អរគុណម៉ាក់


“ថ្ងៃនេះ កាលពី២៩ឆ្នាំមុន ម៉ាក់បានផ្ដល់កំណើតដល់កូន កូនមិនធ្លាប់ដែលដឹងថាម៉ាក់ស្រឡាញ់កូនខ្លាំងយ៉ាងណាទេ រហូតដល់ថ្ងៃដែលកូនមានកូនដោយខ្លួនឯង ទើបកូនយល់អស់ពីជំរៅចិត្តស្នេហារបស់ម្ដាយម្នាក់នេះ។ ថ្ងៃមួយនោះ កាលកូននៅតូច មិនដឹងថាតើម៉ាក់បារម្ភពីកូនប៉ុណ្ណា ពេលដែលកូនដើរលេងបាត់ពីផ្ទះជាមួយមិត្តរួមល្បែងដោយមិនប្រាប់ម៉ាក់? មិនដឹងថាម៉ាក់ឈឺចិត្តប៉ុណ្ណាទេ ពេលដែលម៉ាក់លើករំពាត់វាយកូនពេលនោះ? មិនដឹងថាម៉ាក់ធ្លាប់អត់ងងុយប៉ុន្មានយប់ទេ នៅពេលកូនក្ដៅខ្លួននោះ? មិនដឹងថាម៉ាក់ព្រួយចិត្តប៉ុណ្ណាទេ ពេលដែលកូនរឹងទទឹងតមាត់នឹងម៉ាក់នោះ? អរគុណម៉ាក់ ដែលផ្ដល់កំណើតដល់កូនស្រីម្នាក់នេះ….”

អរគុណម៉ាក់ ដែលប្រៀនប្រដៅកូនឲ្យក្លាយជាមនុស្សល្អ

អរគុណម៉ាក់ ដែលមិនទំរើសកូនស្រីតែមួយម្នាក់នេះ ហើយបានបង្ហាត់អោយកូនចេះកិច្ចការផ្ទះនិងក្លាយជាមេផ្ទះល្អម្នាក់

អរគុណម៉ាក់ ដែលតឹងតែងចំពោះកូនស្រីដើម្បីកូនអាចក្លាយជាកុលស្ត្រីម្នាក់

អរគុណម៉ាក់ ដែលបណ្ដុះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិដល់កូនគ្រប់គ្នា

អរគុណម៉ាក់ ដែលឈរនៅខាងកូន ចាំគាំទ្រកូនជានិច្ច

  ♥♥♥កូនស្រឡាញ់ម៉ាក់♥♥♥

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged . Bookmark the permalink.

18 Responses to អរគុណម៉ាក់

  1. អូយ អានហើយព្រឺសម្បុរ ។

    ចូលចិត្ត

  2. សុផាត ថា:

    អរគុណម៉ាក់ដែលតែងផ្ដល់ភាពកក់ក្ដៅដល់កូន 🙂

    ចូលចិត្ត

  3. អរ​គុណ​ម៉ាក់​! 🙂
    រីក​រាយ​ថ្ងៃ​កំ​ណើត​បង​ស្រី! 🙂

    ចូលចិត្ត

  4. រីករាយ​ថ្ងៃ​កំណើត… ហេហេ… ជូនពរក្រោយគេ… 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s