កូនពេជ្ររបស់ម៉ាក់


ថតនៅថ្ងៃខួបកំណើតម៉ាក់២០១២

កូនពេជ្រ ពេលនេះកូននៅតូចនៅឡើយ កូនអាយុទើបនឹងបានជាងប្រាំមួយខែប៉ុណ្ណោះ ពិតជាមិនទាន់អាចអានអត្ថបទនេះបានទេ តែម៉ាក់សង្ឃឹមនិងជឿជាក់ថា កូននឹងបានអានវានៅពេលកូនធំដឹងក្ដី។ ម៉ាក់ម្នាក់នេះ មិនដែលគិតថាម៉ាក់នឹង ស្រឡាញ់កូនតិចជាងបងៗរបស់កូនទេ ទោះកូនជាកូនស្រីទី៣របស់ម៉ាក់ក៏ដោយ ម៉ាក់ស្រឡាញ់កូន ព្រោះកូនជាកូនពេជ្ររបស់ម៉ាក់ គឺដូចជាម៉ាក់ស្រឡាញ់បងៗព្រោះ បងនាងជាកូននាងរបស់ម៉ាក់ ឯបងនូជាកូននូរបស់ម៉ាក់ដែរ។

កូនពេជ្រ កូនដ៏សែនស្លូតរបស់ម៉ាក់ កូនមិនដែលធ្វើអោយម៉ាក់ពិបាក អត់ងងុយរូងភ្នែកម្ដងណាឡើយ ប៉ាប៉ាកូនតែងហៅកូនថាអាកំពូលស្លូត ជួនកាលទៀតគាត់ក៏ហៅកូនថាអាដានីតូច ពីព្រោះកូនមានមុខដូចបងនាងរបស់កូន (អ្វីដែលម៉ាក់ចងចាំទុកពីកូននាង)។ នៅអាយុប៉ុននេះ កូនអាចសំគាល់មុខមនុស្សនិងទីកន្លែងបានហើយ ពេលមានអ្នកប្លែកមុខមកលើកកូនព កូនតែងសំលឹងមុខគេដោយងឿងឆ្ងល់។ ពេលដែលប៉ាប៉ាកូនមកពីធ្វើការ កូនតែងយំហៅ«ហ៊ឹមៗៗ»មើលមុខប៉ា ដើម្បីអោយប៉ាលើកកូនពដើរ ពីព្រោះកូនចាំបានថា ប៉ាជាអ្នកដែលតែងលើកកូនពរជានិច្ច រាល់ពេលគាត់ត្រឡប់មកដល់ផ្ទះ ពេលឃើញប៉ាស្លៀកពាក់រៀបទៅធ្វើការ កូនក៏តែងយំ«ហ៊ឺមៗៗ» មើលមុខគាត់ទៀត អោយគាត់ដឹងថាកូនចង់អោយគាត់លើកពចេញទៅក្រៅដែរ។ នៅពេលយប់មកដល់ កូនតែងយំតិចៗមិនសុខមិនសាប់ កាលណាម៉ាក់មិនទាន់បាននាំកូនចូលបន្ទប់គេង តែពេលដែលចូលដល់បន្ទប់គេង កូនបែរជាវៀរនិងលូនលេងយ៉ាងរីករាយ ទើបម៉ាក់សំគាល់បានថា ពេលយប់កូនង៉ិកង៉ក់រកកន្លែងធ្លាប់នៅ ដូចសត្វរកទ្រនំពេលរាត្រីដែរ។  ថ្ងៃនេះ កូនអាចងើបអង្គុយបានដោយត្រង់ខ្នង ដោយមិនចាំបាច់ប្រើដៃច្រត់ទប់ខ្លួនទេ កូនអាចវៀរបានកាន់តែលឿនជាងមុន ម៉ាក់មិនអាចប្រហែសមួយនាទីណាបានទេ បើកូនគេងលក់ ម៉ាក់ត្រូវដាក់កូនអោយគេងនៅក្នុងគ្រែកូនង៉ែតរបស់កូន ជៀសវាងខ្លាចកូនភ្ញាក់ឡើង វៀរធ្លាក់ដី។

ពីមួយថ្ងៃទៅមួយថ្ងៃ កូនកាន់តែធំម្ដងបន្តិចៗ ម៉ាក់នឹងកត់ត្រាជារឿយៗ នូវការលូតលាស់របស់កូនទុកមើលនៅពេលម៉ាក់និងប៉ាចាស់ទៅ ហើយនឹងនឹកឃើញដល់សុភមង្គលដែលកូនមួយនេះបានផ្ដល់អោយប៉ានិងម៉ាក់  ប៉ានិងម៉ាក់នឹងពិតជាក្លាយជាឪពុកម្ដាយដ៏មានមោទនភាព នៅពេលដែលកូនធំធាត់ ក្លាយជាមនុស្សល្អរបស់សង្គមជាតិ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , , , , . Bookmark the permalink.

11 Responses to កូនពេជ្ររបស់ម៉ាក់

  1. កូន​ពេជ្រ​៖ ហេតុ​អ្វី​បាន​ម៉ាក់​ដាក់​ឈ្មោះ​កូន​មិន​ឱ្យ​ជួន​បងៗ​ចឹង?

    ចូលចិត្ត

  2. សូមជួយអបអរដែលចាប់ផ្តើមរវល់សារជាថ្មីជាលើកទីបីទៀត 😀

    ចូលចិត្ត

  3. vsthea ថា:

    អីយ៉ា បង្ហាញតួអង្គបានបីនាក់ហើយតើ ពិតជាគួរឲ្យស្រឡាញ់ទាំងបីហ្មង តែនៅសល់សមាជិក​ម្នាក់ទៀត មិនដឹងជាថ្ងៃណាបានអានពីបងប្រុសទេ ? មិនទាន់អស់រវល់ទេកល្យាណអើយ សង្ឃឹមថានៅ​រវល់​ម្តងទៀត តាមរកភូមិ​ក្មេងប្រុសនោះអី ។

    ចូលចិត្ត

  4. គឹម ចាន់ ថា:

    ពិតជាមានសុភមង្គលមែន​បងស្រី!

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s