ស្នេហា???


តើអ្នកដឹងទេថា«ស្នេហា»មានឥទ្ធិពលយ៉ាងណា???

«ស្នេហា» ធ្វើអោយអ្នកអាចហោះហើរបានដោយគ្មានស្លាប ហើយក៏អាចអោយអ្នកធ្លាក់មកវិញបាន

«ស្នេហា» ធ្វើអោយបេះដូងអ្នកមានរបួស តែក៏អាចធ្វើអោយរបួសនោះជាវិញដែរ

«ស្នេហា» ធ្វើអោយអ្នកញញឹម 🙂 តែក៏ធ្វើអោយអ្នកយំបានដែរ 😥

«ស្នេហា» ធ្វើអោយអ្នកចេះអត់អោននិងលើកលែងចំពោះកំហុសរបស់គ្នា តែក៏អាចធ្វើអោយអ្នកសងសឹកអ្នកដែលធ្វើបាបបេះដូងអ្នកដែរ 👿

«ស្នេហា» ធ្វើអោយអ្នកស្អប់វានិងខ្លាចរអាវា តែក៏អាចធ្វើអោយអ្នកប្រាថ្នាចង់បានវាម្ដងទៀតដោយមិនរាងចាលដែរ

«ស្នេហា» ធ្វើអោយបេះដូងអ្នករលាយដូចអំបិលត្រូវទឹក 😳 តែក៏អាចធ្វើអោយបេះដូងមួយនេះរឹងដូចថ្មដាដែរ

ទាំងអស់នេះហើយដែល«ខ្ញុំ»ហៅថា«ស្នេហា» ….

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged , . Bookmark the permalink.

40 Responses to ស្នេហា???

  1. krousarrikreay ថា:

    យីអ៊ី ម៉េចក៏វាមានន័យសុទ្ធតាផ្ទុយចឹង? ចំជាយ៉ាប់ហើយចឹង..

    ចូលចិត្ត

  2. ខ្ញុំចូលចិត្តអាទីមួយ តែពេលដែលខ្ញុំបានហោះហើយ ខ្ញុំនឹងទិញម៉ូតូបារ៉ាស៊ូតពាក់ពីក្រោយកុំឱ្យខ្ញុំធ្លាក់មកដីវិញទាន់។ 😀

    ចូលចិត្ត

  3. Samnang Nouv ថា:

    ចង់មាន​ស្នេហាាាាាាាាាាាាាាា!!!!

    ចូលចិត្ត

  4. vsthea ថា:

    អូយយ៉ូយ បានស្តាប់ហើយពិតជារមួលពោះខ្លាំងណាស់ ព្រោះអត់ធ្លាប់បានស្គាល់​អីម៉ាតិចសោះ អាស្នេហា​ស្នេហ៍ហឺតអីគេហ្នឹង ! ជីវីអត្ថបទខាងលើហ្នឹងត្រូវខ្លះទេ ជួយប្រាប់បងផងព្រោះបងនេះមិន​ទាន់បានស្គាល់ថាវាម៉េចទេ ។

    ចូលចិត្ត

  5. vsthea ថា:

    យើសពួតដៃគ្នានិយាយដើមគេ ចាំមើលណា៎ ! ធ្វើបាបកូនគេអាងតែកូនគេស្លូត ។

    ចូលចិត្ត

  6. Somada Vsthea ថា:

    អត់ស្ពឹកសោះ ព្រោះអត់ដឹងគេនិយាយយរឿងអីផង !

    ចូលចិត្ត

  7. pkay_sour ថា:

    សប្បាយ រីករាយ ទុកសោក សុទ្ធតែកើបឡើង​ដោយសារស្នេហាទាំងអស់

    ចូលចិត្ត

  8. David ថា:

    ទើបដឹងថាស្នេហាមានកម្លាំងម្លឹងផង ។ តែទោះយ៉ាងណាស្នេហាអន់ត្រង់ជាវត្ថុគ្មានតម្លៃ ព្រោះគ្មានអ្នកណាអាចទិញវាបាន ឬថ្លៃប៉ុន្មាន ។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s