អ្វីដែលម៉ាក់ចង់ចាំទុក៖ នូនូពេលចូលរៀនដំបូង


នូនូ ក្បាលខូចនិងរវាសរវៃជាងគេក្នុងចំនោមកូនទាំងបីរបស់ម៉ាក់។ ថ្ងៃនេះ​ម៉ាក់​ចង់​កត់ត្រា​ទុក​អនុស្សាវរីយ៍​កាលពីកូនចូលរៀនដំបូង ហើយ​ដើម្បីកុំអោយ​ភ្លេច​ ម៉ាក់​មាន​តែកត់ចូលក្នុង​«វតប្រេស»​នេះទេ ដែលអាចអោយកូនបានអាននៅពេលណាមួយ។

កាលថ្ងៃនោះ ម៉ាក់នាំកូនទៅចុះឈ្មោះនៅសាលាមត្តេយ្យអង់គ្លេស នូ​ស្លៀកពាក់​ឯក​សណ្ឋាន​សាលា ចងសក់ទីទុយ មុខសជាងខ្លួន ភ្នែកមូលក្រឡង់ ពិតជាគួរអោយស្រឡាញ់ណាស់​( ​(ច្រមុះ មាត់ ចិញ្ចើមដូចប៉ាប៉ាកូនបេះបិត)។ ម៉ាក់ពិតជាចាំមិនភ្លេចទេកាលណោះ ក្រោយ​ពេល​ចុះ​ឈ្មោះ គ្រូក៏នាំកូនចូល​ក្នុងថ្នាក់ កូនដើរចូលយ៉ាងក្លាហាន រួចងាកមកបក់ដៃលា ញញឹម​ដាក់​ម៉ាក់​​បន្តិច ធ្វើអោយម៉ាក់ជឿជាក់ថាមិនយូរទេ កូនពិតជាអាចទំលាប់បានមិនខាន។ ម៉ាក់​ចេញ​ផុត លួច​មើល​​កូន​តាមបង្អួចឃើញកូនចាប់ផ្ដើមយំពេលដែលបាត់ម៉ាក់ ពិតជាស្មានមិនដល់មែន នូដែល​ធ្លាប់​តែ​ក្លាហាននិងនិយាយច្រើនជាងគេនៅក្នុងផ្ទះ បែរជាយំចាញ់ច្រាបគេ។ អ្វីដែល​ម៉ាក់​សោក​ស្ដាយ ហើយនៅតែស្ដាយមិនឈប់​រហូតដល់ថ្ងៃដែលម៉ាក់​សរសេរអត្ថបទនេះ គឺម៉ាក់​គួរ​តែ​​នៅ​ក្បែរ​កូន ចូលរៀន​ជាមួយ​កូនរហូតដល់កូនទំលាប់បាន ដូចកាល​ពេល​បងនាងរបស់​កូន​ចូល​រៀន​ដំបូងដែរ។ ពេលនោះ អាពេជ្រនៅក្នុងពោះម៉ាក់នៅឡើយទេ គ្រប់ខែហើយ នៅរង់ចាំ​តែថ្ងៃ​កើត​ប៉ុណ្ណោះ ឯនៅកន្លែងធ្វើការ ម៉ាក់ត្រូវ​ចាំបាច់មើលពិនិត្យការងារ​ប្រគល់អោយគេ​អោយ​ហើយ​​មុន​ពេល​ម៉ាក់សំរាកលំហែរមាតុភាព ម៉ាក់រវល់រហូត​មិនអាច​ដកឃ្លាបានសោះ និយាយ​បែប​នេះ​មិន​មែន​ម៉ាក់ដោះសារឡើយ ម៉ាក់ខ្លួនឯង​ក៏ជឿថា យ៉ាងយូរណាស់មួយអាទិត្យប៉ុណ្ណោះ នូពិតជា​លែង​យំហើយអាចទៅរៀនបានដោយរីករាយហើយ។ ក្រោយ​ពេល​កូន​ចូល​រៀន​បាន​មួយ​អាទិត្យ(កូនតែងយំរាល់ព្រឹកមុនចេញពីផ្ទះ) នាងនាងក៏ឈឺក្ដៅខ្លួន រលាកសាច់បំពង់ក មិន​អាច​ទៅរៀន​បាន ត្រូវឈប់២ទៅ៣ថ្ងៃសំរាកនៅផ្ទះ ដូចនេះ នូក្បាលខូច​​របស់ម៉ាក់​ក៏មិនព្រម​ទៅរៀន​ដែរ កូនយំប្រកែក​​ដាច់​អហង្ការ មិនទៅដាច់ខាត ម៉ាក់​និងប៉ាក៏មិនដាច់ចិត្ត​អោយ​កូន​ទៅ​តែម្នាក់​ឯង​ដែរទៅ។ ព្រឹកថ្ងៃច័ន្ទ​​ដែលកូនទាំង២នាក់​ត្រូវចូលរៀនវិញ ម៉ាក់ក៏ឈឺពោះ​កើត​អាពេជ្រ កូននូ​និងនាងនាងមិនបានទៅរៀនឡើយ ព្រោះប៉ាប៉ារវល់ជូនម៉ាក់ទៅពេទ្យ អត់​មាន​នរណា​​ជូន​និងរៀបចំអោយកូនទៅរៀនបាន អញ្ចឹងកូន​ក៏បាន​ឈប់ថែម​ពីរបីថ្ងៃទៀតទៅ។ ពេល​ម៉ាក់​ចេញ​ពី​ពេទ្យមកផ្ទះវិញ នូក៏ត្រូវបង្ខំអោយទៅ​រៀន​ទៀត។ នូនូតែងយំរាល់ព្រឹក ព្រឹកណា​ក៏ដូច​ព្រឹក​ណា​​ដែរ កូនយំពេលភ្ញាក់ពីគេង​ កូនយំពេលងូតទឹក កូនយំពេលម៉ាក់រៀបចំ​អាហារ​ពេល​ព្រឹក កូនយំ​ពេល​ឡើង​ឡាន​ទៅ​សាលា កូនយំពេលចុះពីឡាន។ អូ៎ ម៉ាក់វិះនឹងភ្លេច កូន​ប្រាប់​​អោយ​ប៉ាប៉ា​អង្គុយ​ចាំកូន​មុខ​ថ្នាក់​រៀន កូនចង្អុលថា«ប៉ាប៉ា នេះអង្គុយនៅកៅអីនេះហើយ ចាំនូ កុំទៅណាចោលនូណា» ពេលក្រោយមកទៀត កូនរអ៊ូរទាំពេលនៅតាមផ្លូវថា «ប៉ាប៉ាចាំនូ រួចចង​មុង​គេង​ចាំនូនៅ​មុខថ្នាក់ហើយ មិនបាច់ធ្វើការអីទេ»  ពេលប៉ា​ប្រាប់រឿងនេះ​ដល់​ម៉ាក់​នៅចំពោះមុខនូ នូថែម​ទាំង​សួរ​ថា តើប៉ាប៉ាមាន​ដាក់មុង​ក្នុង​ឡានទុកទៅចងគេងឬនៅទៀតផង  ម៉ាក់ពិត​ជាហួសចិត្ត​នឹង​សំដី​កូនណាស់ 😯 😯 😯 ។ រយៈពេលពេញបីខែ ថ្ងៃ​ណា​ក៏​នូយំ ថ្ងៃណាក៏នូតវ៉ា​មិនព្រម​ទៅរៀនដែរ បីខែ​ណា​កូន! ជាប់​ឯក​ទកម្ម​ខាង​យំ​ពេល​ទៅ​រៀន​បាន​ហើយ។ នៅថ្ងៃខ្លះ​ដែល​នូស្រួលចិត្ត នូ​ប្រាប់​ថា​« ប៉ាប៉ា មិនបាច់ចាំនូទេ ប៉ាទៅធ្វើការចុះ អោយ​​បាន​​លុយ​​ច្រើនៗ​នាំនូ​ដើរផ្សារ» ឱ! មាន​សព្វមាន​គ្រប់​ហើយ​កូនជើងល្អឯងនេះ។

រហូតមកទល់​នឹងពេលនេះ នូនូក៏នៅ​តែង៉ិកង៉ក់​មិនចង់ទៅរៀន​នៅថ្ងៃណា​ដែល​នាងនាង​មិន​បាន​ទៅ ថ្ងៃមុនពេលដែលកំពុងញ៉ាំបាយថ្ងៃត្រង់ មេ​ឃភ្លៀងរលឹមតិចៗ នូនូនិយាយថា«ភ្លៀងចឹង បែប Teacher មិនទៅសាលាទេមើលទៅ នូមិនបាច់​ទៅរៀនទេ» ម៉ាក់ពិតជាទាល់តំរិះហើយ ក្បួន​ណា​​ ក្បាច់ណាក៏ម៉ាក់ប្រើអស់ហើយ ដើម្បីអោយកូនព្រមទៅរៀនដោយរីករាយ​។

មើលរូបនេះហើយ នរណាទៅ​ថា​កូនយំ​ដល់ទៅ​បីខែ​ពេលចូល​រៀន​ដំបូង

មើលរូបនេះហើយ នរណាទៅ​ដឹងថា​កូនយំ​ដល់ទៅ​បីខែ​ពេលចូល​រៀន​ដំបូង

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , , , , . Bookmark the permalink.

43 Responses to អ្វីដែលម៉ាក់ចង់ចាំទុក៖ នូនូពេលចូលរៀនដំបូង

  1. សួរម្តងមួយៗសិនបានអស់រឿង។ រួចម៉េចបានជាមុខសជាងខ្លួន ក្មួយនូ?

    ចូលចិត្ត

  2. គួរឲ្យ​អស់​សំណើច​ដល់ហើយ ចុះ​ពូ​ស្វិត​គេ​ៗ​​ដែល​ថា​អី​ឲ្យ​ទេ ?

    ចូលចិត្ត

  3. Bona PuthTann ថា:

    មើលរូបដែលម៉ាក់នូនូ⁣បង្ហាញ⁣ពិតជាក្លាហានមែន⁣ ប៉ុន្ដែទៅដល់សាលាគ្នានៅតែឯង⁣ ឃ្លាតពីម្ដាយ⁣⁣ គឺពិតជាត្រូវយំហើយ

    ចូលចិត្ត

  4. ព្រឹក​ង៉ៃមុនដូចជាឃើញ​ទាំង ៤នាក់​ណឹង… អត់ឃើញតែ​អាមួយតូចជាង​គេ… ឃើញនៅហាង​ពោធិចិនតុង​ ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់… 😀

    ចូលចិត្ត

  5. Nataro ថា:

    ហេតុតែគេមានកូន យកកូនមកអួតទៀត 🙂

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s