សំភារៈសង្គ្រោះ​បឋម


រៀងរាល់ការធ្វើដំណើរផ្លូវឆ្ងាយ ខ្ញុំតែងមានសំភារៈ​សំរាប់សង្គ្រោះបឋមនៅក្នុងឡាន ឬក្នុងកាបូបជានិច្ច។ វាជាការប្រសើរណាស់ដែលមានរបស់អស់នេះនៅជាប់ខ្លួន ជាពិសេសអ្នកដែលធ្វើដំណើរហើយមានកូនតូចកូនធំជាប់ដៃជាប់ជើងដូចម៉ាក់អាបីនាក់។ វាមិនចំណាយអីប៉ុន្មានទេ ក្នុងការរៀបចំអោយមានរបស់​អស់ទាំងនេះតាមខ្លួននោះ។ ខាងក្រោមនេះគឺជា First aid kits របស់ខ្ញុំ៖

  1. អាល់កុលឬជែលលាងដៃសំលាប់មេរោគមួយកូនដប៖ សំរាប់សំអាតដៃអ្នកសិន មុនពេលបិតមុខរបួស
  2. សំលីស្អាតមួយកញ្ចប់៖ សំរាប់ជ្រលក់អាល់កុល ជូតរបួស
  3. បង់បិតដំបៅបួនប្រាំបន្ទះ៖ វាមិនអត់ប្រយោជន៍ទេ ជឿម៉ាក់អាបីនាក់ទៅ 😎
  4. ថ្នាំបំបាត់ការឈឺចាប់ក្ដៅខ្លួន៖ ក្មេងតូច ឬខ្លួនយើងផ្ទាល់​ងាយនឹងឈឺណាស់កាលណាធ្វើដំណើរឆ្ងាយ
  5. ថ្នាំបំបាត់រាគរូស(នរណាហ៊ានធានាថាចំណីអាហារនៅខាងក្រៅផ្ទះមានអនាម័យ? ស្រុកណាមិនដឹងទេ តែបើស្រុកខ្មែរធានាហ្មង ធ្វើអីកយ ធ្វើលក់ទេតើមិនមែនហូបខ្លួនឯងឯណា (sic!) 😆
  6. ថ្នាំបំបាត់ចុកពោះ៖ អាហ្នឹងវាមកជាមួយគ្នានឹងរាគហើយ 😀
  7. ថ្នាំបំបាត់រមាស់ដោយសារអាលែរហ្ស៊ី៖ នាងនាងរបស់ខ្ញុំ​តែងមានកើតរោលរមាស់ នៅពេលណាដែល លេងទឹកសមុទ្ទ ចុះអ្នកវិញ?
  8. សីតុណ្ហមាត្រ Electronic Thermometer (ស្ទង់កំដៅខ្លួនកូន នោះអី )
  9. Hydrocortisone Cream ប្រើសំរាប់លាបពេល សត្វល្អិតទិចឬខាំ ជួយអោយបាត់រមាស់ភ្លាមៗ
  10. Antibiotic Cream លាបកាលណាមានមុតឬ ដាច់របួសកន្លែងណាមួយ មុនពេលដាក់បង់បិតដំបៅ វាជួយអោយឆាប់សះមុខរបួស 🙂

នៅពេលដែលអ្នកមានគ្រប់មុខហើយ អ្នកអាចដាក់វាចូលក្នុងកាបូបមួយជិតស្ងួតល្អ មិនចាំបាច់ទាល់តែមានកាបូបថ្លៃ ឬប្រអប់ពិសេសអីទេ ដាក់អោយតែជិតល្អរួច គប់ប្រាវទៅក្នុងឡានជាការស្រេច។ អ្នកអាចរីករាយនឹងដំណើរកំសាន្តដោយ មិនមានការបារម្ភបានហើយ៕

😀 😀 😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in សុខភាព and tagged , , . Bookmark the permalink.

28 Responses to សំភារៈសង្គ្រោះ​បឋម

  1. Heng-dee ថា:

    ល្អមែនទែនបង សូមសរសើរពិតជាម៉ត់ចត់មែន

    ចូលចិត្ត

  2. ហេតុតែជាឱសថការីឧត្តម ប្រូឲ្យគេទៅទិញហ្មង !

    ចូលចិត្ត

  3. somada ថា:

    បានអីគប់ប្រាវបើអត់មានឡានផងហ្នឹង !!!!!

    ចូលចិត្ត

  4. ខ្ញុំសុំសរសើរ​ម៉ាក់អាបីនាក់​ដែល​មាន​ភាពហ្មត់ចត់​បែបនេះ… បើ​នៅ​ក្នុង​សាក់កាដូ​ខ្ញុំ​វិញ ក៍​មាន​របស់​សំខាន់ និង​ចាំ​បាច់​មួយ​ចំនួន​ខ្លះ​ដែរ ដូចជា៖ ថ្នាំ និងច្រាសដុះធ្មេញ, ប្រេងកូឡា ថ្នាំលាប​ការពារ​មុស ឬសត្វ​ល្អិត​ទិច, កូនកាបូប​ដាក់​ថ្នាំពេទ្យ​ ប្រភេទ​​គ្រាប់ដែល​ត្រូវ​នឹង​ជំងឺ​​ឈឺពោះ រាក ឈឺក្បាល គ្រុន… ថ្នាំក្រពះ ថ្នាំលើសឈាម (២មុខនេះ ខ្ញុំ​ដាក់សឺគួរ​ទេ ព្រោះ​មិនដែល​ប្រើ) និងបង់បិទរបួស (ខ្វះតែសេរ៉ូម និង​ស្រោមដៃ) ហើយ​ក្នុង​រយៈ​ពេល​ ៦ខែ​ម្តង​ ខ្ញុំ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ នូវ​​របស់​ទាំង​អស់​នោះ​​ខ្លាច​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់។

    ពេល​ទៅណា​មក​ណា ជិត​ក្តី ឆ្ងាយក្តី គឺ​ខ្ញុំ​តែង​តែ​ស្ពាយ​សាក់កាដូ​ខ្ញុំ​នេះ ជាប់​នឹង​ខ្លួន​​រហូត​​មិន​ដែល​ខាន​ទេ (ខ្ញុំ​រៀន​តាម​ជនបរទេស :-D)។ មានមិត្ត​ខ្ញុំ​ម្នាក់ទៀត​ ក្នុង​ឡាន​គាត់​មាន​លើស​ខ្ញុំ​ ​តាំងពីសេរ៉ូម សឺរ៉ាំងចាក់ ថ្នាំចាក់​ឃាត់ឈាម ថ្នាំកំឡាំង… (ធ្លាប់សង្រ្គោះ​អ្នក​គ្រោះថ្នាក់ចរាចរតាមផ្លូវ​​បាន​ពីរ បី​នាក់​ហើយ ហើយ​ពេល​ឡាន​ពេទ្យ​ទៅ​ដល់​ឃើញ ចង់​ខឹង​នឹងមិត្ត​ខ្ញុំ​ទៀត ព្រោះ​កាត់​មុខ​គេ​រក​ស៊ី​ជាមួយ​អ្នក​របួស​តាម​ផ្លូវ…)។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s