses to កំណត់ហេតុ៖ បូកគោ(២)

  1. តួម៉ូដែលរបស់ខ្ញុំ ចាំមើលថ្ងៃណាអ៊ំចេះថតរូប ចាំអ៊ំទៅសុំម៉ាក់និងប៉ាថតកូនៗធ្វើម៉ូដែលតែម៉ង។

    និយាយរឿងជីវីទៅបូកគោ អាទិត្យមុនមួយទៀត ខ្ញុំទៅកំពុងសោមសុទ្ធតែទេសចរវៀតណាម ៣ឡានទួរ រញ៉ោករញ៉ាកជាងកូនរបស់ជីវីទៅទៀត កណ្តាលអាធ្រាត្រវានិយាយគ្នាខ្ញុំដេកមិនលក់ចេញមកសួរនាំ គេថាគេមកលេងកំពង់សោម ហើយចេញទៅបូកគោ ក្រោយមកពីដើរនៅសៀមរាបអស់ពីរថ្ងៃ។

    ដឹងថាស្រុកយើងវាមានចំណូល តែស្អប់សាសន៍ហ្នឹងណាស់ ខ្លាចតែមានពុតអីដែលយើងមិនដឹង។
    ស្អប់មួយទៀតស្អប់ខ្លាំងតែម្តង គឺនិយាយដូចជិតនឹងកាប់គ្នាចឹង។

    ចូលចិត្ត

  2. ច្បាយ ដល់ហើយនៀក! ឆុក ខ្ញុំចឹង សំបូរកន្លែងកំសាន្តណាស់! ហើយរឿងម្ហូបវិញ ឆ្លរ ឆ្ងាញ់ ម៉ង! ហើយក៏ស្បូ ច្រី ច្អាត ច្រៀនទៀត….(កំពតយាយចឹង!)

    ចូលចិត្ត

  3. Bona ថា:

    បាត់មិនឃើញអាក្មួយពៅ?

    ចូលចិត្ត

  4. Heng-dee ថា:

    ទៅណាក៏វៀតណាមដែរពេលនេះបង ។ តាមមើលទៅគេមិនមែនថាមុខបងជីវីដូចវៀតណាមទេ កុំអាលភ័យបង ដូចរៀបរាប់ចឹងមកពីមិនសូវមានភ្ញៀវខ្មែរហ៊ានចូលទីនោះ ទើបគេប្រើតែភាសាវៀតណាមមិនដឹង គិតទៅម្យ៉ាងដែរ ខ្លាចតែតិចទៀតយកជនជាតិវៀតណាមមកធ្វើការតែម្តង ហិហិ

    ចូលចិត្ត

  5. Pingback: កំណត់ហេតុ៖ ផ្សារកំពត និងទឹកឈូរ | ភរិយានិងម្ដាយម្នាក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s