វិជ្ជាមេផ្ទះ៖ ខម៉ាំនិងអន្លក់ស្រស់


ថ្ងៃនេះ ម៉ាក់អាបីនាក់មានរបៀបធ្វើមុខម្ហូបមួយមុខ មកបង្ហាញជូន  ជួយជាចំណេះដឹងដល់ញាតិមិត្តអ្នកភូមិ និងស្រ្តីមេផ្ទះទាំងឡាយ

គ្រឿងផ្សំ

  • ម៉ាំត្រីរ៉ស់ ១៥០ក្រាម
  • ត្រីឆ្ដោ ឬត្រីពោធិ៍ ហាន់ដុំៗប៉ុនមេជើង ៧០០ក្រាម (ខ្ញុំចូលចិត្តប្រើត្រីឆ្ដោ ពីព្រោះវាសម្បូរសាច់និងមិនមានខ្លាញ់ដូចត្រីពោធិ៍)
  • សាច់ជ្រូកបីជាន់ចិញ្ច្រាំ ១០០ក្រាម
  • សាច់បីជាន់ ហាន់ជាដុំប៉ុនមេដៃ ១០០ក្រាម
  • ត្រប់វែង ១ផ្លែធំ ហាន់ជាដុំៗ
  • ម្ទេសប្លោកខ្ចី ២ទៅ៣ផ្លែ(មិនដាក់ក៏បាន បើដាក់ទៅហិរ ក្មេងៗអាចមិនចេះញ៉ាំ តាមការនិយមទេ)
  • ខ្ទឹមសចិញ្ច្រាំ ៥ទៅ៦កំពឹស
  • ស្ករត្នោត ២ស្លាបព្រាបាយ
  • ក្រូចឆ្មារមួយផ្លែ
  • អន្លក់៖ ផ្កាស្នោ ត្រកួនឆាកខ្លីៗ ត្រយ៉ូងចេកហាន់ ព្រលឹតហាន់ ជីរនាងវង ដើមចេកហាន់ ត្រសក់សាប់ សណ្ដែកបណ្ដុះ

វិធីធ្វើ

ដាំទឹកមួយកូនឆ្នាំង(ទឹកប្រមាណជិត១លីត្រ) ស្ងោរម៉ាំអោយផុយរលាយសិន ទុកមួយឡែក។ បំពងខ្ទឹមសអោយ​ពណ៌​ក្រហម ដាក់ស្ករត្នោតកូរទាល់តែក្រហមដែរ បន្ថយភ្លើងបន្តិច ទើបចាក់សាច់ជ្រូកចិញ្ច្រាំ កូរតិចៗអោយ​សព្វ​ជាមួយ​ស្ករនោះ។ ដាក់សាច់ជ្រូកបីជាន់ដុំចូល មើលប្រមាណឆ្អិនសាច់ជូ្រកទើបចាក់ត្រីចូល។ ចាក់ទឹកស្ងោរម៉ាំបន្តិចចូល គ្រាន់តែកុំអោយស្ងួតពេក ពេលសាច់ត្រីឆ្អិន ដាក់ត្រប់​និងម្ទេសប្លោកចូល រួចចាក់ទឹកស្ងោរម៉ាំចូល​(ប្រយ័ត្នកុំអោយដោយ​ឆ្អឹងត្រី​នៅម៉ាំ)។ រង់ចាំរហូតពុះផុយត្រប់និង​ម្ទេសប្លោកហើយ ភ្លក្សមើល បើសិននៅមិនទាន់ផ្អែម អាចថែមស្ករសតាមក្រោយ។

ដួសដាក់ចាន ច្របាច់ក្រូចឆ្មារបន្តិច(រសជាតិគួរអោយមានផ្អែម ប្រៃ និងជូរ) ខនេះគេ​ហូបជាមួយអន្លក់​ដែល​ម៉ាក់​អាបីនាក់​​បានរៀបរាប់ប្រាប់ខាងដើម។

គ្រឿងផ្សំ៖ ខាងលើនោះគឺម៉ាំនិងត្រប់វែង ឯខាងក្រោមគឺសាច់ជ្រូក ខ្ទឹមស និងត្រី

គ្រឿងផ្សំ៖ ខាងលើនោះគឺម៉ាំនិងត្រប់វែង ឯខាងក្រោមគឺសាច់ជ្រូក ខ្ទឹមស និងត្រី

រួចរាល់ហើយ ងាយៗទេ គ្រាន់គ្រឿងផ្សំច្រើនបន្តិច

រួចរាល់ហើយ ងាយៗទេ គ្រាន់គ្រឿងផ្សំច្រើនបន្តិច

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

33 Responses to វិជ្ជាមេផ្ទះ៖ ខម៉ាំនិងអន្លក់ស្រស់

  1. នាំ​តែ​ឲ្យ​រមួល​ពោះ !

    ចូលចិត្ត

  2. Bona ថា:

    គួរឲ្យឆ្ងាញ់ បង្ហើយជាមួយបាយកក

    ចូលចិត្ត

  3. សង្ស័យតែ​មានអ្នក “ខ្ចី” រូបទាំងនេះ​​យក​ទៅ​ប្រើ​ដោយ​អត់​មាន​ប្រាប់​ម្ចាស់​ម៉ាមាត់ រួច​​កែ​ដាក់ថា ម្ហូប​បុកទឹកគ្រឿង ទឹកគ្រៅ…ទៅ​វិញទេ… 😀

    ចូលចិត្ត

  4. somada ថា:

    ខ្ញុំអត់សូវ​ចេះញ៉ាំម្ហូប​នេះទេ ព្រោះ​មិនចូលចិត្ត ។

    ចូលចិត្ត

  5. ម៉ាក់អាបីនាក់អើយ ខ្ញុំច្រឡំយកមេជើងទៅវាស់សាច់ត្រីកំពប់អស់ហើយ។ ខានបានហូបទៅ ស្អីៗក៏នៅរាយពេញផ្ទះ ល្ងាចនេះចេញទៅបាយក្រៅទៀតហើយ ព្រោះម៉ាំរលួយអស់វ៉ល់ …

    តែមូសច្រើនណាស់ឥឡូវ ត្រូវប្រយ័ត្នកូនៗផងណា៎។ បងសុធាក៏ចឹងដែរ កុំបណ្តោយកូនទៅ លេងវាលស្មៅពេលព្រលប់អី ប្រយ័ត្នមូសខ្លា។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s