ប្រការគួរធ្វើពេលកូនតូចក្ដៅខ្លួនខ្លាំង


អ្នកម្ដាយទាំងឡាយតែងតែមានការព្រួយបារម្ភនៅពេលកូនតូចក្ដៅខ្លួន។ ក្មេងនៅតូចមិនទាន់មានអង្គបដិបក្ខប្រាណច្រើននៅឡើយទេ ដូច្នេះជាញឹកញាប់ណាស់ នៅពេលមានការប្រែប្រួលអាកាសធាតុបន្តិចបន្តួច ក៏អាចបណ្ដាលអោយគេឈឺបានដែរ។ ខាងក្រោមនេះ គឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងនាមជាម្ដាយម្នាក់ សូមចែករំលែកចំណេះដឹងតិចតួចនេះដល់អ្នកម្ដាយថ្មីថ្មោងទាំងឡាយ។

  • វាស់កំដៅគេអោយបានញឹកញាប់(រៀងរាល់១៥នាទីទៅ៣០នាទី)ដោយប្រើសីតុណ្ហមាត្រ (Thermometer)។ ការប្រើ Thermometer អាចអោយយើងដឹងយ៉ាងប្រាកដពី កំដៅខ្លួនកូនតូច។ ការស្ទាបដោយដៃទទេរអាចអោយមានការភ័ន្ត ច្រឡំនៅពេលយើងស្ទាបញឹកញាប់។
  • សូមចងចាំថា ការដែលក្ដៅខ្លួនខ្លាំងពេកអាចបណ្ដាលអោយក្មេងប្រកាច់បាន។ទោះជាអ្នកប្រើថ្នាំប៉ារ៉ាសេតាម៉ុលក៏កំដៅមិនអាចថយចុះបានភ្លាមៗដែរ។ ដូច្នេះមាតាទាំងឡាយ គួរមានអាល់កុលមួយដបទុកនៅក្នុងផ្ទះ។ យកកំណាត់ជ្រលក់អាល់កុល អោយជោកជូតខ្លួនអោយកូនតូចអាចអោយកំដៅ ក្នុងខ្លួនគេថយចុះបានភ្លាមៗ នៅពេលដែលគេក្ដៅខ្លួនខ្លាំង។ បន្តជូតអោយគេជារឿយៗរហូតដល់ខ្លួនគេចុះត្រជាក់។
  • ជាទូទៅថ្នាំប៉ារ៉ាសេតាម៉ុលជាប្រភេទសុលមានប្រសិទ្ធិភាពរហ័សជាងប្រភេទលេប ឬផឹក។ តែសូមជៀសវាងការប្រើថ្នាំលើសកំណត់ព្រោះវាអាចបណ្ដាលអោយក្មេងពុលបាន។ សូមពិភាក្សានឹងគ្រូពេទ្យឬឱសថការីមុនពេលប្រើថ្នាំផ្សេងៗ។
  • រកមើលសញ្ញាគ្រោះថ្នាក់ដូចជា៖ កូនតូចសន្លឹម មិនសូវបៅឬញ៉ាំ ក្ដៅខ្លួនខ្លាំងមិនបាត់ក្រោយពេលដាក់ថ្នាំប៉ារ៉ាសេតាម៉ុល។ មើលខ្លួនគេថាតើមានចេញកន្ទួលក្រហមឬទេ មានរាគក្អួតឬទេ។ សូមនាំកូនទៅពេទ្យជាបន្ទាន់កាលណាអ្នកឃើញមានសញ្ញាទាំងនេះ។

សូមអោយកូនតូចរបស់អ្នកម្ដាយរាល់គ្នាមានសុខភាពល្អ ជៀសផុតពីជំងឺទាំងឡាយ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in សុខភាព and tagged , , . Bookmark the permalink.

19 Responses to ប្រការគួរធ្វើពេលកូនតូចក្ដៅខ្លួនខ្លាំង

  1. vsthea ថា:

    តើអាចប្រើកន្សែងជ្រលក់ទឹកហើយយកមកជូតខ្លួនបានទេ ?​ ព្រោះ​ខ្មែរយើង​មិនទម្លាប់យក​អាកុលមកជូតខ្លួន​ដូចជីវីនិយាយនោះទេ ។

    ចូលចិត្ត

  2. អាល់កុលវាហួតបានលឿន អាចជួយបន្ថយកំដៅបានរហ័សជាងទឹក ម្យ៉ាងទៀតវាមិនធ្វើអោយក្មេងរងាដូចជា ការប្រើទឹកជូតទេ។ បើគ្មានអាល់កុលនៅផ្ទះទេអាចប្រើទឹកជំនួសបាន។ករណីប្រើអាល់កុលនេះ ខ្ញុំប្រើតែនៅពេលណាកូនក្ដៅខ្លួនខ្លាំង ដាក់ថ្នាំលែងត្រជាក់ប៉ុណ្ណោះ។

    ចូលចិត្ត

  3. vsthea ថា:

    ចូលរួមសើចដែរសិនខ្ញុំ ចាំអង្កាល់ទៀត បើ​ចាំយូរពេកគេសើចអស់មិនខាន ។ ជីវី​ឲ្យជួយផ្តល់យោបល់បែរ​ជាឲ្យអ្នកសួរសម្រចចិត្តខ្លួនឯងទៅវិញ !!!

    ចូលចិត្ត

  4. Madame la pharmacienne, c’est le profession de docteur. 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s