អនុស្សាវរីយ៍​ថ្មី​មួយទៀត​សំរាប់​យើង


កាតជូនពរពីនូនូ

នេះរបស់នាង

ថ្ងៃកំណើតប៉ាអាបីនាក់ យើងទាំង៥នាក់ បាននាំគ្នាទៅញ៉ាំបាយខាងក្រៅផ្ទះ។ មុនពេលទៅ ហេតុតែចង់​អោយប៉ាប៉ាយល់​ព្រម​ទៅ នូនូបានសន្យាថាចាំមកវិញគេនឹងធ្វើកាតជូនពរអោយប៉ាគេ។

ពេលដែលត្រឡប់មកវិញ ទាំងនូ ទាំងនាង បានខំខ្នះខ្នែងធ្វើ​​និង​​ផាត់ពណ៌​កាតជូនពរអោយប៉ាប៉ា។

នាងនាង សួរប៉ាប៉ាថា៖ ចង់បានកាតពណ៌អីដែរ?

ប៉ាប៉ា៖ ពណ៌អីក៏បានដែរ។ ស្រេចតែកូន។

នាងនាង៖ អូខេ

នូនូ ឃើញបងវាសូរអញ្ចឹង ក៏ស្ទុះវឹង ទៅសួរអោយញាប់ស្មេរដែរ ។

នូនូ៖ ប៉ាប៉ាចង់បានកាតពណ៌អីទៅ ប៉ាប៉ា?

ប៉ាប៉ា៖ ចង់បានព៌ណ pink (ពណ៌ផ្កាឈូក)។

នូនូ៖ យី! ចុះប្រុសអីស្រឡាញ់ពណ៌ pink ចឹង!!???   :mrgreen:

ប៉ាប៉ា៖   😕   😳

ហេហហេ ហួសចិត្ត អស់វាចារនឹងថ្លែង អាមួយនេះដាក់ម៉ាម៉ាត់ ធ្វើអោយប៉ាប៉ា 😕 កប់យោបល់បណ្ដោយ!!!

😕 😕 😕

អាមួយហ្នឹងសួរ បានតែសួរចឹងទេ ដល់សំរេចសំរួល គេរើសព៌ណស្រេចតែចិត្តខ្លួនគេហ្នឹង។ អត់បានព៌ណ pink ហើយ ត្រូវនូនូដៀមដាមអោយទៀតប៉ាប៉ាឯង!!!

😆 😆 😆 😆

        មានតែប៉ុណ្ណឹងឯង  ឯវំ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , . Bookmark the permalink.

35 Responses to អនុស្សាវរីយ៍​ថ្មី​មួយទៀត​សំរាប់​យើង

  1. យ៉ា នូនូ! អាមួយហ្នឹងមុខកាត់ទៅប៉ា តែរបៀបនិយាយ សម្តីសម្តៅអីបែបកាត់មកម៉ាក់៖
    «នូនូ៖ យី! ចុះប្រុសអីស្រឡាញ់ព៌ណ pink ចឹង!!???»
    យីសពីណាគេបង្រៀនក្មួយ ថាស្រីៗបានចូលចិត្តព័ណ៌ផ្កាឈូក?

    ចូលចិត្ត

  2. ជំរាបសួរ!
    សូមជ្រាបខ្លួនចូលកំសាន្តផ។

    ចូលចិត្ត

  3. vsthea ថា:

    កូន ៗ មានកាដូជូនប៉ាគេរៀង ៗ ខ្លួន ចុះម៉ាក់វិញ សង្ស័យតែពិសេសហើយមើលទៅ​ បានជា​មិនហ៊ានប្រាប់គេអញ្ចឹង ។

    ចូលចិត្ត

  4. vsthea ថា:

    អត់ជឿ មិញឮបងប្រុសខ្សិបថា កាដូពិសេសទៀតហ្ន៎

    ចូលចិត្ត

  5. krousarrikreay ថា:

    មកក្រោយគេអត់នំខួបកំណើត បាត់ហើយ!!!:-(

    ចូលចិត្ត

  6. ឧត្តម ថា:

    😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s