វិជ្ជាមេផ្ទះ៖ ជ្រក់មមាញ


«ជ្រក់មមាញជាអាហារដ៏មានប្រជាប្រិយមួយរបស់ខ្មែរយើង។ ជ្រក់មមាញមានរបៀបធ្វើច្រើនយ៉ាងតាមតំបន់ឬការនិយមរបស់មេផ្ទះ។ថ្ងៃនេះម៉ាក់អាបីនាក់សុំលើកយកពីរបៀបធ្វើជ្រក់នេះមកបង្ហាញជូនញាតិមិត្តយើង»

  • លាងមមាញ អោយស្អាត បេះឬកាត់ខ្លីៗតាមការនិយម
  • ដាក់ហាលថ្ងៃអោយស្ងួតស្រពាប់ៗ
  • ដាក់ឆ្នាំងលើភ្លើងអោយក្ដៅ រួចទើបដាក់ស្ករត្នោតកូរអោយឡើងឈ្ងុយព៌ណក្រហម
  • វាល់ទឹកតាមកែវដែលបំរុងដាក់ជ្រក់
  • ចាក់ទឹកចូលក្នុងឆ្នាំងស្ករ ដាំអោយពុះ
  • ថែមអំបិល ភ្លក្សមើលប្រៃបន្តិច ទើបបិទភ្លើង ទុកអោយត្រជាក់ល្មម
  • ដាក់មមាញដែលស្ងួតស្រពាប់ចូលក្នុងកែវ ទើបចាក់ទឹកនោះចូល លៃយ៉ាងណាអោយលិចមមាញ(អាចដាក់ទឹកនោះបន្ថែមក្នុងស្បោងស្អាតមួយរួចដាក់ពីលើ សឹមគ្របកែវឬក្រឡនោះអោយជិត)
  • រក្សាទុកអោយជូរ២យប់
  • ថែមសណ្ដែកបណ្ដុះ ដោយចាក់ជ្រក់ពីកែវមកលាយ អោយសព្វ អាចភ្លក្សថែមស្ករស អំបិល (បើសិនជានៅសាប) ទើបញាត់ចូលកែវវិញទុក១យប់ទៀត ឬអាចញ៉ាំពេលល្ងាចក៏បាន បើបានលាយសណ្ដែកបណ្ដុះពីព្រឹក (តែតាមបទពិសោធរបស់ខ្ញុំ គួរទុកមួយយប់ទៀត ទើបជូរស្រស់ឆ្ងាញ់)

តំបន់ខ្លះគេនិយមបន្ថែមគល់ស្លឹកគ្រៃហាន់ពីលើជ្រក់ទៀត ដើម្បីបន្ថែមរសជាតិជ្រក់។

image

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

77 Responses to វិជ្ជាមេផ្ទះ៖ ជ្រក់មមាញ

  1. ដល់ម៉ោងឃ្លានបាយកកល្មម! ទៅរកបាយផ្ទះនូ និងនាងសិនណា៎

    ចូលចិត្ត

  2. vsthea ថា:

    វិធីធ្វើខុសគ្នា តែឆ្ងាញ់ដូចគ្នា ។

    ចូលចិត្ត

  3. តា ម៉ាប់ ថា:

    ឥតចេះ ហើយក៏មិនចង់ចេះ 😛

    ចូលចិត្ត

  4. pkay_sour ថា:

    ឆ្ងាញ់ណាស់បងស្រី ផ្កាយចូលចិត្ត អាគិគិ បើបានត្រីអាំង​នឹងជ្រក់មមាញ មិន​ដឹង​លិត​ដៃ​យ៉ាងណាទេ 😀

    ចូលចិត្ត

  5. អ្នក​ម្តាយ​ខ្ញុំ​គាត់​ពូកែ​ធ្វើ​ជ្រក់​នេះ​ណាស់ ឆ្ងាញ់​មែន​ទែន ខ្ញុំ​ចូល​ចិត្ត ។

    ចូលចិត្ត

  6. គេហើយគេ! ម្នាក់គេចេះ ម្នាក់គេចង់ ម្នាក់ទៀតចេះស្រេច ម្នាក់ទៀតគេមិនចង់ចេះ ម្នាក់ទៀតចេះ ចង់ តែមិនដឹងធ្វើឱ្យអ្នកណាហូប ចម្លែកអីតែខ្ញុំ ទាំងមិនចេះ ទាំងមិនចង់ ទាំងមិនដឹងធ្វើម៉េច ហើយក៏មិនខ្ចីរៀន ហើយចាំតែដើរសុំគេស៊ី… ប៉ុណ្ណឹងហើយនៅមិនស្គមទៀត បែរទៅអ្នកសុំទានស្គមអើយស្គម ឯខ្ញុំសុំគេដែរ តែរាងមើលតែខ្លាឃ្មុំអាខ្មៅឃ្លីកចឹង!
    គួរឱ្យអាណិតខ្ញុំណាស់ ម្ង៉ៃៗគិតរកកន្លែងណាមានអីហូបអាលទៅសុំគេ ខ្ញុំគិតឡើងស្គម ក្បាលខ្ញុំសុទ្ធតែឆ្អឹង 😦

    ចូលចិត្ត

  7. achharia ថា:

    ជាមួយត្រីអាំង ត្រីឆ្អើរ ឆ្ងាញ់ណាស់
    តែបើជាមួយសាច់គោអាំងសាបនៅមានទឹកដមឈាមតិចៗផង
    ច្បាស់រករឿងអ្នកធ្វើយប់នោះមិនខានទេ 😀

    ចូលចិត្ត

  8. vsthea ថា:

    សម្រុកចូលផ្ទះណាមិនដឹងទេ តែបើផ្ទះខ្ញុំវិញ សុំទោស តែឮសូរសម្រិបជើង​ប្រហែល ៗ យក្សនោះ ដេញកូនទៅ​បិទទ្វារចាក់គន្លឹះ ចាក់សោ ហើយរាំងឈើមួយជាន់ទៀត កុំឲ្យយក្សខ្លាចស្គមមកដណ្តើម​បាន ។ ចាំអស់ពេលណាចាំទៅបើកវិញ គិៗៗៗៗៗ នេះគ្រាន់តែជាល្បិចមួយក្នុងចំណោមមួយម៉ឺនល្បិច​ប៉ុណ្ណោះ

    ចូលចិត្ត

  9. រចនា ថា:

    ស្ករ​ត្នោត​ដែល​ត្រូវ​ដាក់ គួរ​ដាក់​ច្រើន​ឬ​តិច​ប៉ុណ្ណា​ទៅ​បង?

    ចូលចិត្ត

  10. ឧត្តម ថា:

    គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ គួរឲ្យស្តាយ

    ចូលចិត្ត

  11. Bona ថា:

    ទំនងឆ្ងាញ់ណាស់ ជាមួយត្រីអាំង

    ចូលចិត្ត

  12. Bona ថា:

    ម្ហូបខ្មែរមានរសជាតិណាស់ កុំថាតែកូន សូម្បីតែម៉ាក់ប៉ាវា ក៏មិនតិចចានដែរ 😀

    ចូលចិត្ត

  13. បញ្ចាក់: ប្រសិនបើអស់លោកអ្នកទទួលទានជ្រក់នេះទៅ បើមានឈឺពោះឈឺពុងអី សូមអញ្ជើញទៅរករឿងប៉ាអាបីនាក់ចុះ..!!.. 😀

    ចូលចិត្ត

  14. ចាំមើលង៉ៃណាដើរប្រទះមមាញ ទៅហ៊ុនគ្នាជាមួយម៉ាក់អាបីនាក់ គ្រាន់ដោះស្រាយម្ហូបបានមួយពេលៗ

    ចូលចិត្ត

  15. Bona ថា:

    ដាំខ្លួនឯងទៅ 😀

    ចូលចិត្ត

    • Bona ថា:

      អូ ! សុំសួរមួយ ខ្ញុំខានប្រើ wordpress យូរហើយ ភ្លេចអស់ 😀 តើធ្វើដូចម្ដេចទើបអាចឲ្យអត្ថបទថ្មីៗ របស់ខ្ញុំបង្ហាញនៅលើ ទំព័រ km.wordpress.com (Freshly Pressed) សម្រាប់អ្នកដទៃមើល ? ប្រសិនបើ ម៉ាក់អា៣នាក់ ឬ អ្នកដទៃដឹងប្រាប់ផង

      ចូលចិត្ត

      • Bona​ ប្រើជាភាសាខ្មែរឬអត់ទេ? បើប្រើ ពេលសរសេរអត្ថបទថ្មី មានអ្នកចូលមើលច្រើន វានឹងលេចឡើងលើ អត្ថបទកំពូលដោយខ្លួនឯងហើយ។ ម្យ៉ាងទៀត ឧស្សាហ៍ចូលមើល​និងបញ្ចេញមតិលើវែប​ញាតិអ្នកភូមិយើងទៅ ក៏នាំអោយមានចំណូលមើលច្រើនដែរ។ ម៉ាក់អាបីនាក់ដឹងត្រឹមប៉ិនហ្នឹង មានអ្នកណាដឹងអីទៀត ជួយប្រាប់ផង

        ចូលចិត្ត

  16. ហេវ​បាយ​ខ្លាំង​ណាស់​ឃើញ​ហើយ​ចង់​តា​ញ៉ាំ​បាយ​ទាំង​កណ្ដាល​អាត្រៀត​ទេ!

    ចូលចិត្ត

  17. Bona ថា:

    អរគុណ ម៉ាក់អា៣នាក់ ហើយ ដែលបានប្រាប់ 😀

    ចូលចិត្ត

បញ្ចេញមតិ