រឿងខ្លះៗដែលបុរសជាស្វាមីគួរតែដឹង


(រឿងខ្លះៗដែលបុរសជាស្វាមីគួរតែអាន)

សូមស្រឡាញ់ភរិយាអ្នកទោះជា… ពេលខ្លះនាងប្រចែប្រច័ណ្ឌ ក៏ព្រោះតែនាងស្រឡាញ់អ្នកដែរ (ប្រុសពេញផែនដីតែនាង​បែរជារើសយកអ្នកជាគូជីវិត ;))

សូមស្រឡាញ់ភរិយាអ្នកទោះជា… ពេលខ្លះនាងរអ៊ូរទាំគួរអោយធុញ ពីព្រោះអ្នកខ្លួនឯងក៏មាន​ទំលាប់អាក្រក់ដែលធើ្វអោយនាងធុញដែរ 😛

សូមស្រឡាញ់ភរិយាអ្នកទោះជា… នាងធ្វើម្ហូបមិនឆ្ងាញ់ ពីព្រោះអ្នកខ្លួនឯងក៏រឹតតែយ៉ាប់ជាង​នាងទៅទៀត :mrgreen:

សូមស្រឡាញ់ភរិយាអ្នកទោះជា… ពេលខ្លះនាងហៅអោយអ្នកជួយកូនធ្វើកិច្ចការសាលា ពីព្រោះនាងចង់អោយកូនស្និទ្ធស្នាលនឹងអ្នកប៉ុណ្ណោះ

សូមស្រឡាញ់ភរិយាអ្នកទោះជា… ពេលនាងសួរអ្នកថាតើនាងមើលទៅធាត់ឬទេ?ពីព្រោះនាងគិតថាគំនិតអ្នកសំខាន់ណាស់ ដូច្នេះសូមប្រាប់នាងថា អូនស្អាតហើយ 😳

សូមស្រឡាញ់ភរិយាអ្នកទោះជា… ពេលខ្លះនាងជជែកតវ៉ានឹងអ្នក ពីព្រោះនាងគ្រាន់តែចង់អោយ​អ្នកយល់ពីគំនិតនាងប៉ុណ្ណោះ

សូមស្រឡាញ់ភរិយាអ្នកទោះជា… ពេលនាងប្រាប់អ្នកថាត្រូវបើកឡានដូចម្ដេច ពីព្រោះនាង​គ្រាន់តែចង់អោយអ្នកបើកបរដោយសុវត្ថិភាពប៉ុណ្ណោះ 😈

សូមស្រឡាញ់ភរិយាអ្នកទោះជា… នាងតែងខ្លួនយូរនោះសែនយូរ… ពីព្រោះនាងគ្រាន់តែ​ចង់អោយរូបនាងស្អាតសំរាប់កែវភ្នែកអ្នកប៉ុណ្ណោះ 😉

សូមស្រឡាញ់ភរិយាអ្នកទោះជា… នៅសុខៗ គ្មានរឿងអ្វីសោះស្រាប់តែនាងយំ សូមកុំសួរថា​មានរឿងអ្វី គ្រាន់តែកាន់ដៃនាងហើយប្រាប់ថា”កុំបារម្ភអីអូន អ្វីៗនឹងអាចដោះស្រាយបាន អូននៅមានបងម្នាក់​ដែលយល់ចិត្តអូន”(ទោះពេលខ្លះ អ្នកមិនយល់ពីនាងក៏ដោយ) ❓

សូមស្រឡាញ់ភរិយាអ្នក…. ពីព្រោះក្រៅពីកូនៗ អ្នកជាមនុស្សដែលនាងស្រឡាញ់ជាងគេបំផុត :mrgreen:

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged , , . Bookmark the permalink.

4 Responses to រឿងខ្លះៗដែលបុរសជាស្វាមីគួរតែដឹង

  1. ពេញចិត្តដល់ហើយខ្ញុំ 😉

    ចូលចិត្ត

  2. ដូច​ជា​ឲ្យ​ខ្ញុំ​យក​ចិត្ត​រហូត​ហ្មងហើយ !

    ចូលចិត្ត

  3. តាម៉ាប់មើលអត្ថបទរបស់បងមួយទៀតមើល http://wp.me/p24ZBe-3n

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s