រឿងដែលម៉ាក់ចង់ចាំទុក៖ កូនពេជ្រចេះដើរ


ពេជ្រ ថ្ងៃនេះជាថ្ងៃពិសេសក្នុងជីវិតសំរាប់ម៉ាក់ ម៉ាក់ចង់កត់ត្រាទុក​ថ្ងៃនេះចូល​ក្នុងកំណត់ហេតុ​មួយនេះ ព្រោះថ្ងៃនេះ កូនចាប់រៀន​បោះជំហានដើរបាន​៣ជំហានហើយ។

កាលពីប៉ុន្មាន​ថ្ងៃមុនកូនអាច​ឈរហ្នឹង​ព្រលែងដៃដោយមិន​បាច់ទប់តោងទេ។ កូនប្រហែលជា​ចង់​រៀន​ចេះដើរ​មុនថ្ងៃកំណើតគំរប់១ឆ្នាំរបស់​កូនហើយមើលទៅ។ អូ៎នៅមានទៀត កូនក៏ចាប់ចេះហៅនាងនាង និងនូនូ ថា«ចែចែ» ដែរ រហូតមក​ដល់​ថ្ងៃនេះ កូនចេះពាក្យច្រើនណាស់ កូនចេះហៅ ប៉ាប៉ា(តាំងពីមិនទាន់អាយុ១០ខែ) កូនចេះហៅ ចែចែ ពូពូ(ពូឌូ) ពូវ៉ា(ពូសាល)​ ពេលកុងសួរថាឆ្កែព្រូសយ៉ាងម៉េច កូនក៏ឆ្លើយថា «វូស» កូនចេះក្ដក់ហៅឆ្កែ  ហើយនៅពេលកូនឃ្លានចង់មឹម កូន​ក៏ថាណាំណាំ…ហ៊ឺ… នៅតែពាក្យថា «ម៉ាក់»ទេដែល​កូន​នៅហៅ​មិនទាន់​បាន។ កូនជា​ក្មេង​ស្រួល​ចិញ្ចឹម បញ្ចុកអី​ក៏កូនញ៉ាំដែរ ដាក់នំប៉័ង កូនញ៉ាំនំប៉័ង ដាក់នំពុម្ព កូនក៏​ញ៉ាំនំពុម្ព ដាក់អន្សមអាំង កូនក៏ញ៉ាំអន្សមអាំង កូនមិនរើសចំណីទេ បើឆ្ងាញ់ កូនក៏ញ៉ាំ​ច្រើន បើមិនឆ្ងាញ់​ក៏ញ៉ាំតិច កូនមិន​ង៉ិក​ង៉ក់​ច្រើន កូនរករឿងតែនៅពេល​ណាដែល​កូនងងុយគេង​ជ្រុល​ប៉ុណ្ណោះ។ កូនចេះបឺតទឹកឬទឹកដោះគោ​តាម​បំពង់បឺត​តាំងពី​អាយុមិនទាន់៦ខែ កូនប្លែកពីបងៗកូន នាងនាងបៅដោះនិង បៅទឹក​ដោះគោ នូនូមិនបៅទឹកដោះគោទេ ​ឯពេជ្រពេជុ្របៅដោះ និងបឺតទឹកគោឬទឹកតាមបំពង់បឺត ម៉ាក់ធ្លាប់សាកដាក់ទឹកដោះគោក្នុងដប​អោយកូនបៅ តែកូនមិនបៅទេ ហាក់ខ្ពើមដប ដល់ពេលម៉ាក់ចាក់ដាក់កែវ កូនក៏បឺតតែពីរបីគ្រូកអស់ដល់បាតកែវ។កូនចូលចិត្ត​ញញឹមគ្រប់ពេល ពេល​អ្នក​ក្រៅ​ដែលប្លែកមុខ​ ចង់លើក​កូនពរលេង​ជាមួយកូន កូន​មិន​តាមគេភ្លាមមែន តែកូន​នឹង​ញញឹម​នៅពេល​គេហៅកូន​។ នឹកដល់កាលនោះ ពេល​ម៉ាក់​ចូល​ធ្វើការវិញ​ក្រោយ​សំរាកលម្ហែរ​មាតុភាព​ អត់មាន​នរណា​ជួយ​មើល​កូនទេ ម៉ាក់ត្រូវ​ស្ពាយ​កូន​ជញ្ជូនឥវ៉ាន់ឡើងឡាន​រាល់ព្រឹកទៅ​ធ្វើការ​ជាមួយ​ដែរ។ មិនដឹងថា​តើម៉ាក់គួរ​តែនិយាយថា​កូនមាន​សំណាង​​ជាង​​បងៗកូន​ឬក៏យ៉ាងណាទេ ដែលកូនមាន​ឱកាស​បាន​នៅ​ជិតម៉ាក់​ច្រើន​ជាង​បងៗ។ ចាប់ផ្ដើមតាំងពីកូនមិន​ទាន់​ចេះ​ងើបអង្គុយ ដាក់«ប៉ាក់ពើក» install នៅលើឡាន រហូត​ដល់កូនចេះអង្គុយ ម៉ាក់ក៏​ដាក់កូន​ក្នុង«ចង្ក្រង»​អោយ​អង្គុយ​នៅលើ​ឡានបាំងក្រោយ ពេលចុះ​ពី​ឡាន​ដល់ក្នុង office ពេលណាម៉ាក់ក៏ត្រូវគេ​បង្អាប់ថា«នោះ! ឆ្មាពាំកូនមកហើយ!»។​ ម៉ាក់​តែង​ធ្វើបែបនេះរាល់ព្រឹក​រហូតដល់​ពេលកុងរ៉ឺ​ត្រែត សំរាកនៅផ្ទះ ទើបកុង​ទទួល​មើល​​កូន​អោយម៉ាក់។ ពេលកូន​នៅជាមួយកុង កូនចាប់ចេះច្រើនណាស់ កុងបង្រៀន​កូន​ស្គាល់គ្រប់សព្វ ផ្ទុយ​ពីនៅជាមួយម៉ាក់ ដែល​ថ្ងៃណាក៏រត់ជើងបីជើង​បួនញាប់​ដូច​សេះ គ្មានបានបង្រៀន​កូនអីទេ។ 

ម៉ាក់សង្ឃឹមថាកូននឹងធំធាត់ប្រកបដោយសុខភាពល្អ និងជាក្មេងល្អរបស់​ម៉ាក់ប៉ាជារៀងតទៅ។កូនស្រីពៅរបស់ម៉ាក់ សូមអោយកូនស្លូតនិងរួសរាយបែបនេះ​រហូតទៅ កុំរញ៉ាំរញ៉ូវធ្វើបាបកុងអោយពិបាកណាកូនសំឡាញ់។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , , , . Bookmark the permalink.

31 Responses to រឿងដែលម៉ាក់ចង់ចាំទុក៖ កូនពេជ្រចេះដើរ

  1. សូមឱ្យក្មួយៗមានសុខភាពល្អ ឆាប់ធំ និងឆ្លាតវាងវៃជាលំដាប់លំដោយ។ ហើយអាពៅគេនេះ សុំឱ្យរាងកាមឹបៗ កុំឈឺកុំថ្កាត់អី ទុកគ្រាន់ង៉ៃណាមួយអ៊ំទៅគ្រញិចឱ្យស្គាល់ដៃអ្នកអត់ដែល មានកូនម្តង។ 😀 😀 😀

    ចូលចិត្ត

  2. Bona ថា:

    បែបម៉ាក់កាចទេដឹងបានអាពៅមិនព្រមហៅ​ 😀 😀 ចេះញ៉ាំគ្រប់មុខអញ្ចឹងល្អមែន មិនសូវអស់ថ្លៃទឹកដោះគោ​

    ចូលចិត្ត

  3. ចុះពូស្វិតហៅអីវិញ ? កូនស្រីពៅ អញ្ចឹងបានន័យ​ថា​លើក​ក្រោយ​ប្រាកដ​ជា​ប្រុស !​:D

    ចូលចិត្ត

  4. Somada ថា:

    មកពីអាពេជ្រអត់ចាឡាញ់​ម៉ាក់​ទើបអាពេជ្រ​មិនព្រមហៅម៉ាក់ ។ បើនៅ​ក្បែរ​បងវិញ ពិតជាគ្រញិច​ឲ្យយំរាល់ថ្ងៃ​មិនខាន ក្មួយ​ៗ​បង​គ្រាន់​តែឃើញ​បងភ្លាម​វានាំគ្នារត់(រត់មកទទួលទេ) ហាសហា

    ចូលចិត្ត

  5. ខ្ញុំ​ចង់​ឃើញរូប​ក្មួយពេជ្ររបស់​ខ្ញុំនេះ​ ចេះដើរណាស់… សុំបិណ្ឌបាតប៉ុណ្ណឹង​បាន​អត់? 😀

    ចូលចិត្ត

  6. achharia ថា:

    ចេះរកនឹកឃើញ ខ្ញុំរកនឹកទំរាំតែកាត់ន័យយល់បានថាម៉េច​ ។
    …មិនហ៊ានប្រាថ្នាដល់៤ទេ…ខ្លាចចេញក្រមុំការេ…
    បើភាសាល្បែងសាប់សាមតាមចិនកន្តាំងវិញគេថា សីធីវ Q !…

    មែនហ្នឹង! ឃើញកូនឃើញចៅឆ្លាតៗ ឆាប់ចេះនេះចេះនោះ
    ពិតជាគួរអោយរឹតតែស្រឡាញ់ ហើយក៏ពិតជាធ្វើអោយបាន
    សប្បាយចិត្តណាស់ផងដែរ … 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s