វិជ្ជាមេផ្ទះ​៖ បាយឆាសាច់ក្រក​និង​សណ្ដែកហឡាន់តាវ(green bean)


គ្រឿងផ្សំ (សំរាប់ក្មេង២ នាក់)

បាយ ២វែក

សាច់ក្រក ២ កង់វែង

ពងទា ១គ្រាប់

សណ្ដែកហឡាន់តាវ ១ពែងតូច

ខ្ទឹមស ២កំពិះសចិញ្ច្រាំម៉ត់

ទឹកប៉េងប៉ោះ(ketchup) ១ស្លាបព្រាបាយ

ទឹកត្រី ១ស្លាបព្រាកាហ្វេ

ស្ករស ១ស្លាបព្រាកាហ្វេ

របៀបធ្វើ

លាយបាយជាមួយ ទឹកត្រី ស្ករស ទឹកប៉េងប៉ោះ ច្របល់ចូលគ្នាអោយសព្វ។ កិនសណ្ដែកហឡាន់តាវអោយម៉ត់ ដាក់លាយជាមួយបាយ ដែលផ្សំគ្រឿងរួច (សុំបើករង្វង់ក្រចកបន្តិច៖ បានជាកិនពីព្រោះ កូនទាំងពីររបស់ខ្ញុំមិនចូលចិត្តបន្លែទេ “អាមួយតូចអត់ទាន់ចេះញ៉ាំទេ” ពេលឃើញសណ្ដែកនេះ គេមុខតែរើសចេញមិនខាន ដូចនេះវិធីរបស់ចុងភៅថ្នាក់ផ្កាយ 😳 ម្នាក់នេះ គឺកិនកុំអោយពួកគេឃើញបន្លែ) ។ លីងសាច់ក្រកដោយប្រើភ្លើងតិចៗរហូតដល់ឆ្អិន ទើបដាក់ខ្ទឹមសចូល រួចគោះពងទាដាក់ ល្មមតែពងទាជិតឆ្អិន ចាក់បាយដែល លាយគ្រឿងនិងសណ្ដែកចូល បន្ថែមភ្លើងបន្តិច ឆាត្រឡប់ចុះឡើង ដល់ចូលជាតិឆ្អិនសព្វជាការស្រេច។

សូមអញ្ជើញពិសារ៖

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

22 Responses to វិជ្ជាមេផ្ទះ​៖ បាយឆាសាច់ក្រក​និង​សណ្ដែកហឡាន់តាវ(green bean)

  1. ធ្វើឱ្យតែកូនពីរនាក់ មកហៅខ្ញុំហូប?
    ចុងភៅផ្កាយប្រាំនេះ ពិតជាមានជំនាញបស់គេមែនហ្ន៎!

    ចូលចិត្ត

  2. គិតតែកូនៗ ហើយបង្អត់ប៉ាៗ?… 😀

    ចូលចិត្ត

  3. krousarrikreay ថា:

    បងសុំភ្លក្សដែរ! សង្ស័យតាអាពីរនាក់ ញ៉ាំអស់ហើយទេ!!! អែលតាដត់….ហាសហា!

    ចូលចិត្ត

  4. vsthea ថា:

    ពិតជាកំពូលចុងភៅមែន ធ្វើឲ្យកូនញ៉ាំតែខ្លួនឯងអត់ញ៉ាំ ។ ចាំថ្ងៃណាទំនេរ​បបួលកល្យាណ​ទៅសាកស្នាដៃចុងភៅផ្កាយប្រាំនេះម្តង !​

    ចូលចិត្ត

  5. vsthea ថា:

    យ៉ាងណាក៏មិនឈ្នះកល្យាណដែរ បើលេងបាយមួយចាន​តែ៥នាទីអញ្ចឹងនោះ ។ និយាយដូចមែនទេនអញ្ចឹង​នឹងស្មានតែម្ចាស់គេឲ្យទៅហើយហ្នឹងមើលទៅ បើម្នាក់​ៗតម្រង់តែពីរឿងញ៉ាំ​អញ្ចឹង​នោះ ។

    ចូលចិត្ត

    • ណ្ហើយ យើងកុំឱ្យម្ចាស់គេថាឱ្យទាន់ យើងទិញកាលីងឈូកមួយគីឡូទៅ តែប្រាំពីរពាន់រៀលទេ បានបាយមួយពេលគ្នាបួននាក់ មិនអាក្រក់មើលពេកផង។

      ចូលចិត្ត

      • បងទាំងពីរ អោយតែពិតជាចង់បាយឆាមែន ខ្ញុំធានាធ្វើជូនដោយរីករាយ មិនបាច់ទិញកាលីងឈូកទេ 😀 ។ និយាយមែនណា ណាត់ដាក់ថ្ងៃម្ដងទៅ កុំអោយថាខ្ញុំចេះតែបបួលចោល។

        ចូលចិត្ត

      • vsthea ថា:

        កាលីងឈូក! ញ៉ាំម្នាក់ងទៅកល្យាណ ព្រោះធ្មេញបង​មិនពូកែទេ តែបើឈូកស្ងោរវិញចូលចិត្តលេខមួយហ្មង ។

        ចូលចិត្ត

      • បែបគេសរសេរលីងឈូក តែខ្ញុំចេះតែព្រើលហៅខុសចឹងទៅ។ ខ្ញុំម្នាក់ឯងមួយគីឡូអាចអស់ក្នុងពីរថ្ងៃសៅរ៍និងអាទិត្យ។ អាស្ងោរក៏ចំណូលតែមិនបានច្រើនទេ តែបួនដប់គ្រាប់ក៏លាគ្នាទៅហើយ។
        បងសុធា៖ ខ្ញុំគិតអីក៏ចំណេញដែរ បងថាមើល៍ ខ្ញុំទិញកាលីងឈូកទៅព្រោះផ្ទះជីវីមានកូនក្មេង បីនាក់ តែអាពីរតូចៗនោះ ដឹងតែមិនអាចញ៉ាំកើតហើយ ម៉ាក់វាអាចញ៉ាំបានខ្លះ ហើយកូនបង អាតូចជាងគេង៉ៃមុនសើចដាក់កាមេរ៉ា ឃើញអស់ធ្មេញអាលីង រួចអាធំគេស្រីស្អាតណា៎ ញ៉ាំកាលីងឈូកម៉េចកើត គេធំហើយ។ ឃើញទេ ខ្ញុំចំណេញរហូត របស់ខ្លួនឯងទិញទៅ គេញ៉ាំមិនកើត របស់គេធ្វើទទួលញ៉ាំបានមួយទំហឹង។ ទៅណាអាវ៉ា 😀

        ចូលចិត្ត

  6. pkay_sour ថា:

    អូហូ ​ម៉ាក់ៗនេះពិត​ជា​មេផ្ទះ​ចំណានមែន លួចកិន​ កុំឲ្យកូនឃើញបន្លែ​ទៀត មិនធម្មតាមែន ។ 🙂

    ចូលចិត្ត

  7. ពិតជាមេផ្ទះដ៏ចំណានមែន

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s