កំប្លែង៖ ស្មានតែខ្មោចគ្នាឯង!!!


«ខ្ញុំខានដាក់ប្រកាសយូរដែរហើយ ដូចនេះដើម្បីកុំអោយស្ងាត់ភូមិយើង សូមអានហើយចាក់ក្រលេកគ្នាសើចផង   😀  :D»

នៅយប់មួយម៉ោងប្រមាណជា១២យប់មានខ្មោចបីនាក់បានជួបពិភាក្សាគ្នា។ ខ្មោចដែលឈរនៅខាងឆ្វេងបានសួរទៅខ្មោចដែលនៅខាងស្ដាំថា ៖ “នែ អាខ្មោចដែលឈរនៅខាងស្ដាំតើឯងស្លាប់ដោយសារអ្វី?” ខ្មោចដែលឈរនៅខាងស្ដាំឆ្លើយ ៖ “យើងវេទនាណាស់ គឺយើងស្លាប់ដោយសារចោរប្លន់ គឺគេបាញ់គ្នាចំនួនពីរគ្រាប់ ត្រង់ក្បាល និង ត្រង់ដើមទ្រូង”។ ឆ្លើយចប់ខ្មោចឈរនៅខាងស្ដាំបានសួរទៅកាន់ខ្មោចដែលឈរនៅខាងឆ្វេងវិញម្ដង ៖ “រួចចុះឯងស្លាប់ដោយសារអ្វីដែរ?” ខ្មោចដែលឈរនៅខាងឆ្វេងឆ្លើយថា ៖ “យើងក៏មិនខុសពីឯងដែរ គឺយើងស្លាប់ដោយសារឡានបុក ហ៊ីហ៊ីហ៊ី”។ បន្ទាប់ពីខ្មោចទាំងពីរឆ្លើយប្រាប់គ្នារួចហើយ គេក៏សួរទៅខ្មោចដែលឈរនៅកណ្ដាលវិញថា ៖  “ចុះឯងស្លាប់ដោយសារអ្វីដែរទៅ?” ពេលឮដូចនេះ អ្នកដែលឈរនៅកណ្ដាលក៏ស្រែកយំហ៊ូរ 😥 ហ៊ូៗៗៗ ឃើញដូចនោះខ្មោចដែលឈរនៅសងខាងនឹកគិតថា ប្រហែលជាវាកំសត់ជាងខ្លួនទៀតមើលទៅ ហើយក៏ប្រាប់ទៀតថា ៖ “ឯងកុំយំអី ប្រាប់គ្នាមកចាំគ្នាជួយរំលែកទុក្ខឯងណាសំឡាញ់” ពេលឮហើយអ្នកឈរនៅកណ្ដាលឆ្លើយទាំងញ័រថា ៖ “ខ្ញុំអត់មានស្លាប់ដោយសារអ្វីទេ! ហើយខ្ញុំពុំទាន់ស្លាប់ដែរ ពេលនេះគឺខ្ញុំមក បត់ជើងធំតែប៉ុណ្ណោះ!!!”   😯

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំប្លែង and tagged , . Bookmark the permalink.

20 Responses to កំប្លែង៖ ស្មានតែខ្មោចគ្នាឯង!!!

  1. Tan Votey ថា:

    ចំមែនខ្មោចទាំងពីរ:D

    ចូលចិត្ត

  2. បត់ជើងតូចឬធំក៏មិនចេញដែរបើសួរគ្នាម៉ាកៗហ្នឹងនោះ!

    ចូលចិត្ត

  3. ឧបមាថា អ្នកឈរកណ្តាលជាម្ចាស់ផ្ទះទៅចុះ… បើខ្ញុំវិញបែបបបួលទាំងឆ្វេង ទាំងស្តាំ នាំ​ចូល​បៀរហ្គាដេនបាត់… 😀

    ចូលចិត្ត

  4. vsthea ថា:

    ចុះល្បងខ្មោចហ្នឹងមកធ្វើអីកន្លែងគេរំដោះទុក្ខអញ្ចឹង មិនដឹងជាគ្នាធ្វើមុខម៉េចទេណ៎ស់ពេលឃើញខ្មោច សង្ស័យតែធ្វើមុខដូចពេលរំដោះទុក្ខដែរហើយមើលទៅ !

    ចូលចិត្ត

  5. Tan Votey ថា:

    I’m sorry for being rude without greeting house owner = = I’m 21 years old … What should I call you in Khmer ? Thanks ;D

    ចូលចិត្ត

  6. ខ្ញុំដូចធ្លាប់លឺគេនិយាយពីប្រែត ដែរស្រដៀងនឹងរឿងនឹង

    ចូលចិត្ត

  7. Tan Votey ថា:

    រីករាយថ្ងៃកំណើតបងស្រី​ 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s