នូនូ ជាកូនដែលរើសចំណីបំផុត និងមិនញ៉ាំបន្លែទេ។ រាល់ពេលញ៉ាំបាយ នូនូកំរនឹងអង្គុយជាប់នៅនឹងកៅអីណាស់ គេតែងដើរចច្រប់និងនិយាយមិនឈប់មិនឈរជាមួយនាងនាង។ តើកូនតូចរបស់អ្នកជាក្មេងដែលពិបាកញ៉ាំដូចជានូរបស់ខ្ញុំទេ? បើចាបតូចរបស់អ្នកជាក្មេងដែលរើសចំណីនិងមិនសូវញ៉ាំបាយដែរ ខ្ញុំមានវិធីតិចតួចខ្លះដែលអាចជួយអ្នកម៉ាក់ថ្មីថ្មោងបាន។
- កំរិតការញ៉ាំជាតិទឹកមុនពេលបាយ៖ មានដូចជាទឹកធម្មតា ទឹកដោះគោ ទឹកដោះគោជូរ ទឹកផ្លែឈើ… កុំអោយគេញ៉ាំរបស់អស់នេះនៅពេលជិតដល់ពេលបាយ បើបាយនៅមិនទាន់ឆ្អិន អោយញ៉ាំគ្រាន់តែសំរន់សិនបានហើយ ក្រពះក្មេងប៉ុននេះតូចណាស់ ហើយងាយឆ្អែតផង បើអោយញ៉ាំទឹកច្រើន មុខតែអង្គុយសំលក់បាយមិនខានទេ ។
- អោយគេជួយពេលអ្នកចំអិនម្ហូប៖ នូនូមិនចូលចិត្តបន្លែខៀវទេ តែនៅពេលមួយនោះ ម៉ាក់ស្លប្រហើរទំពាំង ម៉ាក់បានប្រាប់នូនូអោយជួយបេះបន្លែស្លឹកងប់ ពេលប្រើដំបូងនូនូធ្វើអោយរញ៉េរញ៉ៃបន្លែដែលបេះហើយដាក់ចូលគ្នាជាមួយអាមិនទាន់បេះ(អូយវិលមុខ!!! 🙄 🙄 🙄 ចង់តែដេញចេញពីផ្ទះបាយទេ តែទ្រាំបន្តិច ដើម្បីអោយនូនូញ៉ាំបាយ បានច្រើន)។ ដល់ពេលញ៉ាំបាយ នូញ៉ាំបាយបានច្រើនជាងរាល់ដង ហើយអួតប្រាប់អ្នកគ្រប់គ្នាក្នុងផ្ទះថា សម្លនេះជាស្នាដៃនូ ហេហេហេ 😀 😀 😀 គេពេញចិត្តនឹងខ្លួនគេខ្លាំងណាស់។
- តុបតែងចាន និង អាហាររបស់គេ៖ នូចូលចិត្តញ៉ាំអាហារដោយដាក់ចានថ្មី ស្លាបព្រាថ្មី ប្លែកមិនដូចចានអ្នកផ្ទះ នូនឹងញ៉ាំបាយបានច្រើនកាលណាម៉ាក់រៀបចំតុបតែងម្ហូបបានស្អាតប្លែកភ្នែក បើមិនញ៉ាំបានច្រើនយ៉ាងហោចណាស់ក៏នូភ្លក្សបន្តិចដែរ។
- ម៉ាក់ត្រូវធ្វើជាគំរូអោយកូនឃើញ៖ ម៉ាក់ចង់អោយនូញ៉ាំ ផ្កាខាត់ណា ត្រកួន ត្រសក់ ស្នៀតពោត… ម៉ាក់តែងញ៉ាំមុននូ ពេលនូឃើញនូក៏សាកតាមដែរ ពេលត្រូវចិត្តក៏ញ៉ាំច្រើន ពេលមិនត្រូវចិត្តក៏បានតែមួយម៉ាត់ហ្នឹងឯង(តែក៏ប្រសើរជាងអត់ញ៉ាំបន្លែសោះដែរ មែនទេ?)
- ច្នៃកុំអោយគេមើលឃើញថាមានបន្លែនៅក្នុងចានអាហារ៖បើគេនៅតែចចេសមិនព្រមញ៉ាំបន្លែ ម៉ាក់នេះត្រូវច្នៃលៃយ៉ាងណាអោយបន្លែនោះបាត់រូបរាងដើម មើលលែងដឹងថាជាបន្លែ។ មើលប្រកាសនេះ វិជ្ជាមេផ្ទះ៖ បាយឆាសាច់ក្រកនិងសណ្ដែកហឡាន់តាវ(green bean)
- ដួសបាយអោយគេតិចបានហើយ៖ បើគេញ៉ាំអស់ ទារថែម សឹមថែមអោយ កុំអោយគេឃើញបាយច្រើន ណាយលែងចង់ញ៉ាំតែម្ដង។
សូមអ្នកម៉ាក់ទាំងអស់ធ្វើចិត្តអោយត្រជាក់ កុំខឹងគេដែលគេញ៉ាំតែបន្តិចបន្តួច រំលឹកខ្លួនឯងថា ក្រពះក្មេងតូចវាតូច ដូចតែខ្លូនគេដែរ ចង់អោយគេញ៉ាំច្រើនហួសពីចំណុះគេម្ដេចបាន។ កុំធ្វើអោយបរិយាកាសតុញ៉ាំបាយ ក្លាយជាសមរភូមិជាមួយកូន( កន្លែងចុងក្រោយនេះ ម៉ាក់អាបីនាក់នៅមិនទាន់ធ្វើចិត្តបានទេ កាលមុនគំរាមនូថាចង់យកជីឡាវដាក់ច្រកបាយចូលមាត់នូតែម្ដងដើម្បីកុំអោយពិបាកបញ្ចុក តែឥឡូវឈប់គំរាមបែបនេះហើយ ព្រោះអីនូលែងចាញ់បោកហើយ 😆 😆 😆 )៕
😆
ចូលចិត្តចូលចិត្ត
😆 😆 😆
ចូលចិត្តចូលចិត្ត
ពិបាកណាស់
ចូលចិត្តចូលចិត្ត
ពិបាកមែន
ចូលចិត្តចូលចិត្ត
លែងចង់ការហើយ
ចូលចិត្តចូលចិត្ត
នែក ប៉ាយ័ត្នយាយម៉ាប់បោចប៉ាច្រាស កុំថាមកពីបងណា
ចូលចិត្តចូលចិត្ត
ជួលឲ្យទៅប្រាប់ទៀត 😛
ចូលចិត្តចូលចិត្ត
បងមានដំណោះស្រាយចំពោះក្មេង ប៉ុនញ៉ុមហើយនៅរើសចំណីទេ? យ៉ាប់ចិត្តខ្លួនឯងដល់ក ហើយ!:(
ចូលចិត្តចូលចិត្ត
បែបទាល់តែមានគ្នាហើយ បានលែងរើស ឆ្អីក៏ដាក់បានដែរ ហើយបើមានអាញ៉ក់បីបួននាក់ទៀត អត់មានពេលរើសទេ
ចូលចិត្តចូលចិត្ត
ហាសហាទៅរកគ្នាមកពីណាបង? នៅនេះនៅតាម្នែងអ៉ាក់អេ! ហើយអារឿងមានកគ្នាចាំទៅវិញចាំគិត:D
ចូលចិត្តចូលចិត្ត
ហេហេហេ ចាំមកវិញប៉ាយ័ត្នសល់តែឆ្អឹង
ហើយទៅម៉ានឆ្នាំហ្នឹងហា៎?
ចូលចិត្តចូលចិត្ត
បើការស្រាវជ្រាវរបស់ខ្ញុំដើរតាមគំរោង ពីរឆ្នាំទៅវិញហើយ។ បងហា ម៉ាក់ខ្ញុំចង់បានកូនប្រឆារដុកទ័រ ញ៉ុមសួរថាដុកទ័រអត់ចេះព្យាបាលជំងឺ យកបានហេម៉ាក់! បើបងជាម៉ាក់ បងគិតម៉េច? ហាសហា…
ចូលចិត្តចូលចិត្ត
គាត់ថាដុកទ័រ គឺដុកទ័រហើយ តែបើចេះមើលជំងឺទៀតគឺរឹតតែបីសេសហើយ
ចូលចិត្តចូលចិត្ត
ចុះបើអត់ចេះមើលជំងឺផង គ្រាន់តាជាដុកទ័រ គិតម៉េចវិញ?
ចូលចិត្តចូលចិត្ត
បានដុកទ័រហើយ ចង់បានអីទៀត សំខាន់គេស្រឡាញ់កូនម៉ាក់ឬទេ មែនទេ?
ចូលចិត្តចូលចិត្ត
ទាល់តាទៅជួបម៉ាក់បានដឹង?
ចូលចិត្តចូលចិត្ត
រីតា សួរចុះឡើងអោយបងឆង់ឆ័យហើយនេះ
ចូលចិត្តចូលចិត្ត
ហាសហា:D
ចូលចិត្តចូលចិត្ត
ចាំង៉ៃណា ទំនេរចាំរផាប់បង:D
ចូលចិត្តចូលចិត្ត
បងទ្រាំមិនបានទេពិសី…
ចូលចិត្តចូលចិត្ត
ម៉ោង១២យប់ហើយហ្នឹង! ចាំអែកចាំផាប់:D
ចូលចិត្តចូលចិត្ត
កូន ៗ បងដូចជាមិនដល់ថ្នាក់ហ្នឹងទេ អាណិតជីវីដល់ហើយនែក សង្ស័យតែអញ្ចឹងផងមិនដឹងបានជាក្លាយជាយក្សនឹងគេមិនរួច ។ បងមានវិធីរបស់បង គឺកាលណាឃើញកូនៗ មិនសូវចង់ញ៉ាំបាយ ឬ អង្គុយសម្លក់បាយ គឺបងនាំគេនិយាយពីនេះពីនោះភាគច្រើនជារឿងដែលគេចាប់អារម្មណ៍ បន្ទាប់មកក៏បបួលគេញ៉ាំបាយប្រណាំងគ្នា បើអ្នកណាឈ្នះ មានសិទ្ធបញ្ជាឲ្យអ្នកចាញ់ធ្វើតាមចិត្តខ្លួនបាន តែពួកបងពីរនាក់ ញ៉ាំមិនដែលឈ្នះកូន ៗ ទេ ។ ចំពោះបន្លែវិញទាំងពីរនាក់នេះ ពូកែញ៉ាំជាងបងទៅទៀត ព្រោះប៉ាគេប្រាប់ថា ញ៉ាំបន្លែធ្វើឲ្យសាច់ឈាមស្រស់ស្អាត សម្បុរភ្លឺថា្ល គេក៏ធ្វើតាម ព្រោះកូន ៗ គេជឿប៉ា និង សា្តប់បង្គាប់ប៉ាជាងម៉ាក់ ។
ចូលចិត្តចូលចិត្ត
បងហា កូនទាំងបី អាពិបាកជាងគេគឺនូនេះឯង។ ល្ងាចម៉ិញបានវិធីបងទេ ដែលនូញ៉ាំបាយបានខ្លះ គឺនាំនិយាយពីនេះពីនោះ មាត់ចេះតែនិយាយ ម៉ាក់ចេះតែបញ្ចុក 🙂
ចូលចិត្តចូលចិត្ត
អាមួយតូចអត់បញ្ចុកទេ បែរជាទៅបញ្ចុកអាទីពីរទៅវិញ អយុត្តិធម៌ណាស់ !
ចូលចិត្តចូលចិត្ត
បញ្ចុកម្ដង២ រាប់ទាំងម៉ាក់វាផង ៣នាក់ 😦
ចូលចិត្តចូលចិត្ត
គួរឲ្យអាណិតណាស់ហ្ន៎ព្រឹកបញ្ចុកបាយកូនពីរនាក់ យប់ឡើងប៉ាចុកប៉ាវាទៀត គួរឲ្យអាណិតណាស់មែន ។
ចូលចិត្តចូលចិត្ត
បង បើដឹងជួយខ្សិបខ្ញុំផង ពេលយប់ប៉ាចុកអីហូវ? គិគិគិ ង៉ាស់ៗៗៗ ហ្កាៗៗៗ ហាហាហា ហេហេហេ
ចូលចិត្តចូលចិត្ត
ឆាអប់តែពូកែធ្វើពើណាស់តើនែក ! ទៅសួរបងប្រុសទៅមើលចូលចិត្តញ៉ាំអី រកទុកឲ្យគាត់ឲ្យហើយទៅ …
ចូលចិត្តចូលចិត្ត
សួរបងឯងហ្នឹងណា អោយទៅសួរប្រុសៗអោយបែកការណ៍អី ខ្សិបតែគ្នាយើងហូវបានហើយ អូនអត់ដឹងមែនណា សួរបងអ្នកចាស់វស្សាក្រែងលោច្បាស់ការណ៍ជាង ហេហេហេ
ចូលចិត្តចូលចិត្ត
ឱនមកអញ្ចឹងចាំបងខ្សិប ! …
ចូលចិត្តចូលចិត្ត
៨០ភាគរយហើយកូនតូចស្រុកខ្មែរ ប្រហែលជាមិនមានវាសនា ដូចការរាយរាប់ខាងលើ ទេ យ៉ាងខ្លាំងគឺ បបរ លាយជាមួយ ត្រី រឺ ពងទា មាន់ ទឹកស៊ីអ៊ីវ រឺទឹកសម្លរ នោះពេកហើយ កុំអោយតែមិនមានអីញាំ ទើបពិបាក។
ចូលចិត្តចូលចិត្ត
បែបមកពីខ្ញុំចិញ្ចឹមកូនបែបខ្ជះខ្ជាយពេកហើយចឹងនោះ។ បើនិយាយពីរឿងនេះ អោយតែកូនញ៉ាំ ស្អីក៏ធ្វើអោយញ៉ាំដែរ រើសនោះរើសសព្វមុខហើយកូនមួយនេះ។
ចូលចិត្តចូលចិត្ត
ហេងស៊យអើយ ឱ្យតែក្មេងគឺមានបញ្ហាដូចតែគ្នាទេ ជាពិសេសរឿងមិនញ៉ាំបន្លែនេះឯង។
ខ្ញុំពីក្មេង ផ្ទះរបស់ខ្ញុំមិនមានបាយដាំសម្រាប់បីពេលដូចឥឡូវទេ(ព្រឹកបបរ ល្ងាចបបរ ថ្ងៃត្រង់បាយតែមួយចានម្នាក់គត់) ព្រោះម្តាយខ្ញុំក្រណាស់ ធ្វើស្រែចិញ្ចឹមកូនបីនាក់ ម្តាយចាស់ៗពីរនាក់ គាត់មិនដែលស្គាល់ពាក្យថាទិញនំហូប។ គាត់រិះណាស់ តែកូនៗនៅតែរើសមិនញ៉ាំបន្លែ រហូតទាល់តែធំដឹងក្តី រៀននៅសាលាដែល គេប្រាប់ថាត្រូវមានសារជាតិគ្រប់មុខហូបទេ បានចាប់ផ្តើមផ្លាស់ទម្លាប់នោះ។ ពីតូចគឺញ៉ាំតែបបរ ឬបាយ បើអត់មានសាច់ មានត្រីទេ គឺពួយទឹកត្រី ឬទឹកស្អ៊ីវ បន្លែមិនញ៉ាំដាច់ខាត សុខចិត្តស្រូបទឹកសម្ល ។ នេះឯងជាផលវិបាករបស់ក្មេង ពេលធំទៅលូតលាស់មិនបានល្អ ដូចជាខ្ញុំក្នុងចំណោមបងប្អូនបីនាក់ កាតឿជាងគេជាងឯង សាច់ឈាមសុទ្ធតែបូស និងដំបៅ។
រឿងកូនក្មេង កូនអ្នកណាក៏មានបញ្ហាការញ៉ាំ។ ហើយជាតិជាម្តាយជាឪពុក នរណាក៏សុខចិត្តឱ្យកូនបានឆ្ងាញ់ខ្លួនឯងសុខចិត្តអត់។
ចូលចិត្តចូលចិត្ត
និយាយរឿងញ៉ាំបន្លែទៅសាច់ស្អាត នូអត់ជឿទេ គេថា« ប៉ាប៉ាញ៉ាំតែបន្លែរាល់ថ្ងៃ ម៉េចបានប៉ាប៉ាសាច់អត់ស្អាត?» 😕 😕 😕
ចូលចិត្តចូលចិត្ត
តែប៉ាប៉ាពូកែព្រោះប៉ាប៉ាជាប្រុស ម៉េចមិននិយាយពីម៉ាក់វិញទៅ? ម៉ាក់ញ៉ាំបន្លែដែរតើ!
ចូលចិត្តចូលចិត្ត
ញ៉ាំតិចជាងប៉ាគេទេ នូនូមួយនេះ ខូចពេកទៅ ម៉ាក់ប្រាប់សព្វគ្រប់យ៉ាងណា ក៏អាដែលហ្នឹង មានលេសនេះលេសនោះតែរហូត
ចូលចិត្តចូលចិត្ត
នូដូចខ្ញុំពីក្មេង រួចរាងសុទ្ធតែឆ្អឹងដូចគ្នាទៀត។
រកពេលទំនេរមិនបានសោះ បើមិនចឹងនាំនូ និងនាងទៅរកកាភ្លៅមាន់និងដំឡូងបារាំងម្តង ចាំមើលកាត់ដូចអ៊ំអត់?
ចូលចិត្តចូលចិត្ត
នូដែលថាចូលចិត្តភ្លៅមាន់ហ្នុង បានតែ១០ម៉ាត់នោះ ហៅថាមហាអស្ចារ្យហើយអ៊ំអើយ
ចូលចិត្តចូលចិត្ត
អ៊ំសន្យាចោលរហូត មិនដឹងថ្ងៃណាទំនេរទេ ចាំមើលហូវ
ចូលចិត្តចូលចិត្ត
😀 បីបួនអាទិត្យទៀតរួចស្រែរួចភ្លឺហើយក្មួយ។
ចូលចិត្តចូលចិត្ត
មែនណាអ៊ំ
ចូលចិត្តចូលចិត្ត
សុំទៅដែរមោហី ពុងតែឃ្លានកាភ្លៅមាន់ហ្នឹងផង !
ចូលចិត្តចូលចិត្ត
ខ្លាចអ៊ំធាត់ឡើងគីឡូ មិនឱ្យទៅទេ (នូ និងនាងអ្នកថា មិនមែនខ្ញុំទេ)!
ចាំមើលសិន មិនហ៊ានសន្យាទេជីវីអើយ ព្រោះធ្លាប់ជាប់ខ្លួននឹងពាក្យសន្យាហ្នឹងឡើងដូចជ្រូកក្នុងជុចហើយ។
ចូលចិត្តចូលចិត្ត
អូនរង់ចាំមើលតែផ្លូវ មើលតែផ្លូវ…
ចូលចិត្តចូលចិត្ត
ចាំយូរៗទៅ អូនទៅមុនហើយ!!!
ដូចអត់សូវត្រូវខ្នួចគ្នា
ចូលចិត្តចូលចិត្ត
អត់ទៅក៏បានដែរអញ្ចឹងនោះ ចាំមើលបង្អត់បាយខ្លួនឯងម៉ាខែហ្មង ដើម្បីឲ្យបានទៅញ៉ាំកាភ្លៅជាមួយខ្លាឃ្មុំ និងក្មួយទាំងបី ។
ចូលចិត្តចូលចិត្ត
ចាំតែញ៉ាំឈ្នះខ្លាឃ្មុំតើ!
ចូលចិត្តចូលចិត្ត
មិនប្រាកដទេចាស ចាំមើលៗ អ្នកណាឈ្នះអ្នកណាចាញ់ដឹងហើយ ។
ចូលចិត្តចូលចិត្ត
ខ្លាឃ្មុំឥឡូវកំពុងសម្រកទម្ងន់សម្បើមណាស់ ព្រោះនរណាក៏រអ៊ូ ថាធាត់ ថាធំ ថាធ្ងន់ ថាជ្រូកខ្វៃ ហើយនិងដំរីទឹកដែរ។ អ្នកកាត់ខោអាវ ស្រែកពីរដងហើយ ថាសារេប៉ាម៉ានដងទៀតបានត្រូវខ្លួន និយាយរួមទៅគឺស៊ីលែងឆ្ងាញ់ថ្លៃកាត់ខោអាវ។ ង៉ាស់ៗៗៗ
ចូលចិត្តចូលចិត្ត
សុទ្ធតែអ្នកសំរករាង ចឹងខ្ញុំនិងអាបីនាក់លេងញ៉ាំម៉ាម្ហឹងហើយណា
ចូលចិត្តចូលចិត្ត
កុំៗ ហាមហើយហាមទៀត តែធាត់ខ្លាំងពិបាកកែដូចខ្ញុំចឹង។ ប្រយ័ត្នបងប្រុសបានលេសណា៎!
ចូលចិត្តចូលចិត្ត
ហ៊ី! ឃ្លានទាំងព្រឹកហ្មងហើយបង
ចូលចិត្តចូលចិត្ត
បានល្បិចខ្លះគ្រាន់ប្រើពេលកូនខ្ញុំចេះញ៉ាំបាយ ហេហេ
ចូលចិត្តចូលចិត្ត
ហេសហេ ត្រៀមទុកស្នៀតប្រើជាមួយអាអូន
ចូលចិត្តចូលចិត្ត
បាទបង តិចច្រើន ត្រូវជម្រុញកូនញ៉ាំរបស់មានប្រយោជន៍ ជាជាងទុកលុយឲ្យពេទ្យ។
ចូលចិត្តចូលចិត្ត
សួស្តីបង! ថ្ងៃនេះបានអានអត្ថបទណែនាំរបស់បងខ្លះៗពីការធ្វើឲ្យកូនញ៉ាំបាយ។ ចង់ស។យោបល់បងខ្លះ។ កូនប្រុសខ្ញុំមានអាយុជិត២ខួបហើយ ប៉ុនែ្តមិនព្រមញ៉ាំបាយ ឬបបរសោះតែម្តង។ តើខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យកូនចេះញ៉ាំ?
ចូលចិត្តចូលចិត្ត
សួស្ដី ប្អូន
យោបល់ខ្ញុំ តាមបទពិសោធន៍ដែរទេ ពេជ្រកូនទីបីរបស់ខ្ញុំ លែងញ៉ាំបបរតាំងពអាយុ១ខួប តែគេបៅទឹកដោះគោ មួយថ្ងៃ៥ដបយ៉ាងតិច មួយដបចំណុះ២១០មល។ ពេញ៉ាំបាយ គេមិនចង់ញ៉ាំទេ តែខ្ញុំនៅតែដួសមួយចានអោយគេរាល់ពេលយើងគ្រប់គ្នាញ៉ាំបាយ យើង(ប៉ានិងមា៉ក់)មិនទម្លាប់ដេញតាមបញ្ចុកកូនទេ បើគេញ៉ាំ គឺត្រូវអង្គុយញ៉ាំជុំគ្នា បែបនេះឯង រហូតដល់ពេលនេះ ពេជ្រអាយុ២ខួបកន្លះហើយ ញ៉ាំបាយរួមតុជាមួយយើងរាល់ពេល ពេលខ្លះគេក៏ញ៉ាំ ហើយបើពេលណាពេជ្រឆ្អែត ឬមិនចង់ញ៉ាំ គេនឹងអង្គុយក្បែរៗយើង ច្រៀងលេងអោយយើងស្ដាប់កំដរអារម្មណ៍ ដោយគេមិនញ៉ាំមួយម៉ាត់សោះមាន ។ ចំពោះអាអូនកូនរបស់ប្អូន អាចសាកធ្វើរបៀបនេះតាមពេជ្រល៎មើល។ ម្ដងពីរដងដំបូង គេអាចនឹងមិនព្រមចូលតុបាយជាមួយយើងទេ ដល់តែគេព្រម ដួសលាយមួយចានអោយគេ គេនឹងមើលតាមយើង យូរបន្តិចគេគង់នឹងញ៉ាំតាមយើង បើគេមិនញ៉ាំ យើងកុំខឹងគេ ព្រោះក្មេងតែមិនញ៉ាំ មិនហើយ ចឹងមានតែការអត់ធ្មត់ទេ ខ្ញុំចំណាយពេលយូរដែរ ទម្រាំ អាចចាប់កូនក្ដាមខ្ញុំអោយអង្គុយនៅតុបាយបាន។
ចូលចិត្តចូលចិត្ត
អរគុណសម្រាប់ការណែនាំរបស់បង។ កូនខ្មុំញ៉ាំតែទឹកដោះគោ១មុខគត់។ ញ៉ាំម្តង ៤លេខ ១២០មល។ ១ថ្ងៃប្រហែល 7-8ដប។ ខ្ញុំនឹងសាកល្បងព្យាយាមឲ្យគេរួមតុជាមួយយើង។
ចូលចិត្តចូលចិត្ត
😀
ចូលចិត្តចូលចិត្ត