កំប្លែង៖ អត់បានដេកដដែល


មានបុរសម្នាក់បើកឡានរបស់ខ្លួនត្រឡប់ទៅផ្ទះ ដែលមានចម្ងាយផ្លូវដ៏ឆ្ងាយ។ បន្ទាប់ពីគាត់បានបើកឡានពេញមួយយប់ រួចមកនៅតែមិនទាន់ទៅដល់ផ្ទះទៀត។ដោយសារតែការហត់នឿយបុរសនេះក៏សម្រេចចិត្តចតឡាននៅតាម ចិញ្ចើមថ្នល់ហើយដេកមួយស្របក់ដើម្បីយកកម្លាំងធ្វើដំណើរតទៅទៀត។តែគាត់ពិតជាស៊យមែនព្រោះសម្រាកចំទីក្រុងដែលសម្បូរអ្នករត់ហាត់ប្រាណនៅពេលព្រឹក។ ក្នុងពេលសម្រាកនោះ មានមនុស្សជាច្រើននាក់រត់ហាត់ប្រាណកាត់ឡានរបស់គាត់។បុរសនោះដេកបានមួយភ្លែត ក៏មានអ្នករត់ហាត់ប្រាណម្នាក់មកគោះទ្វារឡានហើយសួរថា “ម៉ោងប៉ុន្មានហើយលោក?” កំពុងតែងងុយដេកផង បុរសនោះក៏ប្រាប់អ្នករត់នោះថា ម៉ោង ៨:១៥នាទីហើយ ហើយគាត់ក៏ដេកទៅវិញទៀត។ បន្តិចក្រោយមកក៏មានម្នាក់ទៀតមកគោះកញ្ចក់ទ្វារគាត់ទៀត ហើយសួរថា “ម៉ោងប៉ុន្មានហើយ លោក?” ។បុរសនោះក៏ឆ្លើយទាំងធុញថា ម៉ោង ៨:២៥នាទីហើយ ហើយក៏ដេកទៀតទៅ។ ដោយសារ តែខ្លាចមានអ្នកមកសួរគាត់អំពីបញ្ហាម៉ោងនេះទៀត បុរសនោះក៏យកក្រដាសមួយសន្លឹកហើយសរសេបិទលើកញ្ចក់ឡានថា “ ខ្ញុំមិនដឹងថាម៉ោងប៉ុន្មានទេ!” ហើយក៏ដេកទៅ ប៉ុន្តែបានបន្តិចស្រាប់តែមានស្នូរគោះទ្វារទៀត។បុរសនោះបានស្ទុះងើបនិងនិយាយដោយមួរម៉ៅថា ខ្ញុំប្រាប់ហើយតើ ថាខ្ញុំមិនដឹងម៉ោងប៉ុន្មានទេ។រំពេចនោះមានសំលេងតបថា មកពីលោកមិនដឹង ហ្នឹងទើបខ្ញុំជួយប្រាប់លោកថា ម៉ោង៨:៤០នាទីហើយ! បុរសបើកឡាននឹកក្តៅក្នុងចិត្តរួចលាន់មាត់ថា អត់បានដេកដដែល!  😈

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំប្លែង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to កំប្លែង៖ អត់បានដេកដដែល

  1. ហះ ហា ហេ!!! ពិតជាល្អមែន ។ ម៉េចទៅចតឡានចំកន្លែងដែលមានចេញចូលច្រើនចឹង ម៉េចមិនទៅចតទីណាដែលស្ងាត់ ? អ្នករត់ហាត់ប្រាណក៏ឆើតទៀត ប្រហែលទើបចេញរត់ថ្ងៃហ្នឹង​ជាថ្ងៃ​ដំបូងផងក៏មិនដឹង ឬជាល្បិចរកមើលស្រីស្អាតទេដឹង ?

    ចូលចិត្ត

  2. ខ្ញុំថា ជាល្បិចរកមើលស្រីស្អាត ហ្នឹងណា ។ ព្រោះរត់ត្រឹក ៗ មកមើលឃើញឡានចត មិនដឹង​ថាក្នុង​ឡានមានមនុស្សដែរ​ឬ​អត់ ហើយបើមាន តើជាស្រីឬប្រុស ។ បើជាប្រុស គេសួររកម៉ោង (សួរមួយ​សំណូរចប់) តែបើ​ជា​ស្រីវិញគេសួរច្រើនសំណួរ ។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s