សព្វថ្ងៃនេះសារធាតុគីមីជាច្រើនត្រូវបានគេប្រើប្រាស់លើចំណីអាហារ ដើម្បីធ្វើអោយអាហារអាចរក្សាទុកបានយូរ និងមើលឃើញថានៅល្អឬនៅស្រស់។ សារធាតុគីមីខ្លះអាចប្រើបានក្នុងកំរិតកំណត់ណាមួយ ដើម្បីរក្សានូវគុណភាពអាហារ ប៉ុន្តែសារធាតុខ្លះ មិនអាចប្រើប្រាស់បានទាល់តែសោះជាមួយនឹងចំណីអាហារ ពីព្រោះវាអាចបណ្ដាលអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
សារធាតុ Sodium Hydrosulfite(Na2S2O4) ដែលគេស្គាល់ជាទូទៅថា ម្សៅសឬថ្នាំស អាចបណ្ដាលអោយមានគ្រោះថ្នាក់ចំពោះសុខភាព។ អ្នកលក់ចំណីអាហារប្រើប្រាស់ម្សៅសនេះ ក្នុងគោលបំណងអោយទំនិញរបស់ខ្លួនមើលទៅឃើញសស្អាតនៅស្រស់គួរអោយចង់បរិភោគ។ពួកគេប្រើប្រាស់តាមការប្រាប់តគ្នាដោយមិនបានយល់ពីផលប៉ះពាល់របស់វា។ម្សៅសអាចបណ្ដាលអោយ អ្នកបរិភោគមានអាការៈដង្ហក់ សម្ពាធឈាមធ្លាក់ចុះ ធីងធោង ចុកពោះ ក្អួត រាគ។ ចំពោះមនុស្សដែលងាយនឹងប្រតិកម្ម ឬអ្នកកើតជំងឺហឺត វាអាចបណ្ដាលអោយស្ទះសន្លប់អាចឈានទៅដល់ស្លាប់បាន។ អ្នកលក់ដែលប្រើប្រាស់និងប៉ះពាល់ផ្ទាល់នៅនឹងអាហារមានដាក់ថ្នាំសនេះក៏អាចមានអាការៈដូចគ្នាដែរ។
ម្សៅសនេះត្រូវបានគេប្រើ(យ៉ាងទូលំទូលាយ គ្មានការត្រួតពិនិត្យ) ទៅលើ ទំពាំងជ្រក់ ផ្លែត្នោតខ្ចី ត្រយ៉ូងចេកហាន់រួច ដើមចេកហាន់ស្រាប់ ស្លឹកគ្រៃហាន់ ខ្ញីហាន់ សណ្ដែកបណ្ដុះ ស្កត្នោត និងជូតពីក្រៅផ្លែដូងដែលសកសំបកស្អាត។
តើយើងអាចជៀសវាងសារធាតុនេះបានយ៉ាងដូចម្ដេច?
គួរប្រើស្លឹកគ្រៃ ត្រយ៉ូងចេក ខ្ញី ដើមចេក ដែលហាន់ដោយខ្លួនឯងផ្ទាល់។ ជ្រើសទិញតែសណ្ដែកបណ្ដុះ ស្កត្នោត ផ្លែត្នោត ផ្លែដូង ទំពាំងជ្រក់ ដែលមានពណ៌មិនសពេក។ កាលណាយើងទាំងអស់គ្នារួមគ្នាឈប់ទិញចំណីអាហារដែលប្រើម្សៅសបាន នោះអ្នកលក់ពិតជាឈប់ដាក់មិនខាន ព្រោះដាក់អោយឃើញមានសោភ័ណភាពបានប្រយោជន៍អ្វី បើគ្មានគេទិញផង(បើចាំមានខាងកាំកុងត្រូល ឬសុខាភិបាល ឬក៏កសិកម្ម អភិវឌ្ឍន៍ជនបទ។ល។និង។ល។ មកគិតពីសុខភាពយើងមិនដឹងជា ត្រូវចាំដល់ពេលណាទេsic!)៕
មេរៀន bio Chimie រៀនអត់ចេះទេ!
ចូលចិត្តចូលចិត្ត
តាម៉ាប់រៀនពេទ្យហ៎? ឬក៍រៀន pharmacy?
ចូលចិត្តចូលចិត្ត
រៀនថតរូបតាសបង ។ សួរបងធីទៅ ខ្ញុំមិនហ៊ានប្រាប់ទេ ខ្លាចខ្មាសគេ ហេហេហេ
ចូលចិត្តចូលចិត្ត
ហេហេហេ ពេទ្យទយ
ចូលចិត្តចូលចិត្ត
អាចារ្យរយ ប្រពន្ធធាក់
ចូលចិត្តចូលចិត្ត
ចូលចិត្តចូលចិត្ត
😛
ចូលចិត្តចូលចិត្ត
អរគុណណាស់អ្នកគ្រូពេទ្យដែលបានណែនាំអ្នកភូមិយើង ខ្ញុំជឿថាអ្នកភូមិពិតជាការពារបានខ្លះពីសារធាតុគីមីម្សៅស និងជួយផ្សព្វផ្សាយតៗគ្នាទៅទៀត!
ចុះអា sic ចុងក្រោយគេហ្នឹងមានន័យថាឈឺក៏អី? 😀
ចូលចិត្តចូលចិត្ត
គ្រប់គ្នាចេះតែនាំគ្នាហៅខ្ញុំថាអ្នកគ្រូពេទ្យចឹង? ខ្ញុំជា pharmacist ទេតើ មិនមែន doctor ទេ ឯពាក្យចុងក្រោយ (sic) ខ្ញុំចង់និយាយ«ឌឺ»រឿងគ្មានអជ្ញាធរ ពាក់ព័ន្ធណាគេរវល់រឿងសុខភាពប្រជាជនយើងទេ
ចូលចិត្តចូលចិត្ត
ហេហេមាន pharmacist នៅក្នុងភូមិយើងពិតជាងាយស្រួលហើយពេលឈឺស្កាត់អីមិនចាំ បាច់រត់ទៅទិញថ្នាំនៅខាងក្រៅភូមិ ។ អោយតែប្រើសារធាតុគីមីយ៉ាងនឹងចុះខ្មែរប្រហេលជាទៅវៀតណាមគ្រប់ៗគ្នាហើយ ។
ចូលចិត្តចូលចិត្ត
ត្រឹមត្រូវ!
ចូលចិត្តចូលចិត្ត
ប៉ុន្មានថ្ងៃនេះដើរកាត់ផ្ទះអ្នកភូមិយើងបានត្រឹមតែអើតៗ ប៉ុណ្ណោះ ព្រោះចូលខាមាន់ផ្ទះគេអត់កើត ។ ជួយប្រាប់ផងជីវី តើម្សៅសនោះប្រើដាក់លើបន្លែ ផ្លែឈើហើយ តើវាអាចរក្សាបន្លែ ផ្លែឈើទាំងនោះបានប៉ុន្មានថ្ងៃដែរ ? អ្នកលក់ពិតជាទៅមុន(ស្លាប់)ជាមិនខានព្រោះប៉ះវារាល់ថ្ងៃ ?
ចូលចិត្តចូលចិត្ត
ម្សៅសនេះដាក់លើចំណីអាហារ ដើម្បីអោយសនិងមើលទៅមានសោភ័ណភាពតែប៉ុណ្ណោះបង មិនបានជួយរក្សាអោយទុកបានយូរទេ។ ខ្ញុំដឹងត្រឹមផលប៉ះពាល់ភ្លាមៗប៉ុណ្ណោះទេ ឯបញ្ហាប៉ះពាល់សុខភាពយូរអង្វែង មិនបានដឹងដែរថាការបរិភោគចំណីអាហារមានដាក់ម្សៅសនេះយូរៗទៅអាចអោយកើតជំងឺអ្វីខ្ឡះទេ។ អ្នកខ្លះនិយាយថាបើវាប៉ះពាល់សុខភាពមែន ចឹងអ្នកហូបមិនស្លាប់អស់ហើយទេឫ? វាមិនស្លាប់ភ្លាមៗមែនតែបន្តិចម្ដងៗ ទៅណាវា ចឹងបានឥឡូវមានអ្នកឈឺជំងឺប្លែកៗ… ជំងឺមហារីក ដុំគីស្ដ ដំបៅក្រពះ ពោះវៀនអីជាដើម ខ្លះអាយុទើបសែហាទេ តែឈឺទុរន់ទុរាមិនបាច់ថ្លែង….
ចូលចិត្តចូលចិត្ត
ចឹងទិញរបស់គេហាន់ស្រាប់ជាប្រការគួរចៀសវាង ។
ខ្ញុំនៅចាប់អារម្មណ៍នឹងនំខ្លះ ដែលធម្មតាស្រមោចនាំគ្នាចោមរោមឆីមុនយើង តែនំខ្លះស្រមោចខ្ពើមសឹងមិនមានវារចូលជិតផង ។ គីមីប្រភេទហ្នឹងប៉ះពាល់សុខភាពដែរទេទាន ?
អរគុណចំពោះការណែនាំរបស់អ្នកគ្រូពេទ្យ ។
ចូលចិត្តចូលចិត្ត
ចាស ជាការល្អគួរកុំខ្ជិល នាំគ្នាឈប់ទិញរបស់ហាន់ស្រាប់ ហើយធ្វើខ្លួនឯងវិញល្អជាង។ រឿងស្រមោចមិនរោមនំ ខ្ញុំមិនដែលធ្លាប់ដឹងដែរ។ តែមានរឿងមួយដែលខ្ញុំដឹងច្បាស់ ខ្ញុំមានបងប្អូនម្នាក់នៅឯស្រុក គាត់ធ្លាប់ទៅជួយស៊ីឈ្នួលធ្វើប្រហុកអោយគេ គាត់ថា ពេលគេត្រាំអោយត្រីប្រហុកហើមហើយ មានរុយរោមអែរ គេយកថ្នាំបាញ់មូស មកបាញ់ឈីតៗៗៗ រួចហើយទើបគេជាន់ត្រីហើមនោះ!!!?! ឳមនុស្សហើយ ចង់ចំណេញលក់ដាច់ថាប្រហុកគ្មានរុយរោម លែងគិតពីសុខភាពមនុស្សដូចគ្នាហើយ?!!!!
ចូលចិត្តចូលចិត្ត
ល្មមខ្ញុំចូលចិត្តប្រហុកជាងគេ។
ចូលចិត្តចូលចិត្ត
បង ខ្ញុំក៏ចូលចិត្តប្រហុកដែរ ហើយប្រហុកដែលខ្ញុំហ៊ានហូបគឺ ប្រហុកអ្ន្កកកំពង់ឃ្លាំងណាបង គេមានសមាគមរបស់គេត្រួតពិនិត្យក្នុងសហគមន៍មិនអោយប្រើថ្នាំគីមីទេ ហើយមានដាក់លក់នៅផ្សារ សេដាក
ចូលចិត្តចូលចិត្ត
Pingback: រៀនបណ្ដុះសណ្ដែកដោយខ្លួនឯង | ភរិយានិងម្ដាយម្នាក់