វិជ្ជាមេផ្ទះ៖ វិធីធ្វើទឹកប្រហុកអោយឈ្ងុយឆ្ងាញ់


សំរាប់ជ្រលក់ជាមួយពោះគោស្ងោរ និង សាច់អាំង

គ្រឿងផ្សំមាន

  • ប្រហុកសាច់ (ប្រហុកសៀមរាបត្រីកំភ្លាញ) ១ខាំ
  • ក្រូចឆ្មារ ២ផ្លែ
  • ស្កស ៥ ស្លាបព្រាកាហ្វ
  • រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់
  • ខ្ទឹមស ២កំពិសធំ បុកអោយម៉ត់
  • គល់ស្លឹកគ្រៃហាន់ ១ចានចង្កិះ
  • សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត

វិធីធ្វើ

ចិញ្ច្រាំប្រហុកអោយម៉ត់ល្អ ដាក់ស្កសចូល កូររហូតក្លាយជាល្បាយសព្វសាច់ ទើបថែមរំដេងខ្ទឹមស និងច្របាច់ក្រូចឆ្មារដាក់ រួចកូរបន្តទៀត ( បើដាក់ក្រូចឆ្មារចូលមុនស្កសនោះនឹងធ្វើអោយសាច់ប្រហុករឹងដុំៗមិនចូលជាតិសព្វទេ «មានជំនាញហើយក្រោយពីហាត់យុទ្ធសិលិ៍រាប់ដងមិនអស់ 😀 »)។ ពេលដែលសព្វហើយ ចាក់ដាំទឹកក្ដៅដាំពុះប្រហែល ១២០ម.ល (បើចូលចិត្តខាប់អាចបន្ថយទឹកក៏បាន) ចូលក្នុងប្រហុកនោះ ទើបថែមគល់ស្លឹកគ្រៃហាន់ និងសណ្ដែកដីលីងចូលជាការស្រេច។

បញ្ជាក់៖ រសជាតិគួរអោយមានជូរ ផ្អែម ប្រៃលាយគ្នា 
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

17 Responses to វិជ្ជាមេផ្ទះ៖ វិធីធ្វើទឹកប្រហុកអោយឈ្ងុយឆ្ងាញ់

  1. ង៉ៃណាបានហូបទេខ្ញុំ! បើឃើញតែលើកញ្ចក់កុំព្យូទ័របែបនេះ ។
    ពីម្សិលមិញមិនដឹងជាកើតអីបានជាចូលប្រកាសហ្នឹងមិនបានសោះ ចង់ចូលទៅសួរថានៅផ្ទះហ្នឹងកំពុងធ្វើញ៉ាំក៏អី ខ្ញុំសុំទៅហូបផង។
    តែអាឡូវហួសហើយ។ អត់តាដែលខ្ញុំ!
    😀

    ចូលចិត្ត

  2. ង៉ៃនេះស្លប្រហើរទំពាំងណាបង តែអត់មានពេលផ្សព្វផ្សាយអួតទេ! បើនិយាយរឿងទឹកប្រហុកជំនាញរបស់ខ្ញុំវិញ បើមានពេលមកផ្ទះខ្ញុំមកបង ខ្ញុំមានធ្វើរួចស្រេចដាក់ក្នុងទូទឹកកកឯណោះ ចូលបើកយកខ្លួនឯងចុះមិនអីទេ :mrgreen:

    ចូលចិត្ត

  3. vsthea ថា:

    សែងឃ្យូលឿនណាស់បើគេឲ្យញ៉ាំអញ្ចឹងនោះ ស៊យធំហើយជីវី​ បើកទូទឹកកកមិនមែន​យកតែទឹកប្រហុក​ទេ ពិតជាមានអាផ្សេងទៀត​មិនខានឡើយ​ ។

    ចូលចិត្ត

  4. Somada Vsthea ថា:

    ដឹងគំនិតកល្យាណមុន​បែបនេះហើយ​សង្ស័យតែទៅរកទិញ​ទូទឹកក​មួយដែរហើយ​មើលទៅនោះ ។ កល្យាណ​គិតមើល​បើគ្មានទូទឹកកកផង​ហ្នឹង​កល្យាណ​ចង់​ញ៉ាំអី​ក៏ពិបាក​ដែរ ឥឡូវ​អញ្ចេះល្អទេ ជួយផ្ញើទូទឹកកក​ឲ្យមួយមក​ចាំបង​ទិញសាច់គោ​ដាក់ក្នុង​ទូឲ្យ​មួយគីឡុ​​។ ម៉េចដែរព្រមទេ​​ ?​

    ចូលចិត្ត

    • ភ្លេចមើល៍!
      ហ៊ឺ គិតថាដើរបើកទូទះគេចំណេញ អាឡូវគិតទៅគិតមកដូចចង់ខាតដើមហើយ!
      តែមិនអីទេបង ធ្វើតាមរបៀបអ្នកស្រុកព្រៃគេទុកសាច់ មិនចាំបាច់ត្រូវការទូទឹកកក គឺកប់ផេះឱ្យក្រាស់ក៏បានដែរ ចាំដល់ពេលខ្ញុំទៅផ្ទះបងខ្ញុំចាត់ការខ្លួនឯងហូបខ្លួនឯង ក្រែងបងមិននៅ!
      យីស ទៅរកអីហូបពេលម្ចាស់មិននៅ? បានពីណាបើកទ្វារឱ្យ បើស្គាល់តែកូនចាបពីរនាក់ នោះមិនទាំងច្បាស់ផង!
      អត់ព្រមហេ អាបងហ្អើយ! ខាតដើម!

      ចូលចិត្ត

  5. ដឹងតែ​ឆ្ងាញ់ម៉ង… ខ្ញុំគ្រាន់តែអាន ក៍ធ្វើអោយ​ចង់ស្រក់​ទឹកមាត់​ដាក់ Keyboard ដែរ… ហេហេៗៗៗ…

    ចូលចិត្ត

  6. Pingback: វិជ្ជាមេផ្ទះ៖ ភ្លាកំពឹស​ត្រយ៉ូងចេក | ភរិយានិងម្ដាយម្នាក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s