បណ្ណសារចំណាត់ក្រុម៖ វិជ្ជាមេផ្ទះ

វិជ្ជាមេផ្ទះ៖ មាន់កប់ស្ពៃខ្មៅ


ម្ហូបមួយមុខនេះ ខ្ញុំរៀនធ្វើបីដងហើយ(អត់គ្រូអត់ត្រូវ ទាល់តែសួរមីងអ្នកធ្វើការជាមួយគ្នា ទើបដឹងក្បួន) ពេលនេះទើបធ្វើបានទទួលរសជាតិ​ដែលត្រូវមាត់។ ពេលនេះសូមជូនវិធីធ្វើ ចែកជូនញាតិមិត្តយើង៖ គ្រឿងផ្សំ ស្ពៃខ្មៅ ៨ខាំ សកយកតែធាង មាន់មួយចំហៀង ប្រេងល្ង ម្ស៉ៅស៊ុប ទឹកស៊ីអ៊ីវ ស្ករស ប្រេងខ្យង ខ្ទឹមសចិញ្ច្រាំ វិធីធ្វើ ស្រុះស្ពៃ ប្រហែល១០វិនាទី( ទឹកស្រុះដាំអោយពុះ ដាក់ទឹកក្បុងមួយចានចង្កិះនិងប្រេងឆាពីរបីដំណក់ ខ្ញុំនឹងនិយាយពីវិធីធ្វើទឹកក្បុង​នៅខាងក្រោម) រួចស្រង់ស្ពៃត្រាំក្នុងទឹកកក អោយត្រជាក់សព្វស្ពៃ ធ្វើរបៀបនេះ ស្ពៃនឹងស្រួយល្អ ហើយមិនមានជាតិល្វីង។ ក្រោយពីត្រាំត្រជាក់សព្វហើយ ស្រង់ឡើងពូតទឹកចេញអោយអស់ រួចលាយទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ប្រេងល្ងកន្លះស្លាបព្រាកាហ្វេ ម្ស៉ៅស៊ុប កន្លះស្លាបព្រាកាហ្វេ និងស្ករសមួយចិប។ លាយចូលគ្នា អោយសព្វទុកមួយឡែកអោយចូលជាតិ។ មាន់ចំហុយអោយឆ្អិន … Continue reading

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , , | មតិ 12

វិជ្ជាមេផ្ទះ៖ ឆ្នាំងភ្លើង ចៅហន


ខ្ញុំសូមស្វាគមន៍ឆ្នាំថ្មី ជាមួយវិជ្ជាមេផ្ទះ គឺឆ្នាំងភ្លើងចៅហន។ មុខម្ហូបមួយមុខនេះ សាកសមសម្រាប់កម្មវិធីជួបជុំក្នុងគ្រួសារ​ ជប់លៀងតូចធំបាន ឯវិធីធ្វើមិនជាពិបាកទេ គ្រាន់តែត្រូវការពេលយូរបន្តិចដើម្បីរៀបចំ។ ជាដំបូង ខ្ញុំសូមរៀបរាប់នូវគ្រឿងផ្សំ គ្រឿងផ្សំទឹកឆ្នាំងភ្លើងចៅហន ដូងពូតរួច ប្រហែល៣លីត្រ ខ្ទឹមស ក្រហម និង​រំដេង លីងអោយឈ្ងុយ រួច​បុកអោយបែកល្អិត គ្រឿងសាតេ ២កញ្ចប់ ស្ករស អំបិល និងទឹកត្រី ទឹកក្រូចឆ្មារ កន្លះចានចង្កឹះ ឆ្អឹងជ្រូក ស្ងោររម្ងាស់ស្រេច របៀបធ្វើទឹកឆ្នាំងភ្លើង ចាក់ទឹកដូងដែលពូតហើយ ចូលក្នុងឆ្នាំងឆ្អឹងស៊ុបដែលបានរម្ងាស់ហើយ រួចដាំអោយពុះ ទើបថែមខ្ទឹមនិងរំដេងលីង គ្រឿងសាតេ អំបិល ស្ករស ទឹកត្រីចូល ដល់ពុះសព្វ ថែមទឹកក្រូចឆ្មារ ភ្លក្សមើលអោយមានជាតិប្រៃផ្អែមជូរ ទើបបិតភ្លើងទុកមួយឡែក។ … Continue reading

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , | មតិ 10

វិជ្ជាមេផ្ទះ៖ ភ្លាកំពឹស​ត្រយ៉ូងចេក


ភ្លាកំពឹសត្រយ៉ូងចេក ជាម្ហូប​សម្រាប់ក្លែម(យកគ្នាជាមួយទឹកត្នោតជូរ ​ហេសហេ​ :D)​ហើយមួយមុខនេះខ្ញុំចេះពីខាងម៉ាយហាន់នី(ប៉ាអាបីនាក់)​ មិនមែនគាត់ចេះធ្វើទេ គឺគាត់ចេះហូប ហើយគាត់ប្រាប់ពីគ្រឿងផ្សំ​ រួចហើយខ្ញុំលៃលកធ្វើតាមទៅ​ :D។ ភ្លានេះ បើអ្នកក្លែមគេប្រើកំពឹសឆៅ ឬកំពឹសរស់​ តែដល់ខ្ញុំតមសត្វរស់ ខ្ញុំទិញរកតែកំពឹសដែលងាប់ស្រាប់ រួច​យក​មក​ចំហុយ​ម៉ាចំអិន​ល្មម​នៅរសជាតិផ្អែម ទើបលាយញាំភ្លា។ ចូលដល់គ្រឿងផ្សំ​និង​វិធីធ្វើម្ដង៖ គ្រឿងផ្សំ ត្រយ៉ូងចេកមួយ ហាន់ ជីរគ្រប់មុខ (អាចថែមស្បៃរឿងទៀតក៏បាន តាមចំណូល) សាឡាដ៏​ (សម្រាប់ខ្ចប់) កំពឹស​ ចំហុយមួយចម្អិន(ទុកអោយត្រជាក់បន្តិច) ទឹកប្រហុក​ សម្រាប់ជ្រលក់ វិធីធ្វើទឹកប្រហុកសូមចុចទីនេះ វិធីធ្វើ យកត្រយ៉ូងចេកហាន់រួច លាយជាមួយជីរគ្រប់មុខអោយសព្វ ទើបដាក់កំពឹសដែល​ចំហុយនោះមកលាយដែរ។ ដល់ពេលហូប យកសាឡាដ៏ខ្ចប់ កំពឹសត្រយ៉ូងចេកជីរ រួចជ្រលក់ទឹកប្រហុក ដាក់ចូលមាត់ជាការស្រេច :mrgreen: ។ … Continue reading

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , , | មតិ 7

របៀបចងសក់ជាសំណាញ់សម្រាប់ក្មេងស្រី


ខ្ញុំទំនេរពេក surf ចុះ surf ឡើងក្នុងយូធូប ចេះពីរបៀបចងសក់អោយ my cute little princesses. នេះជាវិធីធ្វើ៖ ឯនេះជាស្នាដៃម៉ាក់ម៉ាក់ ធ្វើសក់ពេជ្រពេជ្រ បញ្ជាក់៖ ទម្រាំហើយ ចង់ដាច់ខ្យល់អ្នកចង ព្រោះថាប្រវ៉ាយគ្នាជាមួយកូនក្ដាមឡើងវិលមុខ ក៏ប៉ុន្តែ លទ្ធផលដែលបានមក Yeah! I am so proud of myself :-D :-D :-D :-D :-D

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , | មតិ 4

វិជ្ជាមេផ្ទះ៖ សម្លប្រហើរខួរក្ដាមននោង


សម្លខួរក្ដាមននោង ជាម្ហូបពិសេសតែមួយគត់ដែលខ្ញុំ ជាចុងភៅខ្លួនឯងញ៉ាំមិនចេះណាយ។ ដោយហេតុថាវាពិបាកសាំញ៉ាំច្រើនក្នុងការចម្អិន ខ្ញុំក៏មិនសូវមានពេលបានស្លដែរ ចង់ញ៉ាំម្ដងៗទាល់តែថ្ងៃចុងសប្ដាហ៍ ទើបស្លបានញ៉ាំ។ សម្លខួរក្ដាមនេះ ចំណាយស្លអស់លុយតិចមែន (អស់តែម៉ាឆ្នាំង ៧ពាន់រៀលយ៉ាងច្រើនអាចអោយមនុស្សម៉ាផ្ទះហូបឆ្អែតហើយ នេះសម្រាបអ្នកផ្សារដូចខ្ញុំ) តែសម្លនេះឆ្ងាញ់ និងផ្ដល់ប្រយោជន៍ច្រើនដល់រាងកាយ ក្ដាមដែលបុកផ្ដល់នូវកាល់ស្យូមជំនួយដល់ការលូតលាស់របស់ឆ្អឹង ឯននោងជាបន្លែដែលមានជាតិកាកសសៃសម្រួលដល់ពោះវៀនផងដែរ។ ម្ហូបមួយមុខនេះ នាងនាងរបស់ខ្ញុំចូលចិត្តណាស់ កាលឪពុកក្មេកខ្ញុំនៅរស់គាត់ក៏ចូលចិត្តសម្លនេះដែរ គាត់តែងសរសើរថាខ្ញុំស្លត្រូវមាត់គាត់ល្មម។ អ្នកខ្លះអាចនឹងយល់ថា គ្រាន់តែសម្លស្រែៗអញ្ចឹងក៏លើកយកមកនិយាយដែរ តែត្រូវដឹងថាក្មេងៗខ្លះ ចេះតែញ៉ាំទេ មិនដឹងថាគេធ្វើយ៉ាងម៉េចទើបបានខួរក្ដាមយកមកស្លផង។ ខាងក្រោមនេះជាវិធីចម្អិនរបស់ខ្ញុំ៖ គ្រឿងផ្សំ ១ ក្ដាមស្រែបករួច  ១គីឡូក្រាម (ខ្ញុំជាអ្នកកាន់ប៉ាណាតិប៉ាតា ចឹងហើយខ្ញុំតែងតែទិញសត្វស្លាប់ហើយ :-D ) ២ ននោង២ផ្លែធំល្មម ៣ ម្អមស្រែ(ស្រែង៉ោងបានឈ្ងុយ) ៤ អំបិល … Continue reading

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , , , | មតិ 32

វិជ្ជាមេផ្ទះ៖ ញាំឬភ្លាសាច់គោបែបបារាំង


ញាំសាច់គោបែបបារាំង ជាឈ្មោះខ្ញុំដាក់ខ្លួនឯងទេ (ព្រោះមិនដឹងថាគេហៅថាអីផង) គ្រឿងផ្សំ សាច់គោ កន្លះគីឡូ(អាំងកុំអោយឆ្អិនពេក អោយនៅឈាមតិចៗ) រួចហាន់ចំណិតៗ ខ្ទឹមបារាំង មួយមើមធំ ហាន់ទទឹង រួចត្រាំទឹក(ត្រជាក់ឬទឹកកក)អោយអស់ក្លិនឆួល ជីរឃិនឆាយមួយដៃ(មិនដឹងហៅត្រូវអត់ទេខ្ញុំ) ទឹក sauce Mayonais មួយស្លាបព្រាបាយ Mustard កន្លះស្លាបព្រាបាយ ស្ករស មួយស្លាបព្រាកាហ្វេ អំបិល មួយចិប ក្រូចឆ្មារ មួយចំណិត ប្រេងអូលីវ មួយស្លាបព្រាកាហ្វេ លាយចូលគ្នាអោយសព្វ វិធីធ្វើ លាយបន្លែដែលហាន់ហើយនោះចូលគ្នា សឹមដាក់សាច់គោពីលើ រួចស្រូបទឹក sauce​ពីលើ លាយចូលគ្នាអោយសព្វ​ជាការស្រេច ងាយងាយទេ ងាយជាងគេគឺដាក់ចូលមាត់ :D :D:D ។

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , | មតិ 22

វិជ្ជាមេផ្ទះ៖ ភ្លាសាច់គោ


អាទិត្យមុន ខ្ញុំទំនេរពេក នៅមិនសុខ ឬហៅថាសាច់កម្ម ជួញហត់ ខ្ញុំក៏ធ្វើភ្លាសាច់គោម៉ាមុខជាអាហារថ្ងៃត្រង់លេងមួយទៅ :-D :-D :-D ។ តាប៉ែច្រើនពេកហើយខ្ញុំ ឥឡូវនេះ ចូលដល់វគ្គកត់ត្រាទុកមើលខ្លួនឯង អោយចាំដៃ ក្រែងលោធ្វើលើកក្រោយ មិនឆ្ងាញ់ដូចថ្ងៃនេះ  ហើយក៏ដូចជាចំណេះដឹងតិចតួច ចែកអ្នកភូមិស្រុកយើងដែរ។ គ្រឿងផ្សំ សាច់គោចំឡក ៥០០ក្រាម ហាន់ស្ដើងៗ ជីរអង្កាម និងជីរស្លឹកមូល បេះលាងអោយស្រស់ទឹក ជីររណា ១ដុំ លាងរួចហាន់ប្រវែង១ថ្នាំងដៃ ជីរវ៉ាន់ស៊ុយ ទុកលម្អពីលើចាន ម្ទេសប្លោកបូកគោ មួយផ្លែតូច ពុះយកគ្រាប់ចេញហាន់បណ្ដោយស្ដើងៗ ម្ទេសប្លោកពូជថៃ មួយផ្លែពុះយកគ្រាប់ចេញហាន់បណ្ដោយស្ដើងៗដែរ ខ្ទឹមបារាំង ហាន់ទទឹងស្ដើងៗ (ម្ទេសនិងខ្ទឹមបារាំង ក្រោយហាន់ហើយ ដាក់ត្រាំទឹកកកមួយសន្ទុះ … Continue reading

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , , , | មតិ 4

វិជ្ជាមេផ្ទះ៖ ជ្រក់ត្រកួន


កង្កែបបោប ជាអាហារពេញនិយមម្យ៉ាងរបស់ខ្មែរយើង កាលណានិយាយដល់ម្ហូបមួយមុខនេះ យើងមិនអាចបំភ្លេចជ្រក់ត្រកួនបានទេ។ ជ្រក់ត្រកួនជាអាហារដែលជួយលើករសជាតិកង្កែបបោប ដូចពាក្យចាស់ច្រើននិយាយថា កង្កែបបោប”យកគ្នា”ជាមួយជ្រក់ត្រកួននោះអី។ ខ្ញុំសូមណែនាំពីវិធីងាយៗរបស់ខ្ញុំក្នុងការធ្វើជ្រក់ត្រកួនមកជូនអ្នកភូមិយើង ក៏ដូចទុកជាឯកសារសម្រាប់ស្រីក្មេងៗរបស់ខ្ញុំបានអានផងដែរ :-D គ្រឿងផ្សំ ត្រកួន មួយបាច់ បេះឬកាត់ខ្លីៗ ត្រាំទឹកលាងអោយអស់ជ័រ រួចស្រង់ឡើងអោយស្រស់ទឹកអស់។ អំបិល ស្ករត្នោត ទឹកខ្មេះ ខ្ទឹមសបុកនិងម្ទេស គល់ស្លឹកគ្រៃហាន់ស្រេច វិធីធ្វើ ដាក់ឆ្នាំងអោយក្ដៅកូរស្ករត្នោតអោយក្រហម ទើបចាក់ទឹកចូល ទុកអោយពុះ សឹមថែមអំបិលនិងទឹកខ្មេះចូល។ ភ្លក្សមើលអោយជូរ ផ្អែម ប្រៃ ល្មមហើយ ទើបដាក់ខ្ទឹមសនិងម្ទេសបុកចូលអោយឈ្ងុយ បិទភ្លើងចង្ក្រាន រួចដាក់ត្រកួនចូល កូរអោយត្រកួនស្លោកសព្វហើយ សឹមដាក់គល់ស្លឹកគ្រៃហាន់ចូល ជាការស្រេច។

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , | មតិ 23

វិជ្ជាមេផ្ទះ៖ ត្រីបឹងកញ្ឆែត


ម្ហូបមួយមុខនេះពិតមែនតែមិនពិបាកធ្វើ តែក៏មិនងាយប៉ុន្មានដែរបាន វាសាំញ៉ាំបន្តិច ខ្ញុំកម្រចំអិនវាណាស់។ ដោយមានសំណូមពរពីមិត្តចាស់ម្នាក់ (my long lost friend)អោយជួយដាក់ពីវិធីចម្អិនអោយគេផង  ខ្ញុំសម្រេចសរសេរចងក្រងជាវិធីធ្វើដាក់នៅក្នុងផ្ទះវើតប្រេស្សនេះតែម្ដងទៅ គ្រឿងផ្សំ ត្រីរ៉ស់ ៨០០ក្រាម ចៀន ឬបំពងអោយក្រៀមស្រួយខ្ញោក ដូងទុំ ៣០០ក្រាម ពូតយកក្បាលខ្ទិះ និង ចុងខ្ទិះប្រហែល ១លីត្រ ម្ឌេសឆ្អើរ ២បន្ទះ ត្រាំទឹកអោយទន់រួចយកសសៃចេញ កុំអោយហិរ ចិញ្ច្រាំអោយម៉ត់ គ្រឿងបុក មានគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច រមៀត ខ្ទឹមស កាពិ១ស្លាបព្រាកាហ្វេ ទឹកត្រី ស្ករសឬស្ករត្នោត អំពិលទុំប៉ុនមេជើង សណ្ដែកដីលីងបន្តិច(មិនដាក់ក៏បាន តាមចូលចិត្ត) កញ្ឆែតនិងត្រកួន លាងទឹកបេះទុកស្រេច … Continue reading

បានផ្សាយ​ក្នុង វិជ្ជាមេផ្ទះ | បានដាក់ពាក្យ​គន្លឹះ , , | មតិ 21