ផ្អកកំពឹស


រំលឹកពីរបៀបធ្វើវិញ ព្រោះខ្ញុំមានប្រកាស​ថ្មីទាក់ទងនឹងប្រកាសមួយនេះ។

ម្យ៉ាងទៀត មានអ្នកយករូបផ្អកកំពឹសខ្ញុំទៅប្រើ ហើយដាក់ថា​ជាម៉ាំល្ហុងពិសេស​ឯណាឯណី មើលអានេះល៎មើល៖ ម៉ាំល្ហុងពិសេស | soksophal.

ភរិយានិងម្ដាយម្នាក់

ថ្ងៃនេះម៉ាក់អាបីនាក់ មានចំនេះដឹងតិចតួចមកចែករំលែក​ដល់​ញាតិញោមអ្នកភូមិយើង គឺវិធីធ្វើ ផ្អកកំពឹស។ ផ្អកនេះ កាលណា​ធ្វើ​មិន​ប្រយ័ត្ន​ អាចបណ្ដាលអោយអ្នកហូប​ពុលរាគ​ក្អួត​បាន។ តាមដែលខ្ញុំធ្លាប់ធ្វើមក មិនដែលមានប្រវត្តិហូប​ទៅពុលទេ ខ្ញុំសង្ឃឹមថា អ្នកអានដែល​យកវិធីនេះ​ទៅធ្វើសាក​នឹង​ហូប​ទៅ​មិន​ពុល ហើយមករករឿងម៉ាក់អាបីនាក់ទេ ហេហេហេ 😀 😀 😀

គ្រឿងផ្សំ

  1. កំពឹស ៥​ ចានចង្កិះ
  2. អំបិល កន្លះ ចានចង្កិះ
  3. រំដេងខ្ចី ១ជ្រុងប៉ុនពាក់កណ្ដាលក្ដាប់ដៃ ហាន់ជាសសៃៗ
  4. ល្ហុងខ្ចី ១ផ្លែតូច ឈូសជាសសៃៗ ឬសាប់ក៏បាន
  5. ស្ករត្នោត ២ស្លាបព្រាបាយ
  6. អង្ករលីង៣ភាគ៤ចានចង្កិះ កិនឬបុកអោយហ្មត់

វិធីធ្វើ

  1. លាងកំពឹស រើសអោយអស់កំទេចកំទីនិង​ចៃនៅ​ក្បាល​កំពឹស ​(ចៃនេះបណ្ដាល​អោយពុលរាគ​ក្អួត​កាលណា​ហូបប៉ះវា) ដាក់អោយស្រស់ទឹក សឹមវាល់អោយបាន​៥​ចានចង្កិះ លាយអំបិលកន្លះ​ចាន​ចង្កិះ  លាយអោយសព្វចូល​ជាតិ​គ្រប​អោយ​ស្អាត​កុំអោយរុយ​ពងបានទុកប្រហែល​កន្លះ​ម៉ោង​​ ទើបញាត់ចូលក្នុងកែវស្អាតមួយ ផ្អាប់ទុករយៈពេល​៥យប់ ​ត្រូវ​ញាត់អោយពេញ​ណែន​កុំ​អោយ​​មាន​សល់​ចន្លោះក្នុងកែវ បើនៅ​សល់​ចន្លោះត្រូវ​រោយអំបិល​ពីលើបន្តិច​រូច​ដាក់​ថង់​ស្អាត​ពី​លើ (ចន្លោះមិនពេញនេះ​អាចបណ្ដាល​អោយ​ផ្អក​ធំក្លិន​ខ្យល់​បាន)
  2. ក្រោយ​ពេល​ផ្អាប់​ទុកបាន​៥យប់ កូរស្ករត្នោតលើភ្លើងអោយក្រហមឈ្ងុយ រួចចាក់ទឹក១​ចាន​ចង្កិះ​ចូល​ឆ្នាំងស្ករនោះ ដាំរហូតពុះ។
  3. ចាក់កំពឹសដែលផ្អាប់ដាក់ក្នុងចានក្រឡូមធំស្រួលលាយ ទើបចាក់ទឹកស្ករកំពុង​ពុះចូល​កូរ​អោយ​សព្វ ទើបដាក់អង្ករលីង និងរំដេងហាន់ចូល លាយអោយសព្វ រួចញាត់ចូល​កែវវិញ​ (កុំអោយពេញពេក ខ្លាចពេលអង្ករលីងរីកនាំអោយហៀរទឹកចេញក្រៅ រួចទុកមួយ​យប់​ទៀត អោយអង្ករលីងកាច់ចូលជាតិ ទើបអាចដាក់ល្ហុងបាន បើដាក់ល្ហុងតែម្ដង ផ្អកនឹងធំក្លិនឆ្អាប)។
  4. បានទុកមួយយប់ហើយ ចាក់ពីកែវមកម្ដងទៀត មកលាយនឹងល្ហុងខ្ចីដែលបានសាប់ អោយសព្វ ទើបញាត់​ចូល​កែវ​វិញ ទុកមួយយប់ឬ២យប់ អាចពិសាបានហើយ។

ពេលលាយហូប ភ្លក្ស​មើល​បើសិននៅ​ស្ទើរ​ផ្អែមឬមិនទាន់ជូរ  អាចថែមស្ករស និង​ក្រូច​ឆ្មារ​បន្តិចតាមចំណូលចិត្តអ្នកពិសា។ ផ្អកនេះគេអាចពិសាជាមួយបាយ ផ្ទាប់ពពាយខ្ចី ត្រសក់ ខ្ញីខ្ចី​ក៏បាន ឬអាចផ្ទាប់ជាមួយត្រីអណ្ដែងអាំងក៏បាន។ ដើម្បីរក្សាបានយូរថ្ងៃ អាចដាក់ក្នុង​ទូរ​ទឹកកក​ ហូបបានបួនប្រាំថ្ងៃដែរ (បំណាច់នឹងខំចំណាយពេលធ្វើដល់ទៅ១អាទិត្យឯណោះ ត្រូវតែហូបអោយបានច្រើនដងអញ្ចឹងហើយ)។

😀 😀 😀

View original post

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to ផ្អកកំពឹស

  1. មានអ្នកយករូបផ្អកកំពឹសរបស់ខ្ញុំទៅដាក់ រួចកែថាជាម៉ាំល្ហុងឯណាឯណី

    ចូលចិត្ត

  2. អ្នក “ខ្ចី” រូបយកទៅប្រើ ប៉ះអ្នកស្រុក​ អ្នកភូមិ​ទៀត… 😀

    ចូលចិត្ត

  3. somada ថា:

    អ្ហើយ ប្រាប់ហើយមិនជឿ ឃើញទេ រូបថតបងគ្រប់ទីកន្លែង គ្រប់វេបសាយដែលបងបង្ហោះ​គឺមាន​កម្មសិទ្ធ​បញ្ញា ព្រោះបង​មានដាក់ទីកន្លែង ឈ្មោះអ្នកថត និង​ ចំណងជើងរូបថតនោះ ជាពិសេសស្លាក​សញ្ញា vsthea បង្ហាញនៅចំកណ្តាលរូបថត ដូច្នេះបើយកទៅពិតជាមាន​ អក្សរទាំងអស់នោះមិនខានទេ ។ តាមធម្មតា​អ្នក​សរសេរទាំងនោះអាចសរសេរពីគំនិតផ្ទាល់ខ្លួន​ ឬ បទពិសោធន៍​ដែល​គេធ្លាប់ឆ្លងកាត់គ្រាន់​តែគ្មានរូបថតដាក់ប៉ុណ្ណោះ លុះរកចុះរកឡើង​ឃើញ​មានរូបថតនៅលើអ៊ីនធើនែត្រ ក៏យកមក​ដាក់ប៉ា​ដោយទៅ ។

    ចូលចិត្ត

    • ខ្ញុំចូលទៅខំមិនក្នុងអត្ថបទនោះហើយ ថារូបរបស់ខ្ញុំទេ ហើយមនមែនម៉ាំទេ គឺផ្អក តែម្ចាស់ប្រកាសនោះមិនព្រមដាក់ខំមិនខ្ញុំទេ បានជាខ្ញុំ«ដាក់ប្រកាសចាស់នេះមកវិញ» មិនចិត្តអាក្រក់អីទេ គ្រាន់តែរូបប៉ុននេះ តែឯងខំមិនហើយថារូបហ្នឹងរបស់ឯងទេ តែគេមិន approve my comment 😦

      ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s