ជូនចំពោះស្រ្តីទាំងឡាយដែលនឹងក្លាយជាឧត្តមភរិយា


ជូនចំពោះស្រ្តីទាំងឡាយដែលនឹងក្លាយជាឧត្តមភរិយា

១. បុរសៗតែងស្រឡាញ់ស្រ្តីណាដែលចេះគោរពនិងស្រឡាញ់ក្រុមគ្រួសាររបស់គេ។ ដូច្នេះ ភរិយា ទាំងឡាយគួរចេះយកចិត្តទុកដាក់នឹងសាច់ញាតិរបស់ស្វាមី។

២. ទទួលស្វាគមន៍ស្វាមីដែលនឿយហត់របស់អ្នកជាមួយនឹងស្នាមញញឹមជានិច្ច។ គ្មានស្វាមីឯណាចង់ត្រឡប់មកផ្ទះដែលមានតែភាពធុញថប់ទេ។ស្នាមញញឹមរបស់អ្នកនឹងធ្វើអោយគេនិងកូនៗក៏ដូចជាផ្ទះទាំងមូលស្រស់ថ្លា។

៣. សូមស្ដាប់ នៅពេលដែលគេរៀបរាប់ប្រាប់អ្នកពីការពិបាកដែលគេបានជួបប្រទះក្នុងការងារ របស់គេ។សូមកុំរអ៊ូរទាំពីការពិបាកផ្ទាល់ខ្លួនរបស់អ្នកនៅពេលដែលស្វាមីឈាន ជើងចូលដល់ ក្នុងផ្ទះភ្លាម។អ្នកពិតជាមានរឿងខ្លះដែលចង់និយាយប្រាប់គេ ប៉ុន្តែសូមស្ដាប់នូវអ្វីដែលគេចង់ និយាយជាមុនសិន។ ចំនុចមួយនេះជួយរិតចំណងទាក់ទងរបស់ស្វាមីភរិយាអោយបានល្អប្រសើរ ឡើង។

៤. សូមគោរពនិងផ្ដល់តំលៃគ្នាទៅវិញទៅមក និងមិនត្រូវមើលងាយស្វាមីជាដាច់ខាតប្រសិនបើ អ្នកមិនចង់អោយអាពាហ៍ពិពាហ៍មួយនេះបែកបាក់។មិនត្រូវនិយាយអោយគេបាក់មុខអោយសោះ ជាពិសេសនៅចំពោះមុខអ្នកដទៃនិងមិត្តភក្ដិរបស់គេ។

៥.សូមមានមោទនភាពនឹងស្វាមីរបស់អ្នក ប្រាប់គេថាអ្នកមានសំណាងណាស់ដែលមានគេជាស្វាមី។ បុរសៗ ក៏ដូចជាមនុស្សទូទៅដែរ គេចូលចិត្តការសសើរលើកទឹកចិត្តពីភរិយា។

៦.សូមចងចាំថាស្វាមីរបស់អ្នកត្រូវការមានពិភពផ្ទាល់ខ្លួនរបស់គេ។ ក៏ដូចជាអ្នកដែរ គេមានក្រុមគ្រួសារឪពុកម្ដាយញាតិមិត្ត មិត្តភក្តិជិតស្និទ្ធនិងមិត្តរួមការងារ ដែលទាំងអស់នេះជាចំណែកមួយមិនអាចខ្វះបាននៃជីវិតរបស់គេ។ ដូច្នេះសូមផ្ដល់ឳកាសអោយគេបាននៅជាមួយអ្នកទាំងនោះផង។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

18 Responses to ជូនចំពោះស្រ្តីទាំងឡាយដែលនឹងក្លាយជាឧត្តមភរិយា

  1. Lovepeehs05 ថា:

    មិនចង់បានអីឱនលំទោនពេកនោះទេ គ្រាន់តែធម្មតាទៅបានហើយ ជាពិសេស ត្រូវដឹងនូវកិច្ចការយើង រៀងៗខ្លួនទៅបានហើយ បើនៅផ្ទះត្រូវធ្វើអ្វីខ្លះ បើទៅក្រៅធ្វើអ្វីខ្លះ បានលទ្ធផលអ្វីខ្លះ ជាវិជ្ជាមាន ឬ អវិជ្ជាមាន ហើយរឿងពិត​ទូលទាស់រឿង ចាក់ខាងលិច ចាក់ខាងកើតនោះ មិនបាច់ក៏បានដែរ តែចង់ដឹងរឿងពិត ទាំងសងខាង បើសិនជាមាន មិនបាច់ម្ញិកម្ញក់ដាក់ទេ អត់ចេះខាងហ្នឹងទេ មិនបាច់ច្របាច់ជើងដៃក៏បានដែរ អោយចេះញញឹមទៅបានហើយ ហើយម៉ឺងម៉ាតនិងការងារ ទៅបានហើយ! មិនថាអញ្ចឺង ? កុំអោយដូចរឿងល្ខោណ ដូចជាស្តាប់មិនបានទេ !

    ចូលចិត្ត

  2. khmarket ថា:

    Buy something on my blog for gf, sister, or mom on Valentine’s day ! http://khmarket.wordpress.com/

    ចូលចិត្ត

  3. Khmerling ថា:

    សួស្ដីកញ្ញា​sochivy ពិតជាមានគន្លឹះរកសុភមង្គលគ្រួសារល្អមែន ។ ចំណុចរួមនៃសេចក្ដីសុខគឺការ​យល់យោគគ្នានិងយកអាសារគ្នា ។
    ថ្ងៃនេះបានអ្វីពីអ្នកដែលខ្លួនស្រឡាញ់ទេ ?

    ចូលចិត្ត

  4. Lovepeehs05 ថា:

    មានអី នៅស្រុកគេ បើមិនទាន់រៀបការ គឺនៅលីវ ? បើនៅលីវ គេហៅកញ្ញាចឹងឯង !

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s