កំណត់ហេតុ៖ អត់មានចំណងជើង


ប៉ាប៉ាអង្គុយពីមុខកុំព្យូទ័រឆែកឥន្ទនេត្រ បាននិយាយប្រាប់កូនៗថា ប៉ាប៉ានឹងទៅចិនឆាប់ៗនេះ។ កំពុងឆែកមើលជើងហោះហើរ ប៉ាប៉ាក៏លាន់មាត់ថា

ប៉ា៖ ជើងហោះពីព្រលឹម កូនៗនិងម៉ាក់​មិន​អាច​ទៅ​ជូនដំណើរប៉ាប៉ាបានទេ​(កូនៗចង់ទៅជូនដំណើរព្រោះតែចូលចិត្តទៅញ៉ាំការ៉េម​នៅអ៊ែរផត មិនមែន​ព្រោះអាណិតប៉ា មិនចង់អោយប៉ាជិះតាក់ស៊ីទេ)  ពេលមកវិញ កប៉ាល់​ហោះ​​​ចុះ​​ម៉ោង១១កន្លះយប់ ពេលខ្លះយន្ដហោះ​អាច​យឺតដល់ម៉ោង១​ ម៉ោង​២​យប់​ឯណោះ អត់អាច​ទៅយកប៉ាបានទេ។

នាងនាងនិយាយថា៖ ប៉ាប៉ា ពេលមកវិញយប់អញ្ចឹង ចុចកណ្ដឹងភ្ញាក់គេឯងក្នុងផ្ទះអស់ហើយ ប៉ាប៉ាឯងជិះតាក់ស៊ីមក ហើយទៅដេកនៅអូតែល តាហ្មងទៅ កុំអោយភ្ញាក់គេភ្ញាក់ឯង

ម៉ាក់៖ 😯 😯 ​   អុញមើលគេនិយាយ!!!

ប៉ា៖ 😕 😕 😕

ម៉ាក់នឹកក្នុងចិត្ត៖ កូនហើយកូន មកដល់ផ្ទះហើយ អោយប៉ាប៉ាទៅដេកនៅអូតែលវិញចឹង!!!?

ឯវំ

😀 😀 😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី, អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , . Bookmark the permalink.

7 Responses to កំណត់ហេតុ៖ អត់មានចំណងជើង

  1. ឥន្ទនេត្រដែលហើយនោះ

    ចូលចិត្ត

  2. achharia ថា:

    កូនចិត្តទូលាយជាងម៉ាក់ 😀

    ចូលចិត្ត

  3. Tan Votey ថា:

    សូមចូលរួមហួសចិត្តផងបង​​ O.O

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s